ក្រចេះ កាកបាទក្រហកម្ពុជា ដែលមានសម្តេចព្រះមហក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មេរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ស្បៀងតាមការសុំណើររបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ សរុបចំនួន ១,០៦៣គ្រួសារ។ នៅថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានចាត់ឱ្យឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២...
តាកែវ៖ នៅថ្ងៃចុងសប្តាហ៍នេះ ទិដ្ឋភាពនៅបរិវេណសួនច្បារមាត់បឹងតាកែវ ទល់មុខមហោស្រពខេត្តតាកែវ កាន់តែមានភាពអ៊ូអរ ដោយមានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិជាច្រើន បានមកទស្សនា និងគាំទ្រយ៉ាងផុសផុលនូវ “ផ្សារផលិតផលខ្មែរ (ផ្សារចុងសប្តាហ៍)” ខេត្តតាកែវ ដែលបន្តបើកដំណើរការលក់កសិផល និងផលិតផលខ្មែរ។ បើយោងតាមមន្ទីររដ្ឋបាលខេត្តតាកែវ ផលិតផលដែលដាក់លក់មានភាពសម្បូរបែប រួមមាន គ្រឿងទេស អាហារកែច្នៃ បន្លែ ផ្លែឈើ ត្រីសាច់ ជាច្រើនមុខ ដែលសុទ្ធសឹងតែជាស្នាដៃរបស់កសិករ ផលិតករ និងសិប្បករខ្មែរ...
ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) រំពឹងថា កម្ពុជានឹងអាចស្រូបយកវិនិយោគិនពីសហរដ្ឋអាម៉េរិក ជាពិសេសពីប្រទេសចិនបានកាន់តែច្រើន ផលិតសម្រាប់ទីផ្សារនាំចេញទៅកាន់សហរដ្ឋអាម៉េរិក ខណៈកម្ពុជាមានកំលាំងពលកម្មសមរម្យ និងមានអត្រាពន្ធបដិកាក្នុងកម្រិតអាចប្រកួតប្រជែង។ លោក ខេស៊ី បាណេត ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ សារព័ត៌មាន ស្តីពីការវិនិយោគ និងការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិក នៅក្នុងវេទិកាពន្ធប្រចាំឆ្នាំ២០២៥ “AmCham Tax Forum 2025” នៅចុងសប្តាហ៍កន្លងមកថា កម្ពុជាគឺជាប្រទេសមួយកំពុងទទួលបាននៃការហូរចូលវិនិយោគិនបរទេស ខណៈដែលកម្ពុជាទទួលបានអត្រាពន្ធបដិកា ១៩%...
ក្រចេះ៖ កាកបាទក្រហកម្ពុជា ដែលមានសម្តេចព្រះមហក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មេរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ស្បៀងតាមការសុំណើររបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ សរុបចំនួន ១,០៦៣គ្រួសារ។ នៅថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានចាត់ឱ្យឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៣ ខែតុលាឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅទីក្រុងប៉េកំាង ក្រោមអធិបតីភាព ឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ។ កិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកនេះ ប្រារព្ធធ្វើឡើងក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដោយមានវត្តមានថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិនិងដៃគូអភិវឌ្ឍន៍នានា ជាច្រើនរយនាក់ចូលរួម ដើម្បីពិនិត្យវឌ្ឍនភាពនៃសេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំងឆ្នាំ១៩៩៥ ដែលជាមូលដ្ឋានគ្រឹះ និងប្រព័ន្ធស្តង់ដារជាសកលសម្រាប់ជំរុញសមភាពយេនឌ័រ បង្កើនភាពអង់អាចដល់ស្រ្តី និងការពារសិទ្ធិរបស់ស្រ្តីនិងក្មេងស្រ្តីទូទាំពិភពលោក។...
ពេលដែលភ្ញៀវទេសចរជាច្រើន បានមកទស្សនាប្រាសាទអង្គរវត្ត ក្រៅតែពីគេចាប់អារម្មណ៍ទៅលើសំណង់បុរាណដ៏អស្ចារ្យ ក្នុងនោះ ក៏ចាប់អារម្មណ៍ទៅលើចម្លាក់ទេពអប្សរនៅតាមជញ្ជាំងនៃប្រាសាទអង្គរវត្ត ដែលមានការឆ្លាក់លម្អពីមួយទីមួយខុសប្លែកពីគ្នា មានភាពរស់រវើកគួរឱ្យកោតស្ងប់ស្ញែងក្រៃលែង។ ចម្លាក់ទេពអប្សរទាំងអស់នោះ បង្ហាញនូវសម្លៀកបំពាក់ ម៉ូដសក់ គ្រឿងអលង្ការ ទម្រង់មុខ ដងខ្លួន មានភាពប្រណិតល្អឥតខ្ចោះនៃជាងចម្លាក់ដ៏បុិនប្រសព្វ ធ្វើឱ្យទេសចរមានអារម្មណ៍ត្រឡប់ពេលវេលាទៅសម័យអង្គរដ៏រុងរឿងដូច្នោះដែរ ដែលបានទាក់ទាញទេសចរជាតិ-អន្តរជាតិ ទស្សនាមិនជិនណាយ និងថតផ្តិតរូបភាពជាអនុស្សាវរីយ៍ផង៕ រូបអជ្ញាធរអប្សរា
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរ បានចាប់ផ្តើមរៀបចំដំណើរការវាយរំលំអគារអតីត «សណ្ឋាគារអង្គរមានជ័យ» នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ ដែលមានទីតាំង ស្ថិតនៅ មហាវិថីព្រះមុនីវង្ស កែងនិងមហាវិថីកម្ពុជាក្រោម ភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ដំណើរការវាយរំលំអគារនេះ មានការចូលរួមពីលោក យស់ ឆោមណារ៉ាឌី រដ្ឋលេខាធិការ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់...
នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ និងដោយមានការចូលរួមពីឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានអញ្ជើញចុះពិនិត្យជាក់ស្តែងផលប៉ះពាល់នៅទីតាំងសាងសង់របងថ្មជាប់មាត់ស្ទឹងស្លាគូប្រវែង ១១៩ម៉ែត្រ ដែលបានរក្សាទុកចំណីមាត់ស្ទឹងខ្លីខុសពីច្បាប់កំណត់ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។...
នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំចតុភាគី រវាងប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក តាមការអញ្ជើញរបស់ឯកឧត្តម Dato’ Seri Anwar Bin Ibrahim នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី។ អង្គប្រជុំបានបង្ហាញពីបំណងប្រាថ្នារួម ដើម្បីសន្តិភាព និងស្ថិរភាពរវាងកម្ពុជានិងថៃ ក៏ដូចជានៅក្នុងតំបន់ទាំងមូល។ ការណ៍នេះបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ការមិនប្រើកម្លាំង...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការតម្រង់ទិសដំបូង និងជំនាញឌីជីថល និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធី FARMBOOK APP និងពិធីប្រគល់កុំព្យូទ័របន្ទះ (TABLET) ដល់មន្រ្តីកសិកម្មឃុំ-សង្កាត់ ដើម្បីងាយស្រួលក្នុងការចងក្រងជារបាយការណ៍ផ្ញើទៅកាន់ថ្នាក់ជាតិ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រ និងអន្តរាគមន៍បានទាន់ពេលវេលាក្នុងករណីមានបញ្ហាប្រឈម។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងកម្មវិធីនេះ បានសម្តែងការអបអរសាទរដល់មន្រ្តីកសិកម្មឃុំ-សង្កាត់ទាំងអស់ ដែលបានប្រលងជាប់...