ភ្នំពេញ៖ វិស័យឯកជន បានមើលឃើញភាពរីកចម្រើន និង វឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃការអនុវត្តន៍យុទ្ធសាស្រ្តបញ្ចាកោណទី២ របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក នៅកម្ពុជា ខណៈក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញអភិវឌ្ឍន៍គម្រោងលើវិស័យដឹកជញ្ជូនចំនួន៩០ ដែលមានទំហំទឹកប្រាក់វិនិយោគប៉ាន់ស្មានសរុបជាង ១៩,៩២ពាន់លានដុល្លារអាម៉េរិក សម្រាប់រយៈពេលខ្លី និងមធ្យម។ របាយការណ៍របស់អគ្គនាយកដ្ឋានភស្តុភារកម្ម នៃក្រសួងសាធារណការនិងដឹកជញ្ជូន បានបង្ហាញថា គិតត្រឹមឆ្នាំ២០២៥កន្លងទៅ វឌ្ឍនភាពនៃផែនការគ្រប់ជ្រុងជ្រោយ ស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម ឆ្នាំ២០២៣-២០៣៣ គឺមានគម្រោងទាំងអស់ចំនួន...
តាមបណ្ដាសាលារៀន បានបន្តអនុវត្តវិធានការតឹងរឹង លើការគ្រប់គ្រងសិស្ស ហាមប្រាមមិនឱ្យជក់បារីអេឡិចត្រូនិច នៅក្នុងនិងជុំវិញបរិវេណសាលា។ វិធានការមានទាំងការណែនាំ ការឆែកឆេរត្រួតពិនិត្យជាក់ស្ដែង និងការធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តិខុសក្នុងករណីរកឃើញថាបានប្រើប្រាស់។ ក្រសួងអប់រំ កាលពិម្សិលម៉ិញនេះបានបញ្ជាក់ជាថ្មី ឱ្យគ្រប់គ្រឹះស្ថានសិក្សាចាត់វិធានការតឹងរឹង លើការហាមប្រាមសិស្សមិនឱ្យជក់បារីអេឡិចត្រូនិក ផលិតផល HTPs ទាំងក្នុង និងជុំវិញបរិវេណសាលារៀន។ ភ្ជាប់ជាមួយការក្រើនរម្លឹកជាថ្មីនេះ តាមបណ្ដាសាលារៀន ក៏បានបន្តអនុវត្តវិធានការតឹងរ៉ឹងលើការហាមប្រាមសិស្សមិនឱ្យប្រព្រឹត្តិខុស លួចលាក់ជក់បារីអេឡោចត្រូនិក ឬផលិតផល HTPs នោះទេ។ ការអនុវត្តនេះ សាលារៀននីមួយៗអាចមានវិធីសាស្ត្រផ្សេងៗគ្នា លើការគ្រប់គ្រង។...
អាស៊ាននៅតែមានសារសំខាន់សម្រាប់ប្រទេសកម្ពុជាក្នុងការស្វែងរកដំណោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ។ នេះបើតាមការយល់ឃើញពីអ្នកជំនាញវិទ្យាសាស្រ្តនយោបាយ។ ក្នុងកិច្ចសម្ភាសន៍ជាមួយBTV នៅព្រឹកថ្ងៃទី៣០ ខែមេសា នេះ លោក លឹម សុវណ្ណារិទ្ធ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយបានលើកឡើងថា អាស៊ាននៅតែមានសារសំខាន់សម្រាប់ប្រទេសកម្ពុជា ហើយក៏បានចូលរួមចំណែកក្នុងការស្វែងរកដំណោះស្រាយបញ្ហាជម្លោះព្រំដែន រវាងកម្ពុជា និងថៃ ផងដែរដោយសារតែអាស៊ាន គឺជាយន្តការតំបន់មួយដ៏លេចធ្លោនៅក្នុងពេលបច្ចុប្បន្ននេះបន្ទាប់ពីអឺរ៉ុប។ លោកបានបញ្ជាក់ថា អាស៊ាន គឺជាតំបន់សមាហរកម្មមួយដ៏សំខាន់ ហើយទាក់ទាញនូវមហាអំណាចសំខាន់ៗរបស់ពិភពលោក ជាពិសេសសហរដ្ឋអាមេរិក និងចិន ដែលបានចូលរួមជួយដោះស្រាយជម្លោះព្រំដែនកម្ពុជា និងថៃផងដែរ។ ផ្ទុយទៅវិញ ប្រសិនបើកម្ពុជាមិនមែនជាសមាជិកអាស៊ានទេ ក៏ប្រហែលជាការយកចិត្តទុកដាក់របស់មហាអំណាចពិភពលោកនៅមានកម្រិតមួយទាបជាងបច្ចុប្បន្នដែរ។...
ស្ថិតក្រោមវិបត្តិតម្លៃប្រេងសកល ប្រជាពលរដ្ឋកម្ពុជា បានងាកមកប្រើប្រាស់សេវារថយន្តក្រុងសាធារណៈរបស់រដ្ឋ ដែលបាននឹងកំពុងដើរតួសំខាន់ក្នុងការជួយសម្រាលការចំណាយលើការធ្វើដំណើរ។ បច្ចុប្បន្ននេះ ការបម្រើសេវារថយន្តក្រុងសាធារណៈ City Bus ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅកំពុងមមាញឹកក្នុងការធ្វើប្រតិបត្តិករដូចសព្វដងទាំងខ្សែរត់ និងតម្លៃ។ សេវារថយន្តក្រុងសាធារណៈនេះ គឺចំណាយត្រឹមតែ១៥០០រៀលប៉ុណ្ណោះក្នុងម្នាក់ៗ និងក្នុងមួយខ្សែរត់ម្តងៗ ដោយមិនគិតពីរយៈចំងាយនោះឡើយ ។ ប៉ុន្តែក្នុងនោះដែរ ក៏មានការលើកលែងដោយមិនគិតប្រាក់នោះឡើយ សម្រាប់កុមារ សិស្ស និស្សិត មនុស្សចាស់ជរា ជនមានពិការភាព ក៏ដូចជាព្រះសង្ឃជាដើម .ល. ។...
នៅប្រទេសកម្ពុជា ចាប់ពីខែឧសភា ដល់ខែតុលា ត្រូវបានចាត់ទុកជារដូវទេសចរណ៍បៃតង ពុំសូវមានទេសចរអន្តរជាតិមកលេងទេ ដែលក្នុងអំឡុងពេលនេះ បណ្តាការីទេសចរណ៍ក្នុងស្រុក បាននាំគ្នាលក់កញ្ចប់ទេសចរណ៍បញ្ចុះតម្លៃ និងបន្ថែមចំនួនថ្ងៃដំណើរកម្សាន្ត ដើម្បីទាក់ទាញទេសចរក្នុងស្រុកជំនួសវិញ។ បណ្តាក្រុមហ៊ុនការីទេសចរណ៍ក្នុងស្រុកបានប្រាប់BTV នៅថ្ងៃទី៣០ ខែមេសា នេះថា នៅក្នុងអំឡុងរដូវកាលបៃតង បណ្តាអាជីវកម្មទេសចរណ៍ រួមមាន៖ សណ្ឋាគារ ភោជនីយដ្ឋាន ម្ចាស់រមណីយដ្ឋានទេសចរណ៍ ក្រុមហ៊ុនដឹកជញ្ជូន និងម្ចាស់ចម្ការដំណាំផ្លែឈើ បានបញ្ចុះតម្លៃសេវាកម្មខ្លួនប្រមាណពី១០ ទៅ៣០% ឲ្យមកបណ្តាក្រុមហ៊ុនការីទេសចរណ៍ បានធ្វើឲ្យក្រុមហ៊ុនការីទេសចរណ៍ជាដៃគូនានានោះ...
ភ្នំពេញ៖ ក្នុងស្មារតីរួមចំណែកសង្គ្រោះជីវិត និងលើកកម្ពស់សុខភាពមហាជន ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានឧបត្ថម្ភមធ្យោបាយធ្វើដំណើររថយន្ត Toyota Hiace (១២ កៅអី) ចំនួន ៣ គ្រឿង ជូនដល់មន្ទីរពេទ្យឆ្នើមៗចំនួន ៣ រួមមាន៖ មន្ទីរពេទ្យគន្ធបុប្ឆា, មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យបេះដូងជប៉ុន។ ការឧបត្ថម្ភមធ្យោបាយធ្វើដំណើរនាពេលនេះ ធ្វើឡើងក្នុងគោលបំណងចម្បង ដើម្បីសម្រួលដល់ការដឹកជញ្ជូនអ្នកជំងឺតូចៗ ជាពិសេសកុមារដែលនៅតំបន់ដាច់ស្រយាលឱ្យទទួលបានសេវាព្យាបាលទាន់ពេលវេលា និងប្រកបដោយសុវត្ថិភាព។ ក្នុងពិធីប្រគល់រថយន្តដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី...
នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនរស់នៅភូមិស្រះទឹកតេជោសែនជ័យ ស្ថិតក្នុងឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ក្នុងពេលឱកាសនេះ ឯកឧត្តម គន់ គីម បានកោតសរសើរដល់ការរៀបចំជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ដែលបានថែទាំផ្ទះ និងរៀបចំដាំដុះដំណាំជុំវិញផ្ទះរបស់ខ្លួន។ ក្នុងពេលចុះសួរសុខទុក្ខ ឯកឧត្តម គន់ គីម...
ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ ប្រកាសដាក់ឱ្យអនុវត្តគម្រោងសុខភាពតែមួយនៅកម្ពុជា ដែលហៅកាត់ថា ”OH4CAM” ។ ពិធីនេះក្រោមអធិបតីភាពលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក Christof WEIGELMEIER, អនុប្រធានបេសសកម្ម និងជាប្រធានកិច្ចសហប្រតិបត្តិការណ៍ និងការអភិវឌ្ឍន៍ នៃស្ថានទូតអាល្លឺម៉ង់ ឯកឧត្តម សេន សុវណ្ណ...
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងវិធានការដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង កាលពីររសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងយុត្តិធម៌ ព្រមទាំងព្រះរាជអាជ្ញានៃអយ្យការអមសាលាជម្រះក្តីមួយចំនួន។ ក្រសួងយុត្តិធម៌បានឲ្យដឹងថា កិច្ចប្រជុំពិនិត្យលើក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងវិធានការដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង រៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើទិដ្ឋភាពច្បាប់ និងវិធានការចាំបាច់ និងសមស្របទៅនឹងបរិបទសង្គម ដើម្បីឆ្លើយតបទៅនឹងបញ្ហាក្មេងទំនើង ប្រកបដោយប្រសិទ្ធភាព និងបម្រើដល់ប្រយោជន៍របស់សង្គមជាតិ ព្រមទាំងការគិតគូរអំពីវិធានការដែលផ្តោតលើការអប់រំ កែប្រែ និងស្តារនីតិសម្បទារបស់ក្មេងទំនើង សំដៅធានាការធ្វើសមាហរណកម្មវិលត្រឡប់ចូលសង្គមវិញដោយជោគជ័យ ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់...
តាមរយៈសារលិខិត អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ទោះបីជាស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចសកលដែលពោរពេញដោយភាពមិនប្រាកដប្រជា និងរងសម្ពាធវិបត្តិដែលបង្កការរាំងស្ទះដល់ការដំឡើងប្រាក់ឈ្នួលអប្បបរមានៅក្នុងប្រទេសជាច្រើននៅក្នុងតំបន់ និងសកលលោកក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែបន្តផ្តល់អាទិភាព និងយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត។ តាមរយៈសារលិខិត សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា ទោះបីជាស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចសកលដែលពោរពេញដោយភាពមិនប្រាកដប្រជា និងរងសម្ពាធវិបត្តិដែលបង្ក រាជរដ្ឋាភិបាលកម្ពុជា នៅតែសម្រេចដំឡើងប្រាក់ឈ្នួលបន្ថែមចំនួន ២ដុល្លារអាម៉េរិក ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យ...