ខណៈកិច្ចប្រជុំចរចារប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិតផ្នែកវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៥ បានកំពុងដំណើរការជាមួយភាពល្អប្រសើរ ថានឹងមានកំណើនបន្តទៀត។ ជាមួយនេះ ក្រុមកម្មកររោងចក្រ បានអះអាងថា នឹងខិតខំបំពេញការងារឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីអរគុណដល់ថ្នាក់ដឹកនាំគ្រប់ភាគី ដែលបានគិតគូរ និងតម្លើងប្រាក់ឈ្នួល។ ជួបសម្ភាសន៍ជាមួយ កម្មករ-កម្មការិនី រោងចក្រកាត់ដេរសម្លៀកបំពាក់មួយ ស្ថិតនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពួកគាត់បាននិយាយស្រដៀងគ្នាថា ការចចារដំឡើងប្រាក់ឈ្នួលឆ្នាំនេះ បានមើលឃើញថា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ទាំងភាគីរដ្ឋាភិបាល ភាគីនិយោជក និងភាគីសហជីពតំណាងកម្មករនិយោជិត ពិតជាមានការយកចិត្តទុកដាក់ខ្លាំង ក្នុងការចរចាប្រាក់ឈ្នួល កម្មករ។ ក្រុមកម្មករ...
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) នាព្រឹកថ្ងៃសៅរ៍ទី ០៧ ខែកញ្ញា ឆ្នាំ ២០២៤ នេះ បានប្រកាសបញ្ចូលសមាជិកថ្មីបន្ថែមចំនួន ១០០៥ នាក់ ទៀត ក្រោមអធិបតីភាព លោកជំទាវបណណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលពិធីប្រកាសបញ្ចូលរៀបចំធ្វើឡើងនៅ ឌឹព្រីមៀរ សែន សុខ រាជធានីភ្នំពេញ។ គិតត្រឹមថ្ងៃនេះ កម្លាំងស្ម័គ្រចិត្ត នៃសមាជិករបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ...
ភ្នំពេញ ÷ ធនាគារជាតិនៃកម្ពុជា សហការជាមួយក្រុមការងារយុវជន និងស្ថាប័នជំនាញ បើកសិក្ខាសាលាស្តីពីការរៀបចំផែនការអាជីព និង ការជ្រើសរើសជំនាញសិក្សា សម្រាប់សិស្សថ្នាក់ទី ១២ ធ្វើការស្វែងយល់នូវមូលដ្ឋានគ្រឹះមួយចំនួន ទៅនឹងតម្រូវការទីផ្សារការងារនា ពេលបច្ចុប្បន្ន និងអនាគត។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនកម្ពុជា ថ្លែងលើកឡើងក្នុងពិធីបើកសិក្ខាសាលា ស្តីពីការរៀបចំ ផែនការអាជីព និងការជ្រើសរើសជំនាញសិក្សាសម្រាប់សិស្សថ្នាក់ទី ១២ ឆ្នាំសិក្សា២០២៣-២០២៤ នៅស្រុកសន្ទុក ខេត្តកំពង់ធំ...
ភ្នំពេញ ÷ សមាគមក្នុងស្រុកមួយ កំពុងចូលជាមួយរាជរដ្ឋាភិបាល លើកកម្ពស់ដល់សហគ្រិនក្នុងស្រុក តាមរយៈការស្វែងរកដៃគូ និងឱកាស វិនិយោគ, ជំរុញការប្រកួតប្រជែងឱ្យកាន់តែខ្លាំងក្លា ទាំងទីផ្សារក្នុងស្រុកនិងក្រៅស្រុក ដើម្បីចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ។ លោក សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងក្នុងជំនួបប្រចាំខែ រវាងសមាជិកសមាគម ក្រោមប្រធានបទ៖ បញ្ហាប្រឈមម្ចាស់អាជីវកម្ម នៅថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០២៤ នេះថា...
លោកឧកញ៉ា វេជ្ជបណ្ឌិត ជា សុខឃាង ស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិ នៃស្ថាប័នអប់រំ អេជី(AG) និងលោកជំទាវ បានអញ្ជើញបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៤-២០២៥ របស់សាលារៀនអារីហ្សូន និងសាលាអន្តរជាតិហ្រេ្គនម៉ោន និងប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា ប័ណ្ណសរសើរ និងរង្វាន់ដល់សិស្សឆ្នើមប្រចាំឆ្នាំសិក្សា ២០២៣-២០២៤ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅវិទ្យាស្ថានជាតិអប់រំ (NIE)។ លោកឧកញ៉ា វេជ្ជបណ្ឌិត ជា...
ដូចការសន្យារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដំណើរកម្សាន្តទិសឦសានដោយឥតគិតថ្លៃដែលផ្តល់ជូនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមហើយនៅថ្ងៃសៅរ៍នេះ។ ដំណើរកម្សាន្តនេះ ដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ ព្រះសង្ឃ យុវជន និងប្រជាពលរដ្ឋប្រមាណ...
