ក្រោមគំនិតច្នៃប្រឌិត និងគោលបំណងចង់លើកកម្ពស់វិស័យកសិកម្ម និស្សិតនៃវិទ្យស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស(NTTI) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរួមគ្នាបង្កើតគម្រោង ប្រព័ន្ធចម្ការសូឡាផ្ទះកញ្ចក់ ដើម្បីជួយសម្រាលបន្ទុកប្រជាកសិករ និងពង្រឹងវិស័យកសិកម្មក្នុងស្រុក។ នេះបើតាមយុវជនឈ្មោះ សាមួន តៃដូយ ដែលជាតំណាងក្រុមនិស្សិត។ យុវជន សាមួន តៃដូយ ជាតំណាងក្រុមនិស្សិនៃជំនាញវិស្វកម្មអគ្គិសនី ដែលជាកូនអ្នកកសិករ បានរួមគ្នាជាមិត្តរួមថ្នាក់ បម្លែងចំណេះនិងជំនាញដែលខ្លួនមាន យកទៅកង្កើតស្នារដៃថ្មី ក្នុងគោលបំណងផ្លាស់ប្ដូរពីការធ្វើស្រែចម្ការដែលមានភាពលំបាក និងនឿយហត់ ឱ្យទៅជាមានភាពងាយស្រួល ចំណាយកម្លាំងតិច ប៉ុន្តែចំណេញច្រើន។...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង អំពាវនាវដល់បងប្អូនអតីតពលករខ្មែរដែលបានវិលត្រឡប់ពីក្រៅប្រទេស ឱ្យមកចុះឈ្មោះចូលរៀនកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងសហគ្រិនភាពដោយឥតគិតថ្លៃ ព្រមទាំងទទួលបានសេវាផ្គូផ្គងការងារ ដើម្បីបង្កើនឱកាសការងារ និងការប្រកបអាជីវកម្មនៅក្នុងប្រទេស។ តាមសេចក្តីជូនដំណឹង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយមជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) រៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងសហគ្រិនភាព ព្រមទាំងសេវាផ្គូផ្គងការងារដោយឥតគិតថ្លៃ សម្រាប់អតីតពលករខ្មែរ ដើម្បីជួយឱ្យពួកគេអភិវឌ្ឍជំនាញបន្ថែម ប្រើប្រាស់បទពិសោធន៍ការងារដែលទទួលបានពីក្រៅប្រទេសឱ្យស្របតាមតម្រូវការទីផ្សារការងារក្នុងស្រុក និងអាចចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនប្រកបដោយជោគជ័យ។ ក្រសួងបានអំពាវនាវដល់អតីតពលករខ្មែរដែលបានវិលត្រឡប់ពីក្រៅប្រទេស ឱ្យមកចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃ នៅមជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC)...
នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បន្តធ្វើការបណ្តេញជនជាតិចិន សរុបចំនួន ១៦២នាក់ ស្រី០២នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) គ្មានលិខិតឆ្លងដែន, និងករណី លួចស្នាក់នៅធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិតេជោ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត...
គណៈកម្មាធិការគណបក្សស្រុកលើកដែកខេត្តកណ្តាល បានរៀបចំពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីគណបក្សស្រុក ឃុំ ភូមិ ក្នុងស្រុកលើកដែក ក្នុងគោលបំណងសំដៅពង្រឹងសកម្មភាពការងាររបស់ក្រុមការងារគណបក្ស និងជាពិសេសក្នុងការពង្រឹងកម្លាំងនៃដំណើរឆ្ពោះកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០២៧ខាងមុខ។ ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតី ឯកឧត្តម ហេង រតនា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា, អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែក អញ្ជើញមានការអញ្ជើញជាសហគណៈអធិបតីពីសំណាក់ឯកឧត្តម គួច ចំរើន ប្រធានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តកណ្តាល នៅថ្ងៃអាទិត្យទី១៩ ខែកក្កដា...
លោកឧត្តមសេនីយ៍ទោ ហេង សំណាង អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកអំពីប្រភេទបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព ជនអនាមិកលួចចូលគ្រប់គ្រងគណនីតេឡេក្រាម។ ការលើកឡើងនេះ ក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកម្មវិធីវេទិកា ជជែកពិភាក្សា ស្តីពីសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។ លោកឧត្តមសេនីយ៍ទោ ហេង សំណាង បានបញ្ជាក់ថា ជនអនាមិកលួចចូលគ្រប់គ្រងគណនីតេឡេក្រាមរបស់អ្នកប្រើប្រាស់ វាមិនមែនជារូបភាពចាស់ទេ វាជារូបភាពដដែលៗទេក៏ប៉ុន្តែនៅតែមានជនរងគ្រោះជាច្រើនចាញ់បោកក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនីតេឡេក្រាមអ្នកប្រើប្រាស់ ហើយរូបភាពទាំងនេះជារូបភាពចាស់នោះទេ។ ប៉ុន្តែវានៅកើតមានបានន័យថា អ្នកប្រើប្រាស់គណនី អត់បានកំណត់ឲ្យមានសុវត្ថិភាព អត់បានចាក់សោតេឡេក្រាមពីរតង់ ឬធ្វើឲ្យប្រព័ន្ធគណនីតេឡេក្រាមមានសុវត្ថិភាព...
ត្បូងឃ្មុំ៖ ដើម្បីជាការលើកទឹកចិត្ត និងតបស្នងចំពោះគុណបំណាច់របស់និវត្តជន ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការងារបម្រើជាតិ មាតុភូមិ របស់បងប្អូននិវត្តជន ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូននិវត្តជននៅក្នុងស្រុកដំបែរ ខេត្តត្បូងឃ្មុំ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ប្រធានកាកបាទក្រហមទៅប្រគល់ជូនដើម្បីផ្ដល់ជូនដល់ពួកគាត់ផងដែរ។...
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះល្បិចកលអូសទាញធ្វើការងារប្រាក់ខែខ្ពស់របស់ក្រុមឧក្រិដ្ឋជនអនឡាញ (Online Scams)។ ក្រុមជនល្មើសជារឿយៗតែងតែប្រើប្រាស់រូបភាពល្បួងលួងលោមផ្សេងៗ ដូចជា ការងារងាយស្រួល ចំណូលខ្ពស់ហួសពីការពិត ក្នុងបំណងបោកបញ្ឆោត ឬបង្ខាំងជនរងគ្រោះឱ្យធ្វើការខុសច្បាប់។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបន្តថា វិធីសាស្ត្រការពារខ្លួនពីការបោកប្រាស់៖ កុំជឿ៖ ការផ្សព្វផ្សាយការងារអនឡាញណាដែលសន្យាផ្តល់ចំណូលខ្ពស់ហួសហេតុ តែគ្មានលក្ខខណ្ឌការងារច្បាស់លាស់។ កុំប្រញាប់ផ្តល់ព័ត៌មានផ្ទាល់ខ្លួន៖ មិនត្រូវផ្ញើអត្តសញ្ញាណបណ្ណ លេខគណនី ឬទិន្នន័យសម្ងាត់ឱ្យទៅអ្នកដែលមិនស្គាល់អត្តសញ្ញាណឡើយ។ ត្រូវស្រាវជ្រាវប្រភព៖ ពិនិត្យមើលច្បាប់អនុញ្ញាត និងអត្តសញ្ញាណក្រុមហ៊ុនពិតប្រាកដមុននឹងសម្រេចចិត្តចុះឈ្មោះ។ ត្រូវដឹងសញ្ញាព្រមាន៖ ប្រសិនបើតម្រូវឱ្យបង់ប្រាក់កក់ ឬលុយសេវាផ្សេងៗមុនចូលធ្វើការ នោះជាល្បិចបោកប្រាស់ហើយ៕ អត្ថបទ៖...
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលស្វាគមន៍ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែង និងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត ក្នុងអាណត្តិដែលឯកឧត្តមបាន បំពេញបេសសកម្ម នៅព្រះរាជាណាចក្រកម្ពុជា ។ បន្ទាប់ពីការជួបសម្តែងការគួរសម...
នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានអន្តប្រវេសន៍បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នា២០២៦ និងលើកទិសដៅការងារ ឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ។ ថ្លែងនៅក្នុងកិច្ចប្រជុំនោះ ឧត្តមសេនីយ៍ឯក សុខ វាសនា បានមានប្រសាសន៍ថា ដោយឆ្នាំនេះកម្ពុជាមានកិត្តិយសក្នុងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី២៩ (29th DGICM) ដែលបានប្រារព្ធនៅខេត្តសៀមរាបប្រកបដោយទទួលបានលទ្ធផលគួរជាទីមោទនៈ។ ឯកឧត្តមអគ្គនាយកបានលើកឡើងទៀតថា គ្រប់នាយកដ្ឋាន បានធ្វើការរៀបចំនិយាមនីតិវិធីប្រតិបត្តិ (SOP)...
ក្រុមប្រឹក្សាគណៈគ្រូពេទ្យរាជធានីភ្នំពេញ សហការជាមួយគណៈគ្រូពេទ្យកម្ពុជា បានរៀបចំ ទិវាអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD’s Day) លើកទី៦ ក្រោមប្រធានបទ «សុខភាព និងជីវិត» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ។ ពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល គណៈវិជ្ជាជីវៈសុខាភិបាលទាំងប្រាំ សមាគមវិជ្ជាជីវៈ វាគ្មិនជាតិ និងអន្តរជាតិ ព្រមទាំងសាស្ត្រាចារ្យ វេជ្ជបណ្ឌិត វេជ្ជបណ្ឌិតឯកទេស និងគ្រូពេទ្យជាច្រើនរូប ទាំងចូលរួមដោយផ្ទាល់...