រសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ផែនជីរ៉ាន់ ដាតុ សាំហារី មូស្តាហ្វា (Pengiran Dato Shamhary Mustapha) រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងព័ត៌មានវិទ្យា នៃប្រទេសប្រ៊ុយណេដារ៉ូសាឡាម នៅទីស្តីការ ក.ប.ទ. ក្នុងអំឡុងពេលឯកឧត្តមអញ្ជើញចូលរួមវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ដែលបានរៀបចំឡើងដោយ...
ភ្នំពេញ ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវ និងអនុវត្តស្តីពីការបង្ការការប្រើប្រាស់គ្រឿងញៀន ភីអេសឌីរបស់ប្រទេសវៀតណាម នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានចុះអនុស្សារណៈយោគយល់គ្នា(MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើកកម្ពស់ប្រសិទ្ធភាព ការបង្ការ ការប្រើប្រាស់គ្រឿងញៀន និងវិធីសាស្ត្រព្យាបាលបង្ការលាប់ឡើងវិញ។ ពិធីចុះហត្ថលេខានេះបានធ្វើឡើងក្រោមវត្តមានជាសាក្សីពីសំណាក់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន តំណាងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក...
ភ្នំពេញ៖ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីព ដែលជំនួបទៀងទាត់ប្រចាំខែនេះមានគោលដៅពង្រឹងភាពជាដៃគូ ដើម្បីរួមគ្នាពិនិត្យ និងដោះស្រាយរាល់បញ្ហា ក៏ដូចជាក្តាប់នូវបញ្ហាប្រឈម និងវិវាទការងារផ្សេងៗរបស់បងប្អូនកម្មករ និយោជិតនៅកន្លែងធ្វើការ។ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ ចំពោះការចូលរួមរបស់សហជីពទាំងក្នុងសកម្មភាពការងារ និងទាំងកិច្ចការសង្គម។ ទន្ទឹមនេះ ឯកឧត្តមក៏បានជំរុញយ៉ាងមុតមាំឱ្យប្រធានសហព័ន្ធសហជីព ខិតខំពង្រឹងតួនាទី និងធ្វើការឱ្យបានជិតស្និទ្ធជាមួយសហជីពមូលដ្ឋាន ដើម្បីរាយការណ៍នូវបញ្ហានានាតាមរោងចក្រ សហគ្រាសមកកាន់ក្រសួងឱ្យបានទាន់ពេលវេលាសម្រាប់កិច្ចអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាព។...
ភ្នំពេញ ៖ ឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី និងឯកឧត្តម Igor DRIESMANS ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុបប្រចាំកម្ពុជា ធ្វើដំណើរទស្សនកិច្ច ពិនិត្យវឌ្ឍនភាព នៃរោងចក្រផលិតទឹកស្អាតបាក់ខែង ជាពិសេសរោងចក្របាក់ខែងជំហាន ទី៣។ ឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ដែលទើបតែងតាំង ថ្មី, ឯកឧត្តម Igor...
ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល បានផ្តាំផ្ញើដល់ប្រតិភូកីឡាករទាំងអស់ ដែលនឹងចេញដំណើរទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ពួគគាត់គឺមិនត្រឹមតែជាអត្តពលិកទេ តែជាទូតសុឆន្ទៈរបស់កម្ពុជា ដោយត្រូវរក្សាឱ្យបាននូវឥរិយាបថថ្លៃថ្នូរ មានវិន័យខ្ពស់ គោរពច្បាប់ របស់ប្រទេសម្ចាស់ផ្ទះ និងចៀសវាងដាច់ខាតនូវសកម្មភាពដែលអាចប៉ះពាល់ដល់កិត្តិយសជាតិ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡា ហែលទឹក នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានទទួលជួបសម្តែងគួរសម ផ្តល់រង្វាន់លើកទឹកចិត្តជូនដល់គ្រូបង្វឹក...
កំពង់ចាម៖ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ អមដំណើរដោយ លោកស្រី ស៊ាង វណ្ណលក្ខិណា ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ចាម បានបើកយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ក្រោមប្រធានបទ រួមគ្នាបញ្ឈប់អំពើហិង្សា តាមបច្ចេកខណ្ឌ ឌីជីថល លើក្មេងស្រី ដែលពិធីបើកយុទ្ធនាការនេះ រៀបចំធ្វើឡើងនៅវត្តសុវណ្ណគិរីមាឃ ហៅវត្តមាឃ ស្ថិតនៅ...
ភ្នំពេញ ៖ ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញបើកកម្មវិធី នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់ នឹងសង្គមលើកទី៣២១ ស្មើនឹង១០៨៨ មាតិកាព្រះធម៌ នៅទីស្តីក្រសួង នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ។ លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានមានប្រសាសន៍ថា ការសម្តែងព្រះធម៌ទេសនានេះ ពិតជាបានចូលរួមចំណែកយ៉ាងធំធេងដល់ការអប់រំក្នុងសង្គម ក្នុងនោះរួមមាន៖១-ព្រះធម៌ទេសនាជួយអប់រំទូន្មាន...
ភ្នំពេញ៖ នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានដឹកនាំគណៈប្រតិភូគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះពីការបាញ់រះរបស់ទាហាថៃ និងយុវតីរងគ្រោះពីការចាប់រំលោភបូករបស់ទាហានថៃ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានពាំនាំការសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់បំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី...
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៅមុននេះ បានឱ្យដឹងថា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង០០៖៥៥នាទី មានជនសង្ស័យ១ក្រុម ជាជនជាតិចិន បានធ្វើសកម្មភាពចាប់បុរសជនជាតិចិនម្នាក់ដាក់ចូលក្នុងរថយន្ត ១គ្រឿងម៉ាក RANGE ROVER ពណ៌ស ផ្លាកលេខ ភ្នំពេញ2CD-8488 ចេញពីចំណុចផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស...
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានពិភាក្សាការងារជាមួយ ឯកឧត្តម Oliver Richard ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងសហការីអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ នៅស្ថានទូតបារាំងប្រចាំកម្ពុជា។ ក្នុងឱកាសជំនួបដ៏សំខាន់ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ជូនអំពីការចូលរួមដ៏សំខាន់របស់ប្រទេសបារាំងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជារហូតមក តាមរយៈគម្រោងសហប្រតិបត្តិការជាច្រើនកន្លងមក និងការសន្យាបន្តជួយបន្ថែមតទៅទៀតក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។ ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ យ៉ាងជ្រាលជ្រៅដល់ប្រទេសបារាំង រដ្ឋាភិបាលបារាំង...