កម្មករកម្មការនីរោងចក្រ បង្ហាញក្តីពេញចិត្ត និងសប្បាយរីករាយ ក្នុងការចូលរួមបរិច្ចាគថវិការ ជាមួយរាជរដ្ឋាភិបាល លើមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ព្រំដែន ។ កម្មករកម្មការនី យល់ឃើញថា ៖ ការចូលរួមបរិច្ចាគរបស់ពួកគាត់ ក៏ជាផ្នែកដ៏តូចមួយសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ ពិសេសនៅតំបន់ព្រំដែន ។ ត្បិតថវិការចូលរួម វាមិនច្រើនក៏ពិតមែន ប៉ុន្តែវាគឺជាការបរិច្ចាគកើតចេញពីទឹកចិត្តដែលស្រលាញ់ ហើយចង់ឃើញប្រទេសជាតិកាន់តែមានភាពអភិវឌ្ឍន៍ទៅមុខកាន់តែខ្លាំងក្លាផងដែរ ។ លោកហង្ស រ៉ាវី ជាប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានឱ្យដឹងថា ដោយសារគុណបំណាច់ដែលរាជរដ្ឋាភិបាលតែងតែបានគិតគូរដល់បងប្អូនកម្មករកម្មាការនី ក្នុងការផ្តល់អត្ថប្រយោជន៍ផ្សេងៗជាបន្តបន្ទាប់នេះដែរ ទើបពួកគាត់មានសេចក្តីគាំទ្រ...
ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសសមាគម អ.ម.ត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត បានចាត់តាំងក្រុមការងារ ដែលដឹកនាំដោយ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ហៅកាត់ថា ក្រុមការងារ អ.ម.ត ចិន បានអញ្ជើញដឹកនាំក្រុមការងារចូលរួមជូនដំណើរនិស្សិត អ.ម.ត...
គណៈប្រតិភូគណៈមេធាវីកម្ពុជា និងគណៈមេធាវីបរទេស ចំរុះជាតិសាសន៍ មានឥណ្ឌា ថៃ ហុងកុង ចិន និងជប៉ុនសរុបចំនួន៧៨រូប បានអញ្ជើញមកកាន់វិមានរដ្ឋសភា នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ដើម្បីសិក្សាស្វែងយល់អំពី ការរៀបចំនិងការប្រព្រឹត្តទៅ និងវឌ្ឍនភាពថ្មីៗ នៃអំណាចនីតិប្បញ្ញត្តិរបស់ប្រទេសកម្ពុជា នៅក្នុងអាណត្តិថ្មីនីតិកាលទី៧។ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវឥស្សរជនជាន់ខ្ពស់ក្នុងពិធីអបអរសាទរថ្ងៃបុណ្យឯករាជ្យជាតិលើកទី៧៩ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដែលរៀបចំឡើងដោយស្ថានទូតវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី៣០ ខែសីហាឆ្នាំ២០២៤។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឥស្សរជនជាន់ខ្ពស់សំខាន់ៗនៃព្រះរាជាណាចក្រកម្ពុជា ព្រមទំាងវត្តមាន ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវជាតិ-អន្តរជាតិ ជាមិត្តសាធារណរដ្ឋសង្គមនិយមវៀតណាម ជាច្រើនកុះករ។ ថ្ងៃទី២ កញ្ញា ១៩៤៥ – ថ្ងៃទី២ កញ្ញា...
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះពិនិត្យទីតាំងត្រៀមបញ្ចុះបឋមសិលាអគារមជ្ឈមណ្ឌលកណ្តាល អគារចំណត រោងជាង និងអគារវេជ្ជសាស្ត្រស៊ីក្លូត្រុង នៃមន្ទីរពេទ្យកាល់ម៉ែត, នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានពាំនាំប្រសាសន៍សួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាល ដែលផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងមកលើការអភិវឌ្ឍន៍នៃវិស័យសុខាភិបាល ជូនដល់បុគ្គលិកមន្ត្រីរាជការនៃមន្ទីរពេទ្យ ព្រមទាំងថ្នាក់ដឹកនាំ។ ឯកឧត្តមសាស្ត្រាចារ្យ ក៏បានផ្តល់ជាអនុសាសន៍គន្លឹះសំខាន់ៗ ណែនាំដល់ថ្នាក់ដឹកនាំ និងទីប្រឹក្សារបស់មន្ទីរពេទ្យ ដើម្បីយកទៅអនុវត្តក្នុងការប្រតិបត្តិការងារ ធ្វើយ៉ាងណាសំដៅប្រសិទ្ធភាពខ្ពស់ និងជម្រុញការអភិវឌ្ឍន៍សេវាសុខាភិបាលផ្តល់ជូនប្រជាពលរដ្ឋ ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល៕ អត្ថបទ...
នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ចាម លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) បានដឹកនាំសមាជិក សមាជិកា...
ឯកឧត្ដម នេត ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី៣១ ខែសីហានេះ បានមានប្រសាសន៍ជាមតិយោបល់ពន្យល់ទៅក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុកមួយក្ដាប់តូច ដែលនៅតែបន្តបំផុសបំផុល ក្នុងចេតនាអាក្រក់បង្កើតព័ត៌មានមិនពិតពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា។ ឯកឧត្ដម នេត ភក្ត្រា មានប្រសាសន៍ថា ក្នុងការបោះបង្គោលខណ្ឌសីមាព្រំដែនដែលជាបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ គេមិនដែលដេកស្រម៉ៃ និងយកផែនទី google map មកប្រើនោះទេ ហើយក៏មិនមែនមើលលើ google map ដើម្បីវាយតម្លៃ និងកំណត់បង្គោលព្រំដែនដែលបានបោះនៅលើដីនោះដែរ។ ការយកផែនទី...
ភ្នំពេញ ៖ មន្ត្រីជាន់ក្រសួងសង្គមកិច្ចបានថ្លែងថា សម្តេចធិបតីបានបន្តវីរភាពរបស់សម្តេចតេជោក្នុងការគិតគូរ និងយកចិត្តទុកដាក់ខ្លាំងទៅលើប្រជាជន ជាពិសេសប្រជាជនវ័យចាស់ ដោយបាននិងកំពុងអនុវត្តផែនការសកម្មភាព ឆ្នាំ ២០២១-២០២៥នៃគោលនយោបាយជាតិស្តីពីមនុស្សវ័យ ចាស់ឆ្នាំ២០១៧-២០៣០ ខាងមុខ ។ ឯកឧត្តម មុំ ប៊ុនថន រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងបែបនេះ ក្នុងខណះជាធិបតីបើកអង្គសិក្ខាសាលាពិគ្រោះយោបល់លើគោលការណ៍ណែនាំស្តីពី “ការបង្កើត និងគ្រប់គ្រងសមា គមមនុស្សចាស់អន្តរជំនាន់ និងពហុមុខងារ” ដែលប្រព្រឹត្តឡើងពេញមួយថ្ងៃ ទី៣០ខែសីហា២០២៤នេះនៅសណ្ឋា គារកាំបូឌីយ៉ាណា ដោយមានការចូលរួមពីមន្ត្រីនៃក្រសួងសង្គមកិច្ច...
កំពង់ស្ពឺ ៖ នៅក្នុងអំឡុងពេលថ្នាលបណ្ដុះកូនឈើខ្នាតតំបន់ទី១ ដែលមានសមត្ថភាពផលិតកូនឈើ បានជាង១លានដើមក្នុង១ឆ្នាំ នឹងដាក់សម្ពោធបើកការដ្ឋានសាងសង់ និងលេចចេញជារូបរាងនាពេលឆាប់ៗ នៅក្នុងភូមិសាស្រ្តឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងប្រតិភូ បានអញ្ជើញចុះសិក្សាការបង្កើតថ្នាលបណ្តុះកូនឈើខ្នាតធំនេះ ជាបន្តទៀតនៅក្នុងភូមិសាស្រ្តស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ នៅថ្ងៃសុក្រ តី៣០ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា «ថ្នាលបណ្តុះកូនឈើខ្នាតតំបន់នេះ...
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឯកឧត្តម សុខ ចិន្តាសោភា បានលើកឡើងថា ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម បានកំពុងស្ថិតនៅក្នុងទិស ដៅដ៏ត្រឹមត្រូវ ខណៈទំនាក់ទំនងលើវិស័យជាច្រើនក៏បានកំពុងធ្វើឲ្យកាន់តែស៊ីជម្រៅផងដែរ ដើម្បីគុណប្រ យោជន៍របស់ប្រជាជន និងប្រទេសទាំងពីរនោះ។ ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមកម្មវិធីទិវាបុណ្យជាតិលើកទី៧៩ នៃសាធារណរដ្ឋសង្គមនិយម វៀតណាម នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារ សូហ្វីតែលរាជធានីភ្នំពេញ ឯកឧត្តម សុខ...