ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានចេញសេចក្ដីប្រកាសព័ត៌មានឆ្លើយតបនឹងការផ្សព្វផ្សាយរបស់ឈ្មោះ ស៊ន ប៊ុនថេង ចំពោះការទិញលក់គម្រោងបុរី ម៉ន ដានី ស្របពេលដែលបុគ្គលរូបនេះ ប្រើប្រាស់ឯកសារក្លែងបន្លំ។ នៅក្នុងសេចក្ដីប្រកាសនោះបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រសួង ដ.ន.ស. បានទទួលសំណើសុំអន្តរាគមន៍ពីអតិថិជនរបស់គម្រោងអភិវឌ្ឍន៍អចលនវត្ថុ សរុបចំនួន ១៨៨គម្រោង ដោយបានសម្របសម្រួលដោះស្រាយបញ្ចប់ចំនួន...
២យប់ៗជាប់គ្នា Ganzberg នឹងរៀបចំកម្មវិធីប្រដាល់លំដាប់ប្រទេសដែលមានការចូលរួមពីកីឡាករខ្មែរល្បីៗ និងកីឡាករមកពីបណ្តាលប្រទេសផ្សេងៗជាច្រើនរូបទៀត។
បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់៩០ យាងចូល៩១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសដ៏មហាជ័យមង្គលថ្លៃថ្លា ពោរពេញដោយសេចក្តីសោមនស្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មនេះ ថ្នាក់ដឹកនាំមន្ត្រីរាជការ បានសម្តែងថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា...
កំពត៖ អាជ្ញាធរស្រុកឈូក ខេត្តកំពត រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បានចុះត្រួតពិនិត្យឃ្លាំងស្តុកទំនិញចំនួន៤កន្លែងនៅផ្សារឈូក និងរកឃើញទំនិញមួយចំនួនទើបនាំចូលពីប្រទេសថៃ។ ក្រុមការងារបានណែនាំ និងធ្វើកិច្ចសន្យាជាមួយអាជីវករឱ្យបញ្ឈប់ការទិញ លក់ និងចែកចាយទំនិញទាំងនោះ ដើម្បីអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត។ អនុវត្តតាមការចង្អុលការណ៍របស់ឯកឧត្តមអភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កម្លាំងសមត្ថកិច្ចចម្រុះស្រុកឈូក ដឹកនាំដោយលោក សៅ មឿន អភិបាលស្រុកឈូក បានចុះត្រួតពិនិត្យទីតាំងស្តុកទំនិញចំនួន៤កន្លែង ស្ថិតនៅផ្សារឈូក ភូមិសត្វពង ឃុំសត្វពង។ ក្នុងប្រតិបត្តិការនោះ ក្រុមការងារបានរកឃើញទំនិញប្រភេទគ្រឿងទេស ភេសជ្ជៈ...
កម្ពុជាបើកយុទ្ធនាការទ្រង់ទ្រាយធំ ផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយគណនីធនាគារ ដើម្បីពង្រឹងសុវត្ថិភាពអ្នកប្រើប្រាស់ ខណៈរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទេសាភិបាលធនាគារជាតិ លើកឡើងថា ស៊ីមកាត និងគណនីធនាគារ ដែលមិនបានផ្ទៀងផ្ទាត់ត្រឹមត្រូវនឹងអាចផ្អាក លុបចោល ឬបង្កកនៅត្រឹមចុងឆ្នាំ២០២៦នេះ។ ថ្លែងក្នុងដែលក្រសួងប្រៃសណីយ៍និងទូរគមនាគន៍ និងធនាគារជាតិនៃកម្ពុជា ប្រកាសបើកយុទ្ធនាការស្តីពី «ការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាត ជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់» នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្ដម ជា វ៉ាន់ដេត...
ស្វាយរៀង៖ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ ឡោក ខេង នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ។...
ក្រសួងបរិស្ថាន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានប្រគល់ធុងសំរាមជូនរដ្ឋបាល ខេត្តសៀមរាប សម្រាប់បន្តចែកជូនតាមបណ្តាវត្តអារាម និងសាលារៀន ក្នុងខេត្តសៀមរាប» ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងតំណាងអង្គការ សមាគមន៍ ដៃគូសហការមួយចំនួន។ ឯកឧត្តម ប្រាក់ សោភ័ណ...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា មកទល់ពេលនេះ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ក្រោមការសម្របសម្រួលរបស់ក្រសួងបាននាំយកផលិតផលក្នុងស្រុកទៅតាំងលក់នៅតាមបណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត ទូទាំងប្រទេសចំនួនជាង៦០០ ទីតាំង ខណៈមន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា តាមរយៈយុទ្ធនាការនេះ បាននាំឱ្យផលិតផលជាតិ បានកើនដល់ប្រមាណ ៥០% ដែលបានច្រៀតចូលទៅក្នុងផ្សារទំនើបធំៗ នៅរាជធានីភ្នំពេញ និងប្រមាណ ៣០% នៅតាមបណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅតាមបណ្តាខេត្តនានា។ ក្រសួងពាណិជ្ជកម្ម...
អ៊ីនឆ័ន៖ វេទិកាផ្សព្វផ្សាយវិនិយោគ អ៊ីនឆ័ន-កម្ពុជា ឆ្នាំ២០២៦ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីធុរកិច្ចកូរ៉េ នៅក្នុងសហប្រតិបត្តិការ ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីរវាងប្រទេសទាំងពីរការឈានដល់កម្រិតកំពូលថ្មី និងជាការបើកផ្លូវដល់លំហូរវិនិយោគិនកូរ៉េ មកបណ្តាក់ទុននៅកម្ពុជាបន្ថែម។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី១៦ ខែមិថុនា ម្សិលមិញនេះ អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយវិនិយោគ អ៊ីនឆ័ន-កម្ពុជា ឆ្នាំ២០២៦, ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នោះត្រូវ បានរៀបចំឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធ រវាង ក.អ.ក. រួមជាមួយសភាពាណិជ្ជកម្ម...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យប្រទេសសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បន្តខិតខំពង្រឹង-ពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយគ្នា ជាពិសេសគាំទ្រគ្នាលើឆាកអន្តរជាតិ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ជំរុញបែបនេះ ក្នុងឱកាស អនុញ្ញាតឱ្យឯកឧត្តម Dacian Julien Cioloş ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីនៃប្រទេសរ៉ូម៉ានី និងជាបេក្ខភាពតំណែងអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ។...