ក្រោយ បិទការប្រកួតកីឡាសិស្សមធ្យមសិក្សា ជើងឯករាជធានីភ្នំពេញ ឆ្នាំសិក្សា ២០២៥-២០២៦មន្ទីរអប់រំ យុវជន និង កីឡារាជធានីភ្នំពេញ បានចម្រាញ់ រកបានធនធាន វ័យក្មេងៗឆ្នើមៗ ចូលរួមក្នុងការកសាងធនធានមនុស្ស និងអភិវឌ្ឍ វិស័យកីឡានៅរាជធានីភ្នំពេញ និងជំរុញដល់ យុវជន យុវនារី ឱ្យចូលរួមហាត់ និងលេងកីឡាទៅតាមប្រភេទលថ្នាលនិង ដើម្បីសម្រិតសំរាំង កីឡាករ កីឡាការិនី ត្រៀមចូលរួម ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៣១ នាពេលខាងមុខ។...
ថ្នាក់ដឹកនាំសហជីព និងកម្មកររោងចក្រកាត់ដេរ បានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបន្តបន្ថែមការកាត់បន្ថយពន្ធលើការដឹកជញ្ជូន និងប្រេងឥន្ធនៈ ជាពិសេសការជួយសម្របសម្រួលជាមួយម្ចាស់រោងចក្រ សហគ្រាសនានាឱ្យផ្តល់ប្រាក់សោហ៊ុយបន្ថែមលើថ្លៃធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ ដុល្លារអាម៉េរិក ក្នុងមួយខែក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបបញ្ហាវិបត្តិប្រេងឥន្ធនៈនេះ។ នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៣ ខែមីនានេះ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងថា ក្នុងអំឡុងពេលនេះ មនុស្សភាគច្រើនសុទ្ធសឹងតែជួបបញ្ហាសេដ្ឋកិច្ចដូចគ្នាទៅលើការចំណាយនានាក្នុងការរស់នៅ និងប្រកបកិច្ចការងារ។ ជាក់ស្តែងនៅពេលនេះ ប្រទេសទូទាំងពិភពលោក ក៏ដូចជាប្រទេសកម្ពុជាក៏កំពុងជួបបញ្ហាវិបត្តិប្រេងឥន្ធនៈជាសកល ប៉ុន្តែរាជរដ្ឋាភិបាលបានបន្តជួយអន្តរាគមន៍ក្នុងការកាត់បន្ថយថ្លៃចំណាយរបស់វិស័យឯកជន...
ផ្អែកតាមការវាយតម្លៃបឋម ការខូចខាតប្រាសាទព្រះវិហារមានចំនួនសរុប ៥៦២កន្លែង ហើយមានសភាពធ្ងន់ធ្ងរដល់រចនាសម្ព័ន្ធប្រាសាទ ក្បាច់ចម្លាក់ និងបង្កការខូចខាតចំពោះតម្លៃលេចធ្លោជាសកល។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងឱ្យដឹងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារ និងលើកតម្លៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) បានរៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ នៅខេត្តសៀមរាប ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា...
ក្រុមគ្រួសារជនភៀសសឹក បាននិងកំពុងផ្លាស់ទីលំនៅពីជំរំតង់ ទៅកាន់ភូមិបណ្ដោះអាសន្នថ្មី ដែលរៀបចំដោយរដ្ឋាភិបាល ដើម្បីផ្តល់លក្ខខណ្ឌរស់នៅកាន់ប្រសើរឡើង ខណៈយន្តការការទូតកំពុងដំណើរការដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយថៃ។ ឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកសារព័ត៌មានថា ក្នុងដំណាក់កាលដំបូង ជនភៀសសឹកជាង ៨០០គ្រួសារ ដែលស្នាក់នៅជំរំក្នុងវត្តកណ្តោល បាននិងកំពុងផ្លាស់ទីទៅ រស់នៅផ្ទះបណ្តោះអាសន្នថ្មីជាបណ្តើៗហើយ។ ផ្ទះបណ្ដោះអាសន្ននេះ គឺសាងសង់សម្រាប់ផ្ដល់ជូនអតីតយុទ្ធជន ប៉ុន្ដែពេលនេះរាជរដ្ឋាភិបាលបានសម្រេចផ្តល់ឱ្យជនភៀសសឹករស់នៅជាបណ្តោះអាសន្នសិន រហូតដល់រាជរដ្ឋាភិបាលទាមទាផ្ទះសម្បែងពួកគាត់វិញ ពីយោធាថៃ ដែលបានដាក់ទូកុងតឺន័រ និងបន្លាលួសព័ន្ធកាន់កាប់ បន្ទាប់ពីមានបទឈប់បាញចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ...
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា អំពាវនាវដល់អ្នកប្រកបសេវាកម្មដឹកជញ្ជូន នៅក្នុងស្ថានភាព ដ៏លំបាកនេះ សូមកុំផ្អាកលើប្រតិបត្តិការដឹកជញ្ជូនរបស់ខ្លួន និងសូមកំណត់ថ្លៃលើសេវាដឹកជញ្ជូនឱ្យបានសមរម្យ ព្រោះការដឹកជញ្ជូន មានសារៈសំខាន់ក្នុងការតភ្ជាប់អន្តរកម្មទំនិញ។ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ នៅ ក្នុងសន្និបាទប្រចាំឆ្នាំលើកទី៦ របស់សមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា នៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៦ ថា ជុំវិញការហក់ឡើងនៃតម្លៃប្រេងឥន្ធនៈនេះ បានប៉ះពាល់លើសេវាកម្មដឹកជញ្ជូនមុនគេ ហើយបញ្ហានេះដែរម្ចាស់រោងចក្រ សហគ្រាសនានា...
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យ ពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ចំនួន ៦គម្រោង មានទុនវិនិយោគសរុបប្រមាណ ១៧៤ លានដុល្លារអាម៉េរិក ដោយគម្រោងទាំងនោះអាចបង្កើត ការងារបានប្រមាណជាង៣ពាន់កន្លែង។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅសប្តាហ៍កន្លងមកនេះ បានដឹក នាំកិច្ចប្រជុំច្រកចេញ-ចូលតែមួយ ដើម្បីពិនិត្យ ពិភាក្សា លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៦ គម្រោង ដែលគម្រោងវិនិយោគទាំង ៦នេះ បានជ្រើសរើសទីតាំងវិនិយោគរបស់ខ្លួន...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីពិភាក្សា និងវាយតម្លៃលើស្ថានភាពរីករាលដាលនៃសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ដែលកំពុងបង្កឱ្យមានការហក់ឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈលើទីផ្សារសកល នៅទីស្ដីការក្រសួង។ កិច្ចប្រជុំនេះបានផ្ដោតសំខាន់ទៅលើការសិក្សាពីផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល មកលើគម្រោងវិស្វកម្ម ហេដ្ឋារចនាសម្ព័ន្ធធនធានទឹក និងការងារអន្តរាគមន៍នានាដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំឱ្យគ្រប់នាយកដ្ឋាន និងមន្ទីរជំនាញទាំងអស់ប្រើប្រាស់ទឹក និងថាមពលដោយមានភាពសន្សំសំចៃខ្ពស់បំផុត និងកាត់បន្ថយការចំណាយមួយចំនួនដែលពុំចាំបាច់ដើម្បីជួយសន្សំការចំណាយ ដើម្បីធានាថាការងារសាងសង់...
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam នៅសណ្ឋាគារជីនបៀនមេនឌូ ផ្លូវ១០១៩ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)បានឱ្យដឹងថា ការបង្រ្កាបនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដោយមានការបញ្ជាពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងប្រើប្រាស់វិធានការជំនាញ ដឹកនាំដោយឯកឧត្តម ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ដោយលោក ឆាយ...
រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលកម្ពុជា ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា កម្ពុជានឹងមិនខ្វះហ្គាស ប្រើប្រាស់នោះទេ បើទោះបីជាក្រុមហ៊ុនសូគីសម៉ិច ប្រកាសផ្អាកផ្គត់ផ្គង់ឧស្ម័ន្រ LPG ឬហ្គាសជាបណ្តោះអាសន្នក៏ដោយ ហើយឯកឧត្តមបានអំពាវនាវកុំឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់មានការព្រួយបារម្ភ និងស្លន់ស្លោរឲ្យសោះ ខណៈកម្ពុជានៅតែមានប្រភពធំទៀត សម្រាប់នាំហ្គាសផ្គត់ផ្គង់ប្រទេសកម្ពុជាបាន។ តាមរយៈវីដេអូឃ្លីបដែលបានចេញនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា «ក្រុមហ៊ុនសូគីម៉ិច ផ្គត់ផ្គង់ឧស្ម័ន្រ...
នៅយប់ថ្ងៃទី២១ ឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ៣៣១នាក់ (ស្រី១៦នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ...