ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី១៤ តុលា ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម Dato’ Seri Dr. Ahmad Zahid bin Hamidi ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់ម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាម៉េរិក នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៥នេះ, មានទំហំទឹកប្រាក់ប្រមាណជាង ៩ ៥៦០ លាន ដុល្លារអាម៉េរិក កើនឡើងជាង ២២ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំមុន ពោលគឺទីផ្សារមួយនេះ បានគាំទ្រដល់កំណើនខ្ពស់នៃការនាំចេញទំនិញ របស់កម្ពុជា។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មអន្តរជាតិ ជាក់ស្តែងនៅក្នុងរយៈពេល ៩ ខែ...
នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង ដែលរងផលប៉ះពាល់ តាមរយៈការប្រើប្រាស់យន្តហោះចម្បាំងទំលាក់គ្រាប់ MK-84 នៅភូមិសែនរុងរឿង៤ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ ក្រោយបទឈប់បាញ់បានចូលជាធរមានឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងមិនលម្អៀត ស្របតាមអាណត្តិរបស់ខ្លួននៅក្នុងការធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព៕
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ជាថ្មីថា ពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ កម្ពុជាចង់បានគឺមិនត្រូវការឱ្យប្រទេសជាមិត្តណាមួយរបស់កម្ពុជាទៅថ្កោលទោសប្រទេសណាទេ ប៉ុន្ដែអ្វីដែលកម្ពុជាចង់បាន គឺការជំរុញឱ្យភាគីទាំងពីរគោរពបទឈប់បាញ់មួយឱ្យមានប្រសិទ្ធភាព និងការស្វែងរកដំណោះស្រាយ ដើម្បីឈានទៅរកការដោះស្រាយមួយទទួលបានប្រក្រតីភាពឡើងវិញរវាងប្រទេសទាំងពីរ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម Dato Seri’ Ahmad Zahid bin Hamidi...
តំណាងធនាគារអភិវឌ្ឍន៍អាស៊ី ADB បានថ្លែងអបអរសាទរចំពោះការបិទបញ្ចប់គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP-II) ដោយជោគជ័យ និងបានគូសបញ្ជាក់នូវមោទនភាពក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡាគាំទ្រលើគម្រោងនេះ ដែលសម្រេចបានសមិទ្ធផលជាច្រើន។ នារសៀលថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ADB ដឹកនាំដោយ...
ឯកឧត្តម ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើការណែនាំ និងក្រើនរំលឹកដល់អាជ្ញាធរខេត្តតាកែវ រួមនឹងមន្រ្តីពាក់ព័ន្ធទាំងអស់បន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាពឱ្យបានល្អប្រសើរ ពិសេសបញ្ហាក្មេងទំនើង ត្រូវដាក់ចេញវិធានការឱ្យបានតឹងរឹង និងបង្ក្រាបឱ្យបានទាន់ពេលវេលា។ ថ្លែងក្នុងឱកាសអញ្ជើញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តគោលនយោបាយ ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព ប្រចាំនព្វមាស(៩ខែ) ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត នៅខេត្តតាកែវ នៅសាលប្រជុំរដ្ឋបាលខេត្ត នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ពិធីនេះក៏មានការចូលរួមពីឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ...
ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០៩...
ភ្នំពេញ ៖ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់។ ពិធីនេះរៀបចំឡើងនៅសាលាខេត្តពោធិ៍សាត់ មានការអញ្ជើញចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល លោក លោកស្រី...
ពន្លាជាតិកម្ពុជា ទទួលបានកិត្តិយសលើឆាកអន្តរជាតិ ដោយទទួលបាន ”ពានរង្វាន់សំរឹទ្ធ” លំដាប់ពិភពលោកផ្នែករចនាការតាំងបង្ហាញ ក្នុងក្រុមប្រភេទពន្លាជាតិប្រភេទ B និង X នាកម្មវិធីប្រគល់ពានរង្វាន់ កាលពីទី១២ ខែតុលា ឆ្នាំ២០២៥ ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ ប្រទេសជប៉ុន។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយការិយាល័យពិព័រណ៍អន្តរជាតិ ក្នុងគោលបំណងដើម្បីប្រកាសនិងផ្តល់ពានរង្វាន់ដល់បណ្តាប្រទេសនិងអង្គការអន្តរជាតិដែលបានចូលរួម ដែលក្នុងនោះ មានពានរង្វាន់សរុបចំនួន ៤៩ (ពានរង្វាន់មាស ប្រាក់...
តាមរយៈរបាយការណ៍នៃកិច្ចប្រជុំត្រីមាសទី៣ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នារសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានលើកទឹកចិត្តដល់ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ឱ្យបន្តរៀបចំវេទិកាសាធារណៈ ដើម្បីជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ស្តាប់ពីកង្វល់ និងសំណូមពររបស់ពួកគាត់។ ការជួបទាំងនេះ ក៏ជាឱកាសផ្សព្វផ្សាយកម្មវិធី និងគោលនយោបាយរបស់រាជរដ្ឋាភិបាលផង និងជាឱកាសពន្យល់បកស្រាយ និងផ្តល់ព័ត៌មានដែលចាំបាច់ និងមានអត្ថប្រយោជន៍ជូនដល់ប្រជាពលរដ្ឋនូវស្ថានភាពនៃការវិវត្តរបស់សង្គម...