ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យ លោកស្រី Bridgette L. Walker ភារៈធារី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជានិងគណៈប្រតិភូជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានស្វាគមន៍ និងថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានផ្តល់ជំនួយដល់វិស័យសុខាភិបាល តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការទ្វេភាគីនៃសហរដ្ឋអាមេរិកនានាដូចជា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ...
ភ្នំពេញ៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានជួបពិនិត្យ និងពិភាក្សាជាមួយលោកសាស្ត្រាចារ្យ សង់ ម៉ាក់សូរែល (Jean-Marc Sorel) ដែលជាក្រុមទីប្រឹក្សាអ្នកច្បាប់ និងជាមេធាវីអន្តរជាតិមួយរូប ពាក់ព័ន្ធនឹងការនាំរឿងក្ដីវិវាទព្រំដែនកម្ពុជាជាមួយថៃទៅតុលាការអន្តរជាតិ ICI។ សម្ដេចធិបតីបានសរសេរថា៖«ខ្ញុំទើបបានជួបជាមួយលោកសាស្ត្រាចារ្យ សង់ ម៉ាក់សូរែល (Jean-Marc Sorel) ដើម្បីពិនិត្យ ពិភាក្សាលើការបន្តនីតិវិធីរបស់កម្ពុជាក្នុងការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ...
នៅថ្ងៃទី២៣-២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញដឹកនាំប្រតិភូក្រសួងចូលរួមវេទិកាអភិបាលកិច្ចអ៉ីនធឺណិតប្រចាំឆ្នាំ២០២៥ លើកទី២០ នៅទីក្រុង Lillestorm ប្រទេសណ័រវេស។ វេទិកានេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធមកពីបណ្ដាប្រទេសនានា ដើម្បីយល់ដឹងនិងពិភាក្សាអំពីអភិបាលកិច្ចទិន្នន័យ បញ្ញាសិប្បនិមិត្ត (AI) និងសន្តិសុខសាយប័រ (cybersecurity)។ ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ថ្នាក់ដឹកនាំមកពីចក្រភពអង់គ្លេស អូស្ត្រាលី...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាក់ពីគោលជំហរមុខមាំសម្រាប់ចេញអន្តរាគមន៍ជាកម្លាំងជួរក្រោយ នៅឡើយរងចាំតែពេលមានបទបញ្ជារពីថ្នាក់ដឹកនាំប៉ុណ្ណោះ ក្នុងការទៅកម្ទេចខ្មាំងសត្រូវសៀម ដែលមានមហិច្ចតាឈ្លានពានដែនអធិបតេយ្យភាពទឹកដីរបស់កម្ពុជា ។ ការប្រកាសពីគោលជំហរមុខមាំ និងត្រៀមលក្ខណៈជាស្រេចរបស់លោកឧត្តមសេនីយ៍ស្នងការ ធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងនគរបាលទូទាំងរាជធានី និងត្រួតពិនិត្យយុទ្ធោបករណ៍ ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានការចូលរួមពីកម្លាំងនគរបាលជាច្រើនពាន់នាក់ផងដែរ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥នេះ ។ លោកឧត្តមស្នងការ...
មញ្ជូសាសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជាស៊ីម ត្រូវបានក្រុមគ្រួសារ និងសាច់ញាតិ ដង្ហែចេញពីចេតិយ វត្តមុនីប្រសិទ្ធីវង្ស រាជធានីភ្នំពេញ ឆ្ពោះមកកាន់ស្រុកកំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃអង្គារ ៦កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥។ ពិធីដង្ហែមញ្ជូសា សម្ដេច ជា...
ភ្នំពេញ៖ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្រោយឯកឧត្តមបានបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនោះសម្តេចតេជោបានសម្ដែងនៅក្តីរីករាយ ដែលបានជួបឯកឧត្តមសាជាថ្មី តែក៏សោកស្ដាយដែលឯកឧត្តមបានផុតអាណត្តិនៅកម្ពុជា។...
ពលករខ្មែរដែលទើបត្រឡប់ពីប្រទេសថៃ ហើយទទួលបានការងារធ្វើភ្លាមៗ និងសហជីពនៅកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរនៅប្រទេសថៃ ឱ្យត្រឡប់មកស្រុកកំណើតវិញ ខណៈបច្ចុប្បន្នកម្ពុជាមានឱកាសការងាររាប់ម៉ឺនកន្លែងកំពុងរង់ចាំ ហើយការងារទាំងនោះផ្តល់ប្រាក់ចំណូលមិនចាញ់ប្រទេសថៃនោះឡើយ។ លោកស្រី សន ស៊ីធឿន ជាពលករខ្មែរមួយរូបដែលទើបត្រឡប់មកពីប្រទេសថៃ ហើយទទួលបានឱកាសការងារថ្មីភ្លាមនៅតំបន់សេដ្ឋកិច្ចចេជាង ខេត្តកោះកុង បាននិយាយថា លោកស្រីបានទទួលការងារធ្វើភ្លាមៗបន្ទាប់ពីត្រឡប់មកពីប្រទេសថៃ ដែលឱកាសការងារនេះទទួលបានតាមរយៈការយកចិត្តទុកដាក់ពីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកស្រីបានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរនៅប្រទេសថៃ ឱ្យត្រឡប់មកធ្វើការងារក្នុងប្រទេសកំណើតវិញ ព្រោះបច្ចុប្បន្នកម្ពុជាមិនខ្វះឱកាសការងារនោះទេ។ លោកស្រីថ្លែងថា៖«ខ្ញុំសូមអំពាវនាវដល់ពលករខ្មែរដែលនៅស្រុកថៃ...
ភ្នំពេញ ៖ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”ផ្តល់ទឹកប្រាក់ចំនួន ១២០ លានរៀល ដល់ធុរកិច្ចថ្មីឆ្នើម ដែលជាប់វគ្គផ្តាច់ព្រ័ត្រ ដោយ ទទួលបានទុនវិនិយោគ ដែលមិនយកភាគហ៊ុន នៃកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី៤ ។ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” (ម.ធ.ត.) នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញនេះ បានរៀបចំ «ថ្ងៃបទបង្ហាញសាធារណៈ» ដែលជាប់វគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមបណ្ឌិត...
ស្វាយរៀង ៖ ព្រះសង្ឃ មន្ត្រីរាជការ ពលរដ្ឋខេត្តស្វាយរៀង ប្រកាសគាំទ្រសំណើរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចំពោះរាជរដ្ឋាភិបាល ឱ្យពិនិត្យកែច្បាប់ដកសញ្ជាតិជនជ្រុលនិយមនៅក្រៅប្រទេស ដែល គប់គិតជាមួយបរទេសមកបំផ្លាញជាតិខ្លួន ។ ព្រះសង្ឃ មន្ត្រីរាជការ ពលរដ្ឋ ខេត្តស្វាយរៀង បានសង្ឃដីកា និងលើកឡើងថា ក្រុមជ្រុលនិយម តែងតែ ចិញ្ចឹមចិត្តចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលបាននឹងកំពុងខិតខំកសាងអភិវឌ្ឍប្រទេស ពិសេសក្នុង កាលៈទេសៈនេះ កំពុងព្យាយាមទប់ទល់នឹងសត្រូវឈ្លានពាន ។...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah bin Mohammed bin Ibrahim AI-Sheikh) ប្រធានសភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅព្រឹកថ្ងៃទី១ ខែ កក្កដា ឆ្នាំ២០២៥នេះ នៅវិមានរដ្ឋសភា ក្នុងពេលដែល ឯកឧត្តមបណ្ឌិត បានដឹកនាំគណៈប្រតិភូសភា អារ៉ាប៊ីសាអូឌីត...