ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០២៥នេះ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូរបស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដឹកនាំដោយលោកស្រីនាយិកាប្រចាំប្រទេស ឆយ ម៉ូនជុង (Choi Moon Jung) ផ្តោតលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាភាគីទាំងពីរ ជាពិសេសលើសេចក្តីព្រាងឯកសារនៃគម្រោងអភិវឌ្ឍន៍វិជ្ជាជីវៈ និងទេពកោសល្យកម្ពុជា ឆ្នាំ២០២៦-២០៣០។ ក្រោយចប់ជំនួបការងារនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ក្នុងឱកាសនោះ...
សារព័ត៌មាន Fox News ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានរាយការណ៍ថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines និងយន្តហោះ Delta Air Lines បានបុកគ្នានៅលើដី ក្នុងអាកាសយានដ្ឋានអន្តរជាតិ Seattle-Tacoma កាលពីថ្ងៃពុធសប្ដាហ៍នេះ។ ឧបទ្ទវហេតុនេះកើតឡើងត្រឹមតែមួយសប្តាហ៍ បន្ទាប់ពីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក បានបុកជាមួយឧទ្ធម្ភាគចក្រយោធា Hawk នៅកណ្តាលអាកាសក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ីដោយបានសម្លាប់មនុស្សទាំងអស់ចំនួន៦៧ នាក់។
ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ បានរកឃើញបេក្ខភាពឡើងវគ្គ ៨ក្រុមចុងក្រោយ ឬវគ្គ ១/៤ផ្ដាច់ព្រ័ត្រចំនួន ២ក្រុមទៀត រួមមានក្រុមភ្នំពេញក្រោន និងសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ(Tiffy Army) គ្រាដែលអង្គរថាយហ្គឺរ បានត្រឹមខកចិត្ត ក្រោយធ្លាក់ត្រឹមវគ្គជម្រុះដំបូង ។ សម្រាប់ភ្នំពេញក្រោន គឺបានបន្ដយកឈ្នះក្រុមឈើតុំខេត្តពោធ៍សាត់ ៧-០ លើទឹកដីរបស់ខ្លួន ក្រោយយកឈ្នះក្រៅដី ២-០ កាលពីជើងទី១ ។...
នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈឆ្នាំ២០២៥ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រកបដោយសុវត្ថិភាពហើយដើម្បីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ។ វត្តមាននៃការអញ្ជើញដល់របស់សម្ដេចតេជោ ត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍រាក់ទាក់ និងកក់ក្តៅជាទីបំផុត ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតផងដែរ។ សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ក្នុងទស្សនកិច្ច រួមមាន សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ...
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយឥតសំណង ជូនរាជរដ្ឋាភិបាលកម្ពុជា ដេីម្បីគាំទ្រដល់អង្គភាព CMAC ក្នុងការបោសសម្អាតមីននៃ «គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា» (The China-Aided Cambodia Landmine Elimination Projection) មានថវិកាសរុបចំនួន៤ ៤០០ ០០០ដុល្លារអាមេរិកសម្រាប់រយៈពេល១២ខែ (០១ មីនា...
កំពង់ឆ្នាំង៖ ឧបករណ៍នេសាទ«ជន»ប្រើម៉ាស៊ីន ៥គ្រឿងក្នុងចំណោម «ជន»ប្រើម៉ាស៊ីនជាង៣០គ្រឿងរបស់ជនជាតិខ្មែរឥស្លាម ត្រូវបានកម្លាំងកងទ័ពក្របួចបាននៅល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចចុងកោះ ភូមិចុងកោះ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ក្នុងកិច្ចប្រតិបត្តការនេះ កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងចំនួន២៥នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង លោកវរសេនីយ៍ឯក ចក់ ជឿន មេបញ្ជាការរង ចាប់បានមនុស្ស៩នាក់ និងកាណូតរុញជន រួមនិងសម្ភារៈជន៥គ្រឿង។ បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី...
ស្វាយរៀង ៖ លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀងនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានប្រាប់ទូរទស្សន៍ btv តាម សារ telegram អោយដឹងថា គិតមកដល់ថ្ងៃទី ៣ ខែកុម្ភះ ឆ្នាំ២០២៥នេះ កសិករដែលបានបង្ករបង្កើតផលស្រូវប្រដេញទឹក និងស្រែប្រាំងពីដើមរដូវ បច្ចុប្បន្នបានធ្វើការប្រមូលទុកដាក់ផលស្រូវសម្រាប់បម្រើការហូបចុក និងបម្រើទីផ្សារបាន ចំនួនប្រមាណជាង៧ពាន់តោននៅលើផ្ទៃដី១ពាន់ ៧៥៩ហិចតា។ លោកបានបញ្ជាក់បន្ថែមថា នៅរដូវប្រាំងឆ្នាំ២០២៤.២០២៥ ស្វាយរៀងពលរដ្ឋបានធ្វើស្រែប្រដេញទឹក...
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលលើកទី១៧ ដើម្បីបូកសរុបការងារ និងវាយតម្លៃសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងឆ្នាំ២០២៤ ព្រមទាំងពិភាក្សាអំពីទិសដៅ យុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៥។ កិច្ចប្រជុំនេះបានបង្ហាញវឌ្ឍនភាពសំខាន់ៗ ក្នុងការលើកស្ទួយប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព នៅកម្ពុជា។ នៅក្នុងឆ្នាំ២០២៤ សហគ្រិនខ្មែរ សម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន រួមមាន៖ • កម្មវិធីសហគ្រិនមហាវិទ្យាល័យ (UniPreneur...
ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សា ខេត្ត នាថ្ងៃទី០៥ ខែកុម្ភៈ នេះ បានអញ្ជើញបើកការដ្ឋានកសាងផ្លូវក្រាលកៅស៊ូ DBST កំណាត់ផ្លូវខេត្ត លេខ១ PL១ ប្រវែង៥១០០ម៉ែត្រ ទទឹង៧ម៉ែត្រ នៅក្នុងសង្កាត់ទួលល្វា និងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ លោកជំទាវ បាន ស្រីមុំ...
ប៉ៃលិន៖ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាគណៈអធិបតីពិធីបិទសន្និបាតបូកសរុប វាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៤-២០២៥ ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន...