ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានផ្ញើលិខិតដាច់ដោយឡែកពីគ្នាទៅកាន់អគ្គលេខាធិការអង្គការប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីជំរាបអំពីការបន្តរំលោភបំពានកាន់តែខ្លាំងឡើង របស់ភាគីថៃ មកលើដែនអធិបេយ្យ និងបូរណភាពទឹកដីកម្ពុជា បើទោះបីពិភពលោកគេដឹងឮថាថៃ បានធ្វើកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយកម្ពុជាយ៉ាងណាក៏ដោយនោះ។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការអនុវត្តបទឈប់បាញ់ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នេះឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា កាលពីថ្ងៃទី១១...
នៅក្នុងរយៈពេល៧ ខែ ឆ្នាំ២០២៥, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៤៤០គម្រោង មានទុន វិនិយោគ ៦,៧ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះការវិនិយោគវិស័យឧស្សាហកម្ម ៤,៧ ប៊ីលានដុល្លារ, កសិកម្ម និងកសិឧស្សាហកម្ម ៣៥៦ លានដុល្លារ, ទេសចរណ៍ ១៦៧ លានដុល្លារ, វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ១,៥ ប៊ីលានដុល្លារ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន...
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្តអំពាវនាវភាគី ថៃប្រគល់ទាហានកម្ពុជា១៨នាក់ ដែលថៃចាប់ទៅដោយខុសច្បាប់នោះ មកកម្ពុជាវិញ ជាបន្ទាន់ ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ និងតាមការទាមទាររបស់សហគមន៍អន្តរជាតិ ហើយមួយវិញទៀតកម្ពុជា ក៏បន្តក្រើនរំលឹកដល់ភាគីថៃឲ្យគោរពនូវកិច្ចព្រមព្រៀងទាំងឡាយ ដែលបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំ GBC នាពេលកន្លងទៅ ជាពិសេសគឺកិច្ចព្រមព្រៀងបទឈប់បាញ់នេះតែម្តង។ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃស្តីពីការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានថ្លែងថា គិតមកដល់ថ្ងៃទី១២ ខែសីហា...
ឯកឧត្តម ហេង រតនា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកCMACកម្ពុជា បានឲ្យដឹងថា នាពេលនេះមន្រ្តីជំនាញដោះមីនកម្ពុជាបានកំពុងធ្វើការមមាញឹកក្នុងការស្រាវជ្រាវរកគ្រាប់បែកចង្កោម ដែលថៃបាញ់ស្រោចមកលើកម្ពុជាកាលពីចុងខែកក្កដាកន្លងទៅ ខណៈកូនគ្រាប់បែកចង្កោមដែលថៃបាញ់ហើយមិនផ្ទុះនោះ មានហានិភ័យខ្ពស់ណាស់ ដោយអាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលាដល់បងប្អូនប្រជាពលរដ្ឋខ្មែរ។ តាមរយៈផេកហ្វេសបុកផ្លូវការនាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង រតនា បានថ្លែងថា ការស្រាវជ្រាវ និងកំណត់តំបន់រងផលប៉ៈពាល់ដោយសារគ្រាប់បែកចង្កោម ដោយក្នុងសង្គ្រាមរយៈពេល៥ថ្ងៃកន្លងទៅថ្មីៗនេះ ភាគីថៃបានប្រើប្រាស់កាំភ្លើងធំ ១១៥មម ជាមួយកូនគ្រាប់បែកចង្កោមប្រភេទM46 ដែលក្នុងគ្រាប់ផ្លោងមួយគ្រាប់មានកូនគ្រាប់បែកចង្កោមM46នេះចំនួន៥៦ឯណោះ។ ឯកឧត្តម...
កំពង់ចាម ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងជំរុញផ្លាស់ប្តូរហេដ្ឋារចនាសម្ព័នផ្លូវនៅតាមជនបទ មានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់ រហ័ស ពីតំបន់ជនបទដែលគ្មានផ្លូវ មកមានផ្លូវធ្វើដំណើរបាន ជាពិសេសការប្រែក្លាយពីផ្លូវល្បាយក្រួស មកជាផ្លូវក្រាលកៅស៊ូ ឬផ្លូវ បេតុង ដោយផ្តល់ប្រយោជន៍ដល់សង្គម-សេដ្ឋកិច្ច។ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅ ក្នុងការត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារ សម្រេចបាន ៦៥%...
នារសៀលថ្ងៃចន្ទ ២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំក្រុមការងារចុះត្រួតពិនិត្យលើវឌ្ឍនភាពរបស់កាអាកាសយានដ្ឋានអន្តរជាតិតេជោ និងត្រៀមលក្ខណៈនៃការហោះហើរសាកល្បង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី...
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងធ្វើការហោះហើរ សាកល្បងនៅថ្ងៃទី១៥ ខែសីហាខាងមុខនេះ ទៅតាមដំណើរការនៃការធ្វើផែនការ និងការត្រៀមទុករួចរាល់។ ក្នុងឱកាសអញ្ជើញមកត្រួតពិនិត្យលើវឌ្ឍនភាព អាកាសយានដ្ឋានអន្តរជាតិតេជោ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ឱ្យដឹងថា កាលពីថ្ងៃទី៤ ខែសីហាកន្លងទៅថ្មីៗនេះ អាកាសចរណ៍ស៊ីវិលបានផ្តល់ជាផ្លូវ ការនូវអាជ្ញាបណ្ណដល់អ្នកវិនិយោគិនក្នុង ស្រុកដើម្បីដំណើរការ អាជីវកម្ម ដោយការផ្តល់ភ្លាមមិនអាចដំណើរការអាជីវកម្មភាពនោះទេ...
ភ្នំពេញ៖ ទីតាំងការដ្ឋានអាគារកម្ពស់៧ជាន់ ដែលកំពុងដំណើរការសាសង ដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញចុះ ផ្អាកការសាងសង និងឲ្យកម្មករទាំងអស់ចេញពីទីតាំងការដ្ឋាន និងព្រមានចាត់វិធានការម្ចាស់អាគារសំណង់ តាមផ្លូវច្បាប់។ លោក ឃ្លាំង ហួត ព្រមានបែបនេះខណៈលោកដឹកនាំមន្ត្រីជំនាញផ្នែកសុរិយោដីខណ្ឌ-រាជធានី ចុះទៅឃាត់សំណង់រឹងមាំចំនួន៧ជាន