ឧត្តរមានជ័យ៖ ដើម្បីដឹងពីកត្ដាស្ថានភាពការបង្ករបង្កើនផលស្រែវរដូវប្រាំង របស់បងប្អូនប្រជាកសិករ នៅរសៀលថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ដឹកនាំក្រុមការងារមន្ទីរជំនាញ ចុះពិនិត្យមើលស្ថានភាពទឹក និងការងារបង្ករបង្កើនផលស្រូវរដូវប្រាំងរបស់ប្រជាកសិករ នៅចំណុចអាងទឹកអូរអង្រ្គង ឃុំកោគមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ក្នុងនោះដែរលោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានលើកឡើងថា ចំពោះផែនការបង្កបង្កើនផលស្រូវរដូវប្រាំង ឆ្នាំ២០២៤-២០២៥ នៅប្រព័ន្ធធារាសាស្ត្រអូរអង្គ្រង...
សៀមរាប៖ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ស្រូវប្រាំងរបស់ប្រជាកសិករជាង ១០០០ហិកតា ក្នុងសង្កាត់ចុងឃ្នៀស និងសង្កាត់សៀមរាប ក្រុងសៀមរាប ត្រូវបានអាជ្ញាធរខេត្ដ ធ្វើការចុះទៅបើកទឹកស្ទឹងសៀមរាប ដើម្បីជួយសង្គ្រោះបន្ទាប់មានការណែនាំពី ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប ដែលបានជំរុញឱ្យអាជ្ញាធរជំនាញសម្របសម្រួលជាមួយក្រុមហ៊ុនស្ថាបនាដងស្ទឹងសៀមរាប បើកទឹកជួយសង្គ្រោះស្រូវប្រាំងប្រជាកសិករ ដែលដឹកនាំដោយលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត ដោយមានការចូលរួមមន្ទីរជំនាញ អាជ្ញារធរស្រុក និងក្រុមការងារជំនាញផងដែរ។ ការជួយសង្គ្រោះស្រូវប្រាំងនេះ...
បាត់ដំបង ៖ ផ្លូវជនបទចំនួន ៣ គម្រោង ស្ថិតនៅខេត្តសៀមរាប និងខេត្តបាត់ដំបង បានរក្សានូវគុណភាពល្អប្រសើរ ទោះបីផ្លូវទាំងនោះបាន បញ្ចប់សុពលភាពលើការស្ថាបនា និងការងារស្តារឡើងវិញក៏ដោយ បច្ចុប្បន្នបានកំពុងសម្រួលដល់ការធ្វើដំណើរ និងការរកស៊ីទទួលទាន ផ្សេងៗ ជាពិសេសប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារ ស្ថាបនាផ្លូវ និងការងារស្តារឡើងវិញផ្លូវចំនួន ៣ គម្រោង...
ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពី វឌ្ឍនភាពការងារ និងសមិទ្ធផលនានា របស់អង្គការដៃគូរអភិវឌ្ឍន៍ដែលបានអនុវត្តការងារក្នុងខេត្តពោធិ៍សាត់ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តម សុង សូផល អនុរដ្ឋលេខាធិការ លោក ស្រ៊ីន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ ឯកឧត្តម រុន សារី អភិបាលរង...
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៤០៥៨នាក់,នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានសំណេះសំណាល និងអនុញ្ញាតឱ្យសិក្ខាកាម មានមតិលើកជាសំនួរ ឬសំណូមពរ ដែលបានជួបប្រទះកំឡុងពេលអនុវត្តការងារកន្លងមក សម្រាប់លើកយកមកពិភាក្សា...
ស្វាយរៀង ៖ លោកគឹម សាវុធប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តស្វាយរៀង នៅថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០២៥ នេះបានប្រាប់ទូរទស្សន៏ btv តាមសារតេឡេក្រាមអោយដឹងថា ស្រូវរដូវប្រាំង នៅតាមបណ្តាស្រុក ក្រុងទាំង៨របស់ខេត្ត ជាង ២ ម៉ឺនហិចតា រហូតមកដល់បច្ចុប្បន្ននេះ មិនទាន់មានផលប៉ះពាល់ កង្វះទឹកនៅឡើយទេ ។ លោកបានបញ្ជាក់ថាកត្តាដែលស្រូវ មិនមានផលប៉ះពាល់កង្វះទឹក នោះគឺកសិករពួកគាត់ធ្វើស្រែតម្រូវនិងធនធានទឹកដែលមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត បានស្តុបទឹកបំរុងទុកធ្វើការផ្គត់ផ្គង់ និងស្រូវមួយផ្នែកផ្សេងទៀត ត្រូវបាន រដ្ឋបាលខេត្ត...
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីបើក «វេទិកាជម្រុញកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងភាគីពាក់ព័ន្ធ» ដែលរៀបចំឡើងនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ, នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិសរុបចំនួន២៣២នាក់ ក្នុងនោះចូលរួមដោយផ្ទាល់(១៥០នាក់) និងតាមប្រព័ន្ធនិមិ្មត(៨២នាក់)។ ឯកឧត្តមសាស្រ្តាចារ្យ ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ បានលើកឡើងថា វេទិកាជម្រុញកិច្ចសហប្រតិបត្តិការនេះ មានគោលបំណងចម្បងដើម្បីបង្ហាញពីគោលដៅ និងផែនការយុទ្ធសាស្ត្រ៥ឆ្នាំ ២០២៦-២០៣០របស់វិទ្យាស្ថានជាតិសុខភាពសាធារណៈ...
ភ្នំពេញ៖ ក្រុមអាជីវករជី និងថ្នាំកសិកម្មចំនួន ១៩០នាក់ បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងទទួលបានព័ត៌មាន និងចំណេះដឹងថ្មីៗអំពីគោលនយោបាយក្នុងវិស័យកសិកម្ម និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម ក្នុងការជួយគាំទ្រដល់ប្រជាកសិករ និងជំរុញអភិវឌ្ឍវិស័យកសិកម្ម។ នៅក្នុងពិធីសំណេះសំណាលនៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលថ្មីៗដែលក្រសួងកសិកម្មសម្រេចបានក្នុងឆ្នាំ២០២៤កន្លងទៅ ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសការចុះដោះស្រាយបញ្ហាប្រឈមនានាជូនបងប្អូនប្រជាកសិករនៅទូទាំងប្រទេស។ ទន្ទឹមនេះ...
ប៉ៃលិន ៖ ក្រុមប្រឹក្សាខេត្តប៉ៃលិន នៅថ្ងៃទី០៤ ខែកុម្ភៈ នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៩ អណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារដែលបានធ្វើកន្លងមក និងលើកទិសដៅអនុវត្តបន្ត ។ ប្រជុំនេះ មានរបៀបវារៈ ដូចជា៖ ១. ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសា...
ដើម្បីជៀសវាងមានគ្រោះថ្នាក់ឬបញ្ហាផ្សេងៗ អាជ្ញាធរជាតិអប្សរា អំពាវនាវដល់សាធារណៈជន ឱ្យបញ្ឈប់ផ្ដល់ចំណីដល់សត្វស្វាក្នុងតំបន់រមណីយដ្ឋាន ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អាជ្ញាធរជាតិអប្សរា បានបង្ហាញនៅថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០២៥នេះថា អាជ្ញាធរជាតិអប្សរា សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិទាំងអស់ មេត្តាជ្រាបថា ក្នុងរយៈ កាលថ្មីៗនេះ ចំនួនសត្វស្វានៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានការកើនឡើងគួរឱ្យកត់សម្គាល់។ បច្ចុប្បន្ន តាម រយៈការផ្តល់ចំណីជាប្រចាំរបស់ក្រុមបុគ្គលមួយចំនួនតូច ក្នុងគោលបំណងផលិតមាតិកាជាប្រយោជន៍ផ្ទាល់ខ្លួន បានផ្លាស់ប្តូរនូវទម្លាប់រស់នៅបែបធម្មជាតិរបស់សត្វស្វា ពីសត្វព្រៃ ទៅជាសត្វស្រុក ដែលមានចរិតកាច ចេះដណ្ដើមចំណី...