កម្មករនិយោជិតរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរួមមាន តំបន់សេដ្ឋកិច្ចពិសេស តាយ សេង បាវិត, តំបន់ស៊ីន បាវិត, និងតំបន់អ៊ិនធើវៀ អូតូម៉ូបាល អ៊ិនដាស្រ្ទៀល ខមផ្លេកស៍ បានបរិច្ចាគថវិកាចូលក្នុងមូលនិធិ ដោយសារចង់ចូលរួមអភិវឌ្ឍកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ព្រំដែន។ កម្មករនិយោជិតនៅខេត្តស្វាយរៀង នៅថ្ងៃទី ៦ ខែកញ្ញាឆ្នាំ២០២៤នេះ បានយល់ច្បាស់អំពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-វៀតណាម-ឡាវ (CLV) និងធ្វើការចូលរួមបរិច្ចាគថវិកាក្នុងមូលនិធិអភិវឌ្ឍកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ព្រំដែន ព្រោះចង់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារព្រំដែន។ ពួកគាត់បានអំពាវនាវដល់កម្មកនិយោជិតផ្សេងទៀត គួរតែចៀសវាងការជឿតាមការឃោសនាអកុសលរបស់ក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលបានបំផុសឲ្យមានបាតុកម្ម និងប្រកាសប្រឆាំងចំពោះសកម្មភាពប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ កម្មករនិយោជិតនៅរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសរួមមាន តំបន់សេដ្ឋកិច្ចពិសេស...
ពលករខ្មែរដែលកំពុងបម្រើការងារនៅប្រទេសថៃ បានសម្តែងក្ដីពេញចិត្តក្នុងការចូលរួមបរិច្ចាគថវិកាជាមួយរាជរដ្ឋាភិបាល តាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ដោយសារការស្រលាញ់ជាតិពិតប្រាកដ និងចង់ឃើញការអភិវឌ្ឍនៅតាមព្រំដែន។ ពលករខ្មែរដែលកំពុងធ្វើការងារនៅថៃអ្នកស្រី ញ៉ិប នីកា បានឱ្យដឹងថា ការចូលរួមថវិកាជូនមូលនិធិអភិវឌ្ឍន៍ព្រំដែនជាមួយរាជរដ្ឋភិបាល គឺជាទឹកចិត្តស្រលាញ់ជាតិមាតុភូមិ ចង់ឱ្យតំបន់ព្រំដែនមានការអភិវឌ្ឍរីកចម្រើន មានភាពទាក់ទាញកាន់តែខ្លាំងបន្ថែមទៀត។ អ្នកស្រីបន្ថែមថា៖«នាងខ្ញុំ និងក្រុមគ្រួសារសូមចូលរួមជាចំណែកតូចមួយជាមួយរាជរដ្ឋាភិបាលក្នុងមូលនិធិអភិវឌ្ឍកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីបព្វហេតុប្រទេសជាតិរបស់យើងទាំងអស់គ្នា»។ លោក ប៉ុន ណេច៍ ជាពលករកំពុងបម្រើការងារនៅថៃបាននិយាយថា ការចូលរួមបរិច្ចាគនេះ គឺជាការបង្ហាញទឹកចិត្តស្នេហាជាតិ ការរួបរួមគ្នារបស់ប្រជាជាតិទាំងអស់ក្នុងការកសាងរបងការពារជាតិយ៉ាងរឹងមាំ...
ភ្នំពេញ៖ កម្មករនិយោជិតរោងចក្រកាត់ដេរសម្លៀកបំពាក់ បូវឃើ ខេត្តកណ្តាល (BOWKER GARMENT FACTORY (CAMBODIA) COMPANY LIMITED) បានសម្តែងក្ដីពេញចិត្តក្នុងការចូលរួមបរិច្ចាគថវិកាជាមួយរាជរដ្ឋាភិបាល តាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ដោយសារការស្រលាញ់ជាតិពិតប្រាកដ។ កម្មករនិយោជិតក្នុងរោងចក្រ បូវឃើ ខេត្តកណ្តាលអ្នកស្រី ឆេន ស្រីនួន បានឱ្យដឹងថា ការចូលរួមថវិកាជូនមូលនិធិអភិវឌ្ឍន៍ព្រំដែនជាមួយរាជរដ្ឋភិបាល គឺជាទឹកចិត្តស្រលាញ់ជាតិមាតុភូមិ ចង់ឱ្យតំបន់ព្រំដែនមានការអភិវឌ្ឍរីកចម្រើន មានភាពទាក់ទាញកាន់តែខ្លាំងបន្ថែមទៀត។...
ភ្នំពេញ៖ ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន បានប្ដេជ្ញាបន្តសហការអនុវត្តលើការងារសន្តិសុខ ការស្វែងរកជនល្មើស និងការធ្វើមាតុភូមិនិវត្តន៍ ការពង្រឹងការអនុវត្តច្បាប់ជាក់ស្តែង ការកសាងសមត្ថភាព ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការ ។ ការប្ដេជ្ញានេះ បានធ្វើឡើងតាមរយៈការចុះហត្ថលេខា លើផែនការការងារស្តីពី ការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់បន្ទាប់ពីបានអនុវត្តដោយជោគជ័យ ជាបន្តបន្ទាប់ ចាប់ពីឆ្នាំ២០១៩មក រវាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ...