ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ផ្តល់ជូននូវអនុសាសន៍មួយចំនួនដល់មន្ត្រីថ្នាក់ក្រោម ត្រូវរៀបចំផែនការសកម្មភាព ដើម្បីអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍ វិស័យអប់រំកាយ និងកីឡា និងបន្តពង្រឹងការកែទម្រង់ការប្រកួតកីឡាជាតិគ្រប់កម្រិត ទាំងកីឡាមហាជន កីឡាសិស្ស និងកីឡានិស្សិតឱ្យស្របតាមបរិបទតំបន់ ព្រមទាំងសិក្សា តាមដានអំពីប្រភេទកីឡាដែលមានសក្តានុពលពីបណ្តាប្រទេសអាស៊ាន ដោយផ្តល់អាទិភាពទៅលើប្រភេទ និងវិញ្ញាសាកីឡាទាំងនោះ ជំរុញក្នុងការបំពាក់សម្ភារហ្វឹកហាត់គ្រប់ប្រភេទ និងវិញ្ញាសាកីឡាអាទិភាព ។ បន្តផ្តល់ថវិកាគាំទ្រដល់សហព័ន្ធកីឡាជាតិដែលមានសក្តានុពល និងសកម្ម ហើយបំផុស...
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបង្ហាញការកោតសរសើរ និងអបអរសាទរ ក្នុងឱកាសទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២៥ ក្រោមមូលបទ «ពង្រឹងសមត្ថភាព និងសាមគ្គីភាព ដើម្បីភាពធន់សហគមន៍» ខណៈសម្ដេចបានចាត់ទុកអ្នកស្ម័គ្រចិត្តគ្រប់រូបបានបំផុសចលនាកម្លាំងសាមគ្គីភាពដ៏រឹងមាំតាមគ្រប់រូបភាព ក្នុងបុព្វហេតុការពារសន្តិភាព និងជួយដល់ជនងាយរងគ្រោះ និងរងគ្រោះនានានៅទូទាំងពិភពលោក។ តាមរយៈសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងនាមកាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ...
អ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូន ថ្លែងឱ្យដឹងថា ខណៈកម្ពុជាមានបញ្ហាព្រំដែនដែលបង្កដោយប្រទេសជិតខាង ការដឹកជញ្ជូនតាមផ្លូវទឹក បាននិងកំពុងមានសកម្មភាពកើតឡើងយ៉ាងផុលផុស លើពាណិជ្ជកម្មនាំទំនិញចេញ-ចូល ខណៈការដឹកជញ្ជូនតាមផ្នែកនេះ គឺដឹកបានច្រើន និងបានឆ្ងាយ។ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីខ្សែច្រវាក់ដឹកជញ្ជូននាំចេញ-ចូល ក្នុងសិក្ខាសាលាស្តីពីកាតព្វកិច្ចពន្ធគយ និងសារពើពន្ធ ចំពោះសកម្មភាពអាជីវកម្ម ដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិថា អនុវិស័យដឹកជញ្ជូនគឺជាផ្នែកមួយដ៏សំខាន់ នៅក្នុងវិស័យសេវាកម្មរបស់កម្ពុជា អនុវិស័យ នេះរួមមាន៖ ការដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវទឹក...
និយ័តករគណនេយ្យ និងសវនកម្ម ផ្សព្វផ្សាយអំពីផែនការអភិវឌ្ឍកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជាឆ្នាំ២០២៥-២០៣០ ដើម្បីពង្រឹងគុណភាព សមត្ថភាព ពាក់ព័ន្ធវិជ្ជាជីវៈគណនេយ្យនៅកម្ពុជា និងសេចក្តីសម្រេចស្ដីពីគោលការណ៍ ទទួលស្គាល់គ្រឹះស្ថាន សិក្សា សម្រាប់កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា។ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សា គណនេយ្យករជំនាញកម្ពុជា (គ.ក.គ.ក.) នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ផែនការអភិវឌ្ឍកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ឆ្នាំ២០២៥-២០៣០ និងសេចក្តីសម្រេចស្ដីពីគោលការណ៍ទទួលស្គាល់គ្រឹះ...
នៅព្រឹកថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៨:០០នាទី ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៥ មានដូចខាងក្រោម៖ ១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) សុំដាក់សេចក្តីព្រាងច្បាប់ស្ដីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥។ ២-ពិនិត្យ...
ដោយមានការសហការនិងគាំទ្រពីគណៈបញ្ជាការកងឯកភាពខេត្តក្រចេះ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក្រុមការងារអធិការកិច្ចនិងពង្រឹងការអនុវត្តច្បាប់ នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន បានចុះពិនិត្យ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្រ្តខេត្តក្រចេះ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ៤ធ្នូ ឆ្នាំ២០២៥។ បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋនិងអ្នកសារព័ត៌មាន នាពេលកន្លងមក ក្រុមការងារបានចុះពិនិត្យជាក់ស្តែង លើទីតាំងដីកាប់ រុករានទន្រ្ទានដី យកធ្វើជាកម្មសិទិ្ធ នៅលើទីតាំង៥កន្លែង រួមមាន: ១-ចំណុចពន្លឺពេជ្រ ២-ចំណុចអូរទឹកក្រហម...
នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញចុះពិនិត្យ ដំណើរការនៃការសាងសង់អគារថ្មីនៅក្នុងទីស្តីការក្រសួងមុខងារសាធារណៈ ស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ អគារដែលកំពុងសាងសង់នេះ រៀបចំឡើងដើម្បីរួមចំណែកដោះស្រាយបញ្ហាចំពោះមុខតាមលទ្ធភាពដែលមានជាក់ស្តែងទាំងទីតាំង ទាំងស្ថានភាពផ្សេងទៀតក្នុងនាមជាក្រសួងកូនពៅជូនដល់មន្ត្រីដែលមកបំពេញការងារយ៉ាងទៀងទាត់ប្រចាំថ្ងៃ ខណៈដែលទីកន្លែងបំពេញការងារកំពុងមានការខ្វះខាត៕
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នេះ បានបង្ហោះសារលើបណ្ដាញសង្គមផ្លូវការ ដោយបាន រម្លឹក និងបកស្រាយ ប្រវត្តិចម្រៀង “ឱ! ភ្នំពេញអើយ” ដែលមានខ្លឹមសារដូចខាងក្រោម៖ ម្សិលមិញខួបលើកទី៤៧ នៃថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា(២ធ្នូ១៩៧៨-២ធ្នូ២០២៥)។ នៅសល់ជាង ១ខែទៀតនឹងឈានដល់ ខួបលើក៤៧ នៃថ្ងៃជ័យជំនះលើរបប ប៉ុល ពត(៧មករា១៩៧៩-៧មករា២០២៦)។ ចម្រៀងបទ...
កំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានដឹកនាំមន្រ្តីរាជការក្រោមឱវាទ ចូលទស្សនាស្វែងយល់ពីសមុច្ច័យ ដែលបានដាក់តាំងបង្ហាញក្នុងសារមន្ទីរខេត្ត។ ក្នុងការជួបជុំសំណេះសំណាលជាមួយលោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត លោក លោកស្រីអនុប្រធានមន្ទីរ មន្រ្តីរាជការនៃមន្ទីរវប្បធម៌ លោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានថ្លែងកោតសរសើរនូវការខិតខំប្រឹងប្រែងបំពេញការងាររបស់មន្រ្តីរាជការនៃមន្ទីរវប្បធម៌ខេត្ត ក្នុងបេសកកម្មចូលរួមថែរក្សា ការពារនូវវប្បធម៌និងប្រពៃណី អត្តសញ្ញាណរបស់ជាតិ។ បន្ទាប់ពីពិធីសំណេះសំណាលខាងលើ ក៏មានការសម្តែងនូវរបាំជូនពរ...
នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលផលបន្លែ ស៊ុតទា ដែលបានដាំដុះ និងចិញ្ចឹមនៅ ស្ថានីយ៍កសិកម្មកូនក្រៀល ដើម្បីជូនដល់កងទ័ពជួរមុខនូវស៊ុតទាចំនួន ៩៣០គ្រាប់ និងស្ពៃក្រញ៉ាញ់ ១២០គីឡូក្រាម។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ក្រោមស្មារតី «ខ្មែរតែមួយ» ដែលជាអំណោយរបស់ ឯកឧត្តម ឌិត ទីណា...