ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តម តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ សូមបញ្ជាក់ថា...
ខណៈកំណើនការចូលមកប្រើប្រាស់សេវាសុខាភិបាលសាធារណៈពីសំណាក់ប្រជាពលរដ្ឋកំពុងមានសម្ទុះកើនឡើង, នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានផ្តល់អនុសាសន៍ដល់ប្រធានក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំគ្រឹះស្ថានសាធារណៈរដ្ឋបាលទាំងអស់ នៃមន្ទីរពេទ្យជាតិឱ្យចុះអភិបាលកិច្ច និងត្រួតពិនិត្យការងារជាក់ស្តែង ជាពិសេសនៅផ្នែកសង្គ្រោះបន្ទាន់ (Emergency) ផ្នែកប្រពោធនកម្មជំងឺធ្ងន់ (ICU) ដើម្បីធានាថា ការងារទាំងអស់ប្រព្រឹត្តទៅដោយមានប្រសិទ្ធភាព និងសម្របសម្រួលបានល្អ។ ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្ដីបានលើកទឹកចិត្ត មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងក្នុងការបម្រើសេវាពិនិត្យ និងព្យាបាល...
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ២៥ មេសា ២០២៦ ក្រោមប្រធានបទ«ប្តេជ្ញាបញ្ចប់ជំងឺគ្រុនចាញ់៖ ឥឡូវនេះ យើងអាចធ្វើបាន និងយើងត្រូវតែធ្វើ»,ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល។ ទិវានេះរៀបចំឡើងដើម្បី ១) ចែករំលែកសាររបស់នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ២) ជំរុញការតាំងចិត្ត និងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការពន្លឿនការអនុវត្តសកម្មភាពលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យបានសម្រេចជោគជ័យ និង៣) បន្តប្រឹងប្រែងរក្សាសមិទ្ធផលដែលសម្រេចបាន ការទប់ស្កាត់ការកើតឡើងវិញនៃជំងឺគ្រុនចាញ់ ជាពិសេសករណីជំងឺនាំចូលពីក្រៅប្រទេស...
ភ្នំពេញ៖នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីថ្លែងការណ៍ជាថ្មី ប្រកាស តវ៉ា និងប្រឆាំងដាច់ខាតចំពោះសកម្មភាពថ្មីៗរបស់ថៃ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងវត្តមានរបស់មន្រ្តីជាន់ខ្ពស់ថៃនៅប្រាសាទតាក្របី។ តាមសេចក្ដីថ្លែងការណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ស្របតាមលិខិតផ្លូវការ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ និងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ព្រមទាំងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ...
ភ្នំពេញ៖ សមាគមអភិវឌ្ឍន៍ធនធានកសិ-ឧស្សាហកម្មកូរ៉េ (KOAA) បានបង្ហាញនូវចំណាប់អារម្មណ៍របស់ខ្លួន ដោយគៀគរអ្នកវិនិយោគជនជាតិកូរ៉េ មកធ្វើការវិនិយោគបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរ នៅក្នុងខេត្តកំពង់ធំ ដើម្បីនាំទៅកាន់ទីផ្សារបរទេស ខណៈសមាគមមួយនេះ ក៏បានអនុវត្តគម្រោងជាច្រើនរួចមកហើយ លើវិស័យកសិកម្មនៅកម្ពុជា មានឡសម្ងួតស្រូវ និងកសិផលមួយចំនួនទៀត ។ ក្នុងជំនួបជាមួយពិភាក្សារការងារជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ លោក Sang-mu Lee...
ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន៨៧គ្រួសារ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។ លោកជំទាវបានមានប្រសាសន៍នាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ព្រមទាំងបានសំដែងនូវការសោកស្ដាយចំពោះការខូចខាតបាត់បង់ផ្ទះសំបែង ទ្រព្យសម្បត្តិដោយគ្រោះមហន្តរាយ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋរងគ្រោះ សូមកុំឱ្យមានការអស់សង្ឃឹម...
កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការចុះបង្រ្កាបអគារលួចលាក់ប្រព្រឹត្តបទល្មើសឆបោកអនឡាញ ចំនួន០២ទីតាំង ស្ថិតនៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។ តាមព័ត៌មានបឋម សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រមាណជាង ៣០០នាក់ និងរកឃើញឧបករណ៍សម្ហារដែលប្រព្រឹត្តបទល្មើសមួយចំនួន បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តនីតិវិធី។ សេចក្តីរាយការណ៍បានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបង្ខំចិត្តផ្ទុះអាវុធគំរាម បន្ទាប់ពីក្រុមជនជាតិចិនសម្រុកចេញពីអាគារ អនឡាញមួយនៅកណ្ដាលក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៦...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និង រដ្ឋមន្ត្រីការពារជាតិចិន លោក តុង ជុន បានអញ្ជើញមកដល់កម្ពុជា ក្រោមកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីមន្រ្តីកម្ពុជា។ វត្តមានរបស់ប្រមុខការទូត និងការពារជាតិចិននាពេលនេះ គឺដើម្បីចូលរួម កិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន ដែលប្រារព្ធឡើងនៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ សូមជម្រាបថា កម្ពុជា...
ក្នុងរយៈពេលជិត ៤ខែ ក្នុងឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រមូលចចំណូលពន្ធអាករ សួយសារពីវិស័យរ៉ែមាស ចូល ថវិការដ្ឋ បានចំនួនជាង ៦០ លានដុល្លារអាមេរិក បច្ចុប្បន្នវិស័យនេះកំពុងមានការរីកចម្រើន និងអាចបង្កើតប្រភពចំណូលសម្រាប់ ការអភិវឌ្ឍជាតិកាន់តែប្រសើរ។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងនៅក្នុងកម្មវិធីបើកសម្ពោធដាក់ឱ្យដំណើរការរោងចក្រស្ល មាសរបស់ក្រុមហ៊ុន ខេមបូឌាន ខេ88 អ៊ិនដាសស្រ្ទី ឯ.ក (Cambodian K88 Industry...
ក្រសួង-ស្ថាប័នចំនួន៣ រួមមាន ក្រសួងយុត្តិធម៌ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានប្រកាសបើកជ្រើសរើសមន្ត្រីឡើងវិញ។ ការជ្រើសរើសមន្ត្រីថ្មីបន្ថែមនេះ ជាការឆ្លើយតបនឹងតម្រូវការជាក់ស្ដែង និងត្រូវឆ្លងកាត់ការសម្រេចឯកភាពពីរាជរដ្ឋាភិបាល។ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល នៃក្រសួងមុខងារសាធារណ: បាននឹងកំពុងដាក់ដំណើរការប្រព័ន្ធចុះឈ្មោះតាមអនឡាញ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការរបស់ក្រសួង ស្ថាប័នចំនួន៣។ ក្រសួង-ស្ថាប័នទាំង ៣រួមមាន ក្រសួងយុត្តិធម៌ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ។ ទី១ ជាការប្រឡងប្រជែងជ្រើសរើសមន្ត្រីជំនាញច្បាប់ ក្របខ័ណ្ឌប្រភេទ “ក”...