ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានរៀបចំវេទិកាស្ដីពីវិស័យនាំចេញកម្ពុជា មូលបទ៖ “ការលើកកម្ពស់អ្នកនាំចេញកម្ពុជា ឆ្ពោះទៅរកភាពជោគជ័យជាសកល ផ្តោតសំខាន់លើស្ដង់ដា គុណភាព និងទីផ្សារអន្តរជាតិ” ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ ប៉ែន សុវិជាតិ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងតំណាងវិស័យឯកជនជាច្រើនរូប។ វេទិកានេះ គឺជាវេទិកាអមក្នុងព្រឹត្តិការណ៍ “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” លើកទី១៨ ឆ្នាំ២០២៥ និងរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់កិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម, ជួយបំពាក់បំប៉ននិងពង្រឹងសមត្ថភាពដល់អ្នកនាំចេញ,...
នាព្រឹកថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៩:០០នាទី ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៨រូប។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន៣ មានដូចខាងក្រោម៖ ១.ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្ម នៃព្រឹទ្ធសភា បានអញ្ជើញឡើងរាយការណ៍អំពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ និងមានសមាជិកព្រឹទ្ធសភាចំនួន១រូប...
ហ្វីលីពីន៖ ឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចែករំលែកការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការពង្រឹងសមត្ថភាពដល់សិស្សគ្រប់រូប ដើម្បីត្រៀមខ្លួនសម្រាប់ពិភពលោកដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ខណៈការអប់រំគឺជាក្បាលម៉ាស៊ីននៃឱកាស និងការផ្លាស់ប្តូរនេះ។ ឯកឧត្តម អ៊ុង បូរាត បានថ្លែងបែបនេះ ក្នុងឱកាសបានដឹកនាំគណៈប្រតិភូអប់រំកម្ពុជាចូលរួមវេទិកាអន្តរជាតិលើកទី១១ ស្តីពីការអប់រំនិងជំនាញ ដែលរៀបចំដោយធនាគាអភិវឌ្ឍន៍អាស៊ី នៅទីស្នាក់ការកណ្ដាល ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែធ្នូ...
ឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី និងឯកឧត្តម Igor DRIESMANS ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុបប្រចាំកម្ពុជា ធ្វើដំណើរទស្សនកិច្ច ពិនិត្យវឌ្ឍនភាព នៃរោងចក្រផលិតទឹកស្អាតបាក់ខែង ជាពិសេសរោងចក្របាក់ខែងជំហាន ទី៣។ ឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ដែលទើបតែងតាំង ថ្មី, ឯកឧត្តម Igor DRIESMANS ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងលោកស្រី...
ដើម្បីជួយសិស្សានុសិស្សលើផ្នែកគីមីវិទ្យា នៅឆ្នាំ២០២៦ សមាគមគីមីកម្ពុជា នឹងបង្កើតក្លឹបគីមី នៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្ស ពិសេសនឹងជួយបង្រៀនសិស្សខ្សោយលើផ្នែកគីមីវិទ្យា ដើម្បីឱ្យពួកគេបានសិក្សាតាមឱ្យទាន់ ហើយក៏ដើម្បីជួយលើកកម្ពស់លើមុខវិជ្ជាគីមីផងដែរ។ បញ្ជាក់ប្រាប់ BTV ក្រោយពិធីបើកសន្និសីទអន្តរជាតិសមាគមគីមីកម្ពុជា លោកជំទាវ សៀង ហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលសមាគមគីមីកម្ពុជា បានប្រាប់ថា សន្និសីទអន្តរជាតិលើកនេះ មានការចូលរួមពីសមាគមគីមីកម្ពុជា និងសមាគមគីមីជប៉ុន ដើម្បីរួមគ្នាបង្ហាញលទ្ធផលនៃការធ្វើពិសោធន៍ ក្រោយពីបានសិក្សាស្រាវជ្រាវកន្លងមក។ លោកជំទាវបានបន្តថា សមាគមគីមីកម្ពុជា បានបណ្តុះបណ្តាលលោកគ្រូអ្នកគ្រូ ផ្នែកគីមីវិទ្យា...
នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ក្រោមប្រធានបទ «ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល»។ បន្ទាប់ពីពិធីបើក វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះអនុស្សរណៈនៃការយោគយល់ចំនួន...
បន្ទាប់ពីបញ្ចប់ពិធីផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់ជាមួយប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍន៍ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត គឺ ការបើកឱ្យដំណើរការជាផ្លូវការនៃការធ្វើប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G ជាផ្លូវការនៅកម្ពុជា ចាប់ពីឆ្នាំ២០២៦ តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។ អត្ថប្រយោជន៍សំខាន់ៗដែលសេវា 5G នឹងនាំមកឱ្យកម្ពុជា ដូចខាងក្រោម៖ – ល្បឿនទិន្នន័យលឿនបំផុត — លឿនជាងសេវា 4G ដល់ទៅ...
ភ្នំពេញ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះថា ក្រសួងគាំទ្រវត្តមានសេវាកម្មទូកល្បឿនលឿនភ្នំពេញ-សៀមរាប និងអញ្ជើញម្ចាស់ក្រុមហ៊ុនមកស្នើសុំបន្តសុពលភាពលិខិតអនុញ្ញាតិនាវា។ លោក ផន រឹម បានថ្លែងថា ប៉ុន្មានថ្ងៃមកនេះ ឃើញការចែកចាយរូបភាព និងចុះផ្សាយពីសេវាកម្មទូកល្បឿនលឿនភ្នំពេញ-សៀមរាប (Cambodia River Express)។ ត្រង់ចំណុចនេះ យើងអាចទាញថយក្រោយទៅកាលពីច្រើនឆ្នាំមុនពេលដែលសេវាកម្មដឹកជញ្ជូនផ្លូវគោក និងផ្លូវអាកាស នៅមានការលំបាក និងមិនសូវទំនើប យើងតែងឃើញទូកល្បឿនល្បឿនភ្នំពេញ-សៀមរាប និងសៀមរាប-ភ្នំពេញ...
រំលេងតែ ១ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ដ៏អស្ចារ្យ សម្រាប់ខួប ៣០ឆ្នាំ នៃទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៧ ខែធ្នូចុងសប្ដាហ៍នេះ នៅតំបន់អង្គរ ខេត្តសៀមរាប ជាមួយការបំបែកកំណត់ត្រាអ្នកចូលរួមថ្មីរហូតដល់ ១៦,០០០នាក់។ តាមរយៈតួរលេខអ្នកចូលរួមដ៏ច្រើននេះ បានធ្វើឲ្យគណៈកម្មការរៀបចំ ពិសេសគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ដូចជាដៃគូសហការ និងប្រជាពលរដ្ឋ មានមោទនភាពជាខ្លាំង ចំពោះភាពរីកចម្រើននៃព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំ លើទឹកដីអច្ឆរិយអង្គរនេះ។ ជាមួយគ្នាតំណាងក្រុមហ៊ុនភេសជ្ជៈ វី-អាកទីវ ដែលជាដៃគូសហការរៀបចំព្រឹត្តិការណ៍នេះ ក៏បានសម្ដែងនូវមោទនភាព និងរីករាយផងដែរ...
នៅថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០៩:៣០នាទីព្រឹក ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា (CLG) បានធ្វើការសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទទួលស្តាប់បទបង្ហាញពីលោក ព្រំសឿន វឌ្ឍន: ប្រធានក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ស្តីពីវឌ្ឍនភាព នៃការបោះបង្គោលព្រំដែនលេខ ៥២-៥៩ (ឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង) នៅទីស្នាក់ទី២ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់...