ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យសិស្សានុសិស្ស យុវជន យុវនារី និងប្រជាពលរដ្ឋទូទៅ ចូលរួមឱ្យបានច្រើនកុះករ ពិព័រណ៍ការងារ និងផលិតភាពជាតិ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ នៅអាគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ។ ឯកឧត្តមរដ្ឋលេខាធិការ នៅថ្ងៃទី២៤ ខែតុលានេះ បានលើកឡើងថា ព្រឹត្តការណ៍នាពេលខាងមុខនេះ នឹងមានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស...
កំពង់ឆ្នាំង៖ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងលោកស្រី ស្រឹម ភាជ ព្រះរាជអាជ្ញារង នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ បានអោយនគរបាលយុត្តិធម៌នៃមន្ទីរបរិស្ថានខេត្ត កសាងសំណុំរឿងតាមនីតិវិធីបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តជាប្រញាប់ ក្រោយពីឯកឧត្តម បានចុះស្រាវជ្រាវរកឃើញភាពមិនប្រក្រតីក្នុងរឿងលួចកាប់ដើមធ្នង់ជាច្រើនដើមក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងភ្នំនាងកង្រី និងភ្នំទូកមាស ស្ថិតក្នុងភូមិសំរោង ឃុំពោធិ៍ ក្នុងស្រុកកំពង់លែងរួចមក។ ក្រោយពីស្រាវជ្រាវ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញា បានចុះទៅដល់ផ្ទះជនសង្ស័យជាអ្នកកាប់ដើមធ្នង់ចំនួន២នាក់...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានពិនិត្យអនុម័តរបៀបវារៈមួយចំនួន ដែលក្នុងនោះ កិច្ចប្រជុំបានកំណត់យក ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧។ សម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ នៅថ្ងៃទី ៣១ ខែតុលា...
“ពិតណាស់ បច្ចុប្បន្នប្រទេសយើងមានសុខសន្តិភាព ដូច្នេះកងកម្លាំងប្រដាប់អាវុធយើងមិនចេញទៅច្បាំងក្នុងសមរភូមិដូចរៀមច្បងយើងជំនាន់មុនទៀតទេ។ ប៉ុន្តែ កងកម្លាំងទាំងបីប្រភេទ គឺកងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ និងកងរាជអាវុធហត្ថ ជាអ្នកឈរការពារសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ”។ នេះជាការកត់សម្គាល់របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសផ្តល់បាឋកថា ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ» នៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។ ឯកឧត្តម បន្តថា...
នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ កាកបាទក្រហមខណ្ឌ៧មករា បានពាំនាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនដល់ពលរដ្ឋខ្វះខាតកំពុងជួបការលំបាក ចំនួន៦០គ្រួសារ មកពីសង្កាត់ចំនួន០៣ ក្នុងចំណោមសង្កាត់ទាំង០៨ នៅក្នុងមូលដ្ឋាន ។ ពិធីចុះចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជានេះ ធ្វើឡើងក្រោមវត្តមានលោកថេង សុថុល អភិបាលខណ្ឌ៧មករា និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ និងលោកឌី រ័ត្នខេមរុណ អភិបាលរង និងជាប្រធានអនុសាខា រួមទាំងមានការចូលរួមពីលោកចៅសង្កាត់ចំនួន០៣ , មន្ត្រីរាជការ និងព្រះសង្ឃមកពីវត្តទាំង៣ នៅក្នុងមូលដ្ឋានផងដែរ ។ លោកឌី...
ខណៈការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ បានកំពុងដំណើរការយ៉ាងរលូន។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ចំពោះបេក្ខជនដែលជាប់ចំណាត់ថ្នាក់ នឹងត្រូវជ្រើសរើសតំណាងឲ្យកម្ពុជា ចេញទៅចូលរួមប្រកួតប្រជែងជំនាញអាស៊ាន នៅប្រទេសហ្វីលីពីន នាឆ្នាំ២០២៥ និងអន្តរជាតិផ្សេងៗនាពេលខាងមុខ។ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី នៅរសៀលថ្ងៃទី២៤ ខែតុលានេះថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤...
ក្រុមប្រឹក្សាខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៤របស់ខ្លួន ដើម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤កន្លងមក និងលើកទិសដៅការងារបន្ត ។ កិច្ចប្រជុំនេះដែរ ធ្វើឡើងក្រោមវត្តមាន លោកគឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង , លោកសុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងមានការចូលរួមពីសមាជិកសមាជិកាក្រុមប្រឹក្សាខណ្ឌ , លោកលោកស្រីជាអភិបាលរងខណ្ឌ នាយក នាយករង លោកអធិការ...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានលើកទី៤៦ (46th AMAF) កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ានបូកបីលើកទី២៤ (24th AMAF Plus Three) និងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន-ឥណ្ឌាលើកទី៨ (8th AIMMAF) ដែលកិច្ចប្រជុំនេះធ្វើឡើង តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference) នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។...
អគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងបន្តផ្សព្វផ្សាយផ្នែកពន្ធដារដល់វិស័យឯកជន ដែលប្រតិបត្តិការអាជីវកម្មនៅកម្ពុជា បាន សិក្សាស្វែងយល់បន្ថែម លើការអនុវត្តកាតព្វកិច្ចនៃការបង់ពន្ធ ក៏ដូចជាការគោរពអនុលោមភាពសារពើរពន្ធនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយក ដ្ឋានពន្ធដារ លើកនៅក្នុងវេទិកាពន្ធដារឆ្នាំ ២០២៤ ដែលរៀបចំដោយសមាគមវាយនភណ្ឌ ស្បែកជើង និងសម្ភារៈធ្វើដំណើរ នៅថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២៤ នេះថា...
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងប្រារព្ធព្រឹត្តិការណ៍វប្បធម៌តាមតំបន់ លើកទី២ ឆ្នាំ២០២៤ ក្រោមប្រធានបទ«មរតកយើង» រៀបចំឡើងក្នុងបរិវេណវិទ្យាល័យទូកមាស ស្រុកបន្ទាយមាស នៅខេត្តកំពត ប្រព្រឹត្តទៅនៅថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។ នាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម ដែលជាអង្គភាពជំនាញក្នុងរៀបចំព្រឹតិ្តការណ៍ខាងលើនេះ បានជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា នៅថ្ងៃសៅរ៍ទី២ ដល់ថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងនឹងរៀបចំប្រារព្ធ “ព្រឹត្តិការណ៍វប្បធម៌តាមតំបន់” លើកទី២ នៅក្នុងបរិវេណវិទ្យាល័យទូកមាស ក្នុងស្រុកបន្ទាយមាស...