កំពង់ឆ្នាំង ៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣នេះ បានប្រារព្ធពិធីទិវាមនុស្សចាស់កម្ពុជា និងមនុស្សចាស់អន្តរជាតិ១ តុលា ឆ្នាំ២០២៤ ក្រោមប្រធានបទ « មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល »ដែលបានធ្វើឡើងនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ក្រោមអធិបតីភាពឯកឧត្តមស៊ីវរុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និង លោក យ៉ង់ ភិរម្យ អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឈាង ចន្ទី...
កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ហុងកុង បានកំពុងលើកទឹកចិត្តដល់វិនិយោគិនចិនហុងកុង តាមរយៈនៃការការទាញយក ប្រយោជន៍ជាអតិបរមា ពីទំនាក់ទំនងទាំងនេះ មកបណ្តាក់ទុនវិនិយោគ និងការធ្ចើពាណិជ្ជកម្មផ្សេងៗនៅកម្ពុជា។ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូធុរកិច្ចហុងកុង ដឹកនាំដោយ លោក ឌីវ៉ាន សៃហ្វុល អាឡាម (Dewan Saiful Alam) ប្រធានគណៈកម្មាធិការអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃសភាពាណិជ្ជកម្មហុងកុង...
អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រសួងធម្មការ និងសាសនា មានសម្ព័ន្ធភាពជាមួយអង្គភាពបញ្ជាការដ្ឋានបញ្ជូនសារនៃអគ្គបញ្ជាការ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញដឹកនាំគណ:ប្រតិភូសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ និងថវិកាជូនកងកម្លាំងប្រដាប់អាវុធអង្គភាពបញ្ជាការដ្ឋានបញ្ជូនសារ នៃអគ្គបញ្ជាការ ដែលស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ។ ឯកឧត្តមឧត្តមសេនីយ៍ឯក មែក ប៊ុន្នី នាយរងសេនាធិការចម្រុះ នៃអគ្គបញ្ជាការ និងជាមេបញ្ជាការអង្គភាពបញ្ជូនសារ...
គិតត្រឹមសប្ដាហ៍ទី៩ នៃលីគកំពូលកម្ពុជា ក្រុមភ្នំពេញក្រោន បានរក្សាតំណែងក្រុមតែមួយគត់ ដែលមិនទាន់ស្គាល់ចាញ់ ផ្ទុយពីក្រុមគិរីវង់សុខសែនជ័យ ដែលបានបញ្ចប់ភារកិច្ចក្នុងជុំទី១ មុនគេ ដោយមិនទាន់ស្គាល់ជ័យជម្នះម្ដងឡើយ ខណៈជំនួបរវាងក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ និងបឹងកេត មានគ្រាប់បាល់កើតឡើង ៨គ្រាប់ ស្ទើរមិនគួរឲ្យជឿ ក្នុងជំនួបដ៏កក្រើកនៅកីឡដ្ឋាន AIA, KMH Park កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ។ សម្រាប់ក្រុមភ្នំពេញក្រោន គឺបានយកឈ្នះក្រុមអង្គរថាយហ្គឺរ ៣-១ នៅកីឡដ្ឋាន Smart RSN ។ ជំនួបតានតឹងនេះ កីឡាករ Gayoso បានរកគ្រាប់បាល់នាំមុខឲ្យក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន បន្ទាប់ពីចាប់ផ្ដើមលេងបាន...
នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធការងាររបស់គណៈចលនាមហាជន រយៈពេល ០៩ខែ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី ប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការគណបក្សខេត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិកគណៈចលនាមហាជន គណៈចលនាយុវជន ក្រុមចលនាស្ត្រី គណៈចលនាអង្គការសមាគមន៍និងដៃគូអភិវឌ្ឍន៍ ព្រមទាំងសមាជិក សមាជិកា ជាច្រើនរូបទៀត។ នាឱកាសនោះ ឯកឧត្តម...
ភ្នំពេញ៖ រយៈពេល២ថ្ងៃចាប់ថ្ងៃទី២៥-២៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ អគ្គនាយករង និងជាប្រធានក្រុមការងាររៀបចំ ត្រួតពិនិត្យ បើកប្រអប់សំបុត្រតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ បានចុះបើកប្រអប់សំបុត្រនៅប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិក្អមសំណរ កោះរកា បន្ទាយចក្រី បាវិត និងព្រៃវល្លិ៍ នៃនាយកដ្ឋានច្រកទ្វារទី២។ នាឱកាសនោះ ឯកឧត្ដមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តមឧត្ដមសេនីយ៍ឯកអគ្គនាយកដល់មន្រ្តីនគរបាលអន្តោប្រវេសន៍ដែលប្រចាំការនៅទីនោះផងដែរ។ ជាមួយគ្នានេះដែរឧត្តមសេនីយ៍ឯក ណុប នរិន្ទ...
ក្រុមជម្រើសជាតិអាយុក្រោម ១៧ឆ្នាំកម្ពុជា បានត្រឹមលេខ៤ ក្នុងពូលប៉ុណ្ណោះ ក្រោយបរាជ័យទល់នឹងក្រុមជម្រើសជាតិ U17 ហ្វីលីពីន ក្នុងជំនួបបញ្ចប់ពូលB នៃការប្រកួតជម្រុះជើងឯកយុវជនអាយុក្រោម ១៧ឆ្នាំទ្វីបអាស៊ី(AFC U17 Asian Cup) ឆ្នាំ២០២៥ ស្របពេលក្រុមយុវជន U17 អាហ្វហ្គានីស្ថាន គឺជាក្រុមតែមួយគត់ បានឡើងវគ្គ ១៦ក្រុមចុងក្រោយ ក្នុងពូលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ សម្រាប់ការប្រកួតបញ្ចប់ពូលB កាលពីរាត្រីថ្ងៃទី២៧ ខែតុលា ក្រុមគោព្រៃជំទង់កម្ពុជា ហាក់ធ្វើមិនបានល្អប្រសើរឡើយ បន្ទាប់ពីរបូតគ្រាប់បាល់ដ៏លឿន ត្រឹម ៤នាទី ក្រោយចាប់ផ្ដើមការប្រកួត ដែលធ្វើសម្រេចដោយកីឡាករ Spencer Webster ។...
អ្នកសារព័ត៌មានមកពីប្រទេសផ្សេងគ្នា បានធ្វើទស្សនកិច្ចស្វែងយល់ពីការអភិវឌ្ឍន៍ក្នុងតំបន់ទេសចរណ៍ដាច់ស្រយាលក្នុងខេត្តគួយចូវ ប្រទេសចិន។ តាមរយៈកម្មវិធីរៀបចំដោយមជ្ឈមណ្ឌលចិនទំនាក់ទំនងសាព័ត៌មានអន្តរជាតិ (CIPCC) អ្នកសារព័ត៌មានមកពីប្រទេសផ្សេងគ្នាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បូករួមទាំងកម្ពុជា បានធ្វើទស្សនកិច្ចទៅកាន់ខេត្តគួយចូវ ដែលជាខេត្តមួយកំពុងមានការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។ បន្ទាប់ពីបានបំពេញទស្សនកិច្ចរយៈពេលជិត១សប្តាហ៍ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ បានទទួលការសំណេះសំណាល និងពិភាក្សាគ្នាក្រោមប្រធានបទ សារព័ត៌មានក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកចូលរួមចែករំលែក និងបង្កើតឱកាសក្នុងខេត្តគួយចូវ។ ពិធីសំណេះសំណាលនេះបានអញ្ើដោយ លោក លូ យ៉ុងហ្សឹង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិន នៃខេត្តគួយចូវ...
ភ្នំពេញ៖ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ និង២៧ ខែតុលា ឆ្នាំ២០២៤នេះ ត្រូវបានមន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យដឹងថា ទទួលបានអ្នកចូលរួមទស្សនាសរុបប្រមាណជាង ១០ម៉ឺននាក់ ក្នុងនោះអ្នកទស្សនាផ្ទាល់ចំនួនជាង ៤១,០០០នាក់ និងតាមប្រព័ន្ធអនឡាញជាង ៦៣,០០០នាក់។ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែតុលានេះ បានមានប្រសាសន៍ថា...
អ្នកជំនាញផ្សារមូលបត្រ រំពឹងថា ការបើកគណនីជួញដូរនៅតាមបណ្តាក្រុមហ៊ុនមូលបត្រនានានៅកម្ពុជា នឹងអាចមានកំណើន កើនដល់ជាង ៦០ ពាន់គណនីជួញដូរ បើគិតត្រឹមបំណាច់ឆ្នាំ ២០២៤ នេះ ខណៈដែលទំនោរទីផ្សារកំពុងទទួលបានការវិនិយោគជា បន្តបន្ទាប់។ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា លើកឡើងនៅពិព័រណ៍ផ្សារភាគ ហ៊ុនកម្ពុជា “My First STOCK” ឆ្នាំ២០២៤ ដែលប្រារព្វធ្វើនៅថ្ងៃទី ២៥ ដល់...