នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការជាមួយក្រុមហ៊ុន TikTok រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំរបស់ក្រុមហ៊ុន TikTok ក្រោមអធិបតីភាពឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង និងតំណាងក្រសួង ស្ថាប័ន លោកស្រី Chanida Klyphum ប្រធានផ្នែកគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន TikTok ប្រចាំអាស៊ីអាគ្នេយ៍ និងសហការី...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំឡាន ដើម្បីត្រៀមដឹកបងប្អូនប្រជារដ្ឋទៅកាន់ស្រុកកំណើត ដោយមិនគិតលុយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ។ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រសួងមុខងារធារណៈ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកាន់តែខិតជិតមកដល់ហើយ ដូច្នេះរដ្ឋបាលរាធានីភ្នំពេញត្រូវត្រៀមរថយន្ត ក្រុងសម្រាប់ដឹកបងប្អូនប្រជាពលរដ្ឋ ឬកម្មករនិយោជិតទៅកាន់ស្រុកកំណើតជួបជុំក្រុមគ្រួសារ។ សូមបញ្ជាក់ថា ការបន្តរៀបចំរថយន្តក្រុងសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋទៅស្រុកកំណើត របស់សម្ដេចធិបតី ហ៊ុន...
កម្ពុជា នឹងបើកពហុកីដ្ឋានជាតិ(អូឡាំពិក)ទទូលក្រុមបាល់ទាត់ធ្វើដំណើរមកពីមហាសមុទ្រអាត្លង់ទិចខាងជើង អារូបា ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ការប្រកួតមិត្តភាពអន្តរជាតិ (FIFA DAY)។ ដោយអាចមានបងប្អូនប្រជាជនកម្ពុជាយើងមួយចំនួន មិនធ្លាប់ដឹង លឺ និងស្គាល់ប្រទេសនេះ ហើយដោយក្រុមជម្រើសជាតិ ត្រូវប្រកួតជាមួយផង ថ្ងៃនេះ BTV News សូមណែនាំជួន។ អារូបា គឺជារដ្ឋដែនដីកោះស្ថិតក្រោមអធិបតេយ្យរបស់ព្រះរាជាណាចក្រហូឡង់ មានទីតាំងនៅសមុទ្រការ៉ាអ៊ីបខាងត្បូងនៃមហាសុទ្រអាត្លង់ទិចខាងជើង ចម្ងាយ២៩គីឡូម៉ែត្រខាងជើងឧបទ្វីបប៉ារ៉ាហ្កាណានៃប្រទេវេណេស៊ុយអេឡា និង៨០គីឡូម៉ែត្រភាគពាយព្យប្រទេសដែនកោះហូឡង់មួយទៀត ក្យួរ៉ាសាវ។ អារូបា...
ព្រះវិហារ៖ បន្ទាប់ពីបានសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហាររួចមក នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបន្តដឹកនាំប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៤ ស្ថិតនៅឃុំស្រអែម ស្រុមជាំក្សាន្ត ខេត្តព្រះវិហារ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។ ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹក...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងមុខងារសាធារណៈ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជា បានរួមចំណែកសំខាន់ក្នុងការរក្សាបាននូវសុខសន្ដិភាពរបស់កម្ពុជា រួមជាមួយនឹងការងើបឡើងវិញ នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា។ -សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា...
កំពង់ចាម ៖ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល និងពិនិត្យវឌ្ឍនភាព សួរសុខទុក្ខមន្រ្តីសុខាភិបាល នៅមន្ទីរពេទ្យបង្អែកបាធាយ (CPA2)។ ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូពេទ្យ និងបុគ្គលិកសុខាភិបាលដែលកំពុងបម្រើការងារ នៅក្នុងមន្ទីរពេទ្យបង្អែកបាធាយ និងជាពិសេសបន្តពិនិត្យទៅលើផែនការរៀបចំកែលម្អរចនាសម្ព័ន្ធ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកប្រពោធនកម្ម និងបន្ទប់វះកាត់ នៃមន្ទីរពេទ្យ ដែលជាគម្រោងកែលម្អមន្ទីរពេទ្យទាំង៦១...
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមីនានេះ ស្ថិតនៅឃុំវត្តតាមិម ខេត្តបាត់ដំបង ឯកឧត្តម Noel Grealish TD រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអារហារ និងដែនសមុទ្រ នៃប្រទេសអៀរឡង់ បានប្រកាសផ្តល់មូលនិធិចំនួន ៨០ម៉ឺនអឺរ៉ូ សម្រាប់កម្មវិធីអាកាសធាតុក្នុងឆ្នាំ២០២៥ ដែលដឹកនាំអនុវត្តដោយអង្គការអុកស្វាមប្រចាំនៅកម្ពុជា។ កម្មវិធីនេះ នឹងជួយដល់សហគមន៍ជនបទនៅភាគខាងជើងនៃប្រទេសកម្ពុជា ជាមួយនឹងកសិកម្មវៃឆ្លាតថាមពលកកើតឡើងវិញ ភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍជនបទ។ ក្រុមការងារនៃកម្មវិធីនេះនឹងធ្វើការយ៉ាងជិតស្និតជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមរៀបចំ និងពង្រឹងគោលនយោបាយអាកាសធាតុផងដែរ។ ឯកឧត្តម...
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូអង្គការ WorldFish ដែលដឹកនាំដោយលោកស្រីបណ្ឌិត Michelle Tigchelaar ប្រធានកម្មវិធីផលប៉ះពាល់ ការប្រែប្រួលអាកាសធាតុ និងនិរន្តរភាពបរិស្ថាន WorldFish ប្រចាំនៅប្រទេសម៉ាឡេស៊ី។ កិច្ចពិភាក្សាបានផ្តោតលើកិច្ចសហប្រតិបត្តិការគ្នារវាងក្រសួងបរិស្ថាន និងអង្គការ WorldFish ដើម្បីការពារ អភិរក្សធនធានជលផល និងជីវៈចម្រុះរបស់កម្ពុជា និងនៅក្នុងតំបន់ ដោយបានលើកឡើងនូវគម្រោងសំខាន់ៗ មួយចំនួនដូចជា ការអភិរក្សក្តាមធម្មជាតិ...
ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញធ្វើជាសហប្រធានដឹកនាំ កិច្ចប្រជុំក្រុមការងាររួមរាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍស្តីពី មេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា(The Government-Donor Joint Technical Working Group on HIV/AIDS Meeting) លើកទី១ ឆ្នាំ២០២៥, នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីធ្វើឱ្យមានកិច្ចសន្ទនានយោបាយ បច្ចេកទេស និងចលនាធនធានឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍រវាងរាជរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍក្នុងទិសដៅបញ្ចប់អេដស៍ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ។ កិច្ចប្រជុំនេះជាវេទិកាផ្លាស់ប្តូរយោបល់...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានចេញសារពិសេសណែនាំឲ្យរៀបចំមេដាយជូនមន្ត្រីតាមបណ្តាក្រសួង-ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិករណីពិសេស ដែលសម្តេចបានប្រគល់ការងារជូនឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីដឹកនាំរៀបចំការងារនេះ។ តាមរយៈសារសំឡេងពិសេស «ស្តីពីការរៀបចំមេដាយជូនមន្ត្រីតាមបណ្តាក្រសួង-ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ករណីពិសេសនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែមីនា ម្សិលមិញនេះ នៅក្នុង វេទិការវាងរាជរដ្ឋាភិបាល...