ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសដាក់ឱ្យប្រើប្រាស់ផែនការសកម្មភាពជាតិស្តីពី ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០ ក្នុងគោលដៅចូលរួមទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឱ្យកាន់តែមានប្រសិទ្ធភាព និងសក្តិសិទ្ធិភាព ឆ្លើយតបទៅនឹងតម្រូវការរបស់កុមាររងគ្រោះ និងងាយរងគ្រោះ។ នៅក្រោយចប់ពិធីដាក់ឱ្យប្រើប្រាស់ផែនការសកម្មភាពជាតិ នៅព្រឹកថ្ងៃទី៦ ខែតុលានេះ ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការនៃអគ្គលេខាដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ផែនការនេះ បង្កើតឡើងដើម្បីធានាថា កុមារត្រូវបានការពារ និងមានសុវត្ថិភាពគ្រប់ទីកន្លែង ដូចជានៅផ្ទះ...
អាជ្ញាធរមីន បានបញ្ជាក់អះអាងថា គម្រោងបោសសម្អាតមីន ក្នុងទំហំផ្ទៃដីមានមីនជាង៤១ គីឡូម៉ែត្រការ៉េ គឺស្ថិតក្នុងភូមិ ឃុំ ស្រុក និងខេត្ត ដែលបងប្អូនប្រជាពលរដ្ឋខ្មែរកំពុងរស់នៅ មិនមែនស្ថិតនៅតំបន់ព្រំ ដែនជម្លោះរវាងកម្ពុជា និងថៃនោះឡើយ ខណៈគម្រោងនេះ គឺមានផែនការយូរឆ្នាំមកហើយ។ យោងតាមផេកហ្វេសបុកផ្លូវការរបស់អាជ្ញាធរមីន ដែលបានបញ្ជាក់កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ ២០២៥នេះ បានឲ្យដឹងថា គម្រោងបោសសម្អាតមីន ក្នុងទំហំផ្ទៃដីមានមីនជាង ៤១ គីឡូម៉ែត្រការ៉េ គឺស្ថិតក្នុងភូមិ...
អគ្គនាយកដ្ឋានជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រោងនឹងរៀបចំប្រព័ន្ធអេកូឡូស៊ីឌីជីថល លើការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ សំដៅធានាប្រសិទ្ធភាព តម្លាភាព និងចីរភាព ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសមធម៌សង្គម ក្នុងព្រះរាជាណាចក្រកម្ពុជា។ ជុំវិញគម្រោងវិនិយោគសារធារណៈ, រាជរដ្ឋាភិបាលមានចក្ខុវិស័យ បង្កើតឱ្យបាននូវប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈរួម មួយរបស់ជាតិ ដែលធានាបាននូវភាពឆ្លើយតប ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព គណនេយ្យភាព និងចីរភាពនៃការបែងចែក និង ការប្រើប្រាស់ធនធានសាធារណៈ ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ និងបរិការណ៍ជាក់ស្តែងរបស់កម្ពុជា សំដៅចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសមធម៌សង្គម...
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាតាមរយៈបណ្ដាញាសង្គមនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ បានថ្លែងដោយភ្ជាប់ជាមួយនឹងវីដេអូមួយដែលជនជាតិថៃបានដាក់តាំងរូបសម្ដេចដើម្បីបាញ់យករង្វាន់នោះថា គឺជាទង្វើអមនុស្ស និងអន់ជាងសត្វ និងសូមកុំឲ្យជនរួមជាតិកម្ពុជាកុំធ្វើទង្វើអាក្រក់បែបនេះ។ តាមរយៈបណ្ដាញសង្គមសម្ដេចតេជោ បានសរសេរថា «នេះឬជាជនជាតិស៊ីវិល័យមានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់? សូមជនរួមជាតិកម្ពុជា កុំធ្វើទង្វើអាក្រក់បែបនេះដែលជាទង្វើអមនុស្ស និងអន់ជាងសត្វ។ មិនថាវីដេអូនេះធ្វើដោយមនុស្សផ្ទាល់ ឬដោយ AI គឺសុទ្ធតែបង្ហាញនូវអំពើអាក្រក់ទាំងអស់មិនថាជនជាតិណា ឬក្រុមណានោះទេ។ » សម្ដេចតេជោ...
នៅព្រឹកថ្ងៃចន្ទ ទី៦ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងសន្និសីទស្រាវជ្រាវឱសថសាស្ត្រ លើកទី៥ ក្រោមប្រធានបទ «នវានុវត្តន៍ស្រាវជ្រាវឱសថសាស្ត្រ៖ ការជំរុញការព្យាបាល បច្ចេកវិទ្យា និងការថែទាំសុខភាព» នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។ សន្និសីទស្រាវជ្រាវឱសថសាស្ត្រ លើកទី៥នេះ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ មានគោលបំណងដូចខាងក្រោម៖ ១. លើកកម្ពស់វប្បធម៌ស្រាវជ្រាវក្នុងចំណោមនិស្សិតឱសថសាស្ត្រ និងឱសថការី ២. លើកទឹកចិត្តនិស្សិតថ្នាក់បរិញ្ញាបត្រ និងក្រោយឧត្តមសិក្សាឱ្យចូលរួមក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ ៣....
នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូដែលជាថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង អញ្ជើញទៅពិនិត្យស្ថានភាព សក្ដានុពល និងការអភិវឌ្ឍនៅសហគមន៍តាសីសាមគ្គី ស្ថិតនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋានផងដែរ។ សហគមន៍គំរូតាសីសាមគ្គី មានផ្ទៃដីដាំដុះសរុប ៥០ហិកតា ដែលមានសមាជិកសរុបចំនួន ១៦១គ្រួសារ ។ សហគមន៍ កំពុងអនុវត្តមុខរបរចម្បងៗចំនួន ៣...
មេបញ្ជាការយោធភូមិភាគទី៥កម្ពុជា ឆ្លើយតប ៤ចំណុច ទៅមេបញ្ជាការភូមិភាគ១ថៃ ដែលស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី៣តំបន់ មុនចូលរួមកិច្ចប្រជុំ RBC នៅថ្ងៃទី១០-១២ ខែតុលា នៅខេត្តបន្ទាយមានជ័យ។ ឧត្ដមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការ កងទ័ពជើងគោក យោធភូមិភាគទី៥ បានផ្ញើលិខិត ចុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ជូន លោក ឧត្តមសេនីយ៍ទោ វីរ៉ាក់យុត លឿងសុវណ្ណ មេបញ្ជាការកងទ័ពភូមិភាគទី១...
នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងពិធីសម្ពោធពន្លាផ្លូវការរបស់សហព័ន្ធស្រូវអង្ករកម្ពុជា (Cambodia Rice Federation) ក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំលំដាប់ពិភពលោក ANUGA 2025។ ព្រឹត្តិការណ៍នេះ រៀបចំឡើងនៅទីក្រុងខឹឡូញ ប្រទេសអាល្លឺម៉ង់។ តាមការបញ្ជាក់របស់ ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងថា ពិធីសម្ពោធពន្លាផ្លូវការរបស់សហព័ន្ធស្រូវអង្ករកម្ពុជានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពង្រីកទីផ្សារ និងលើកកម្ពស់កិត្តិនាមអង្ករគុណភាពខ្ពស់របស់កម្ពុជា...
បន្ទាយមានជ័យ៖ បងប្អូនសហគមន៍ខ្មែរ-ឥស្លាម នៅក្នុងខេត្តបន្ទាយមានជ័យ បាននាំយកនូវគ្រឿងឧបភោគបរិភោគ ម្ហូបអាហារ និងនំបញ្ចុក ទៅផ្ដល់ជូនដល់កងទ័ព និងអ្នកភូមិព្រៃចាន់ ឃុំអូរបីជាន់ ជាមួយនឹងការលើកទឹកចិត្ត ក្នុងនាមជាសមរភូមិក្រោយ ។ ក្នុងពេលដឹកនាំយកគ្រឿងឧបភោគបរិភោគ ផ្ដល់ជូនកងកម្លាំងកម្ពុជាឈរជើងនៅភូមិព្រៃចាន់ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ លោក ស្លៃម៉ាន ម៉ូសា គណៈអ៊ីម៉ាំខេត្ត និងជាប្រធានគណៈចលនាសាសនិកឥស្លាម ខេត្តបន្ទាយមានជ័យ បានលើកឡើងថា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរឥស្លាម រស់នៅក្នុងប្រទេសកម្ពុជា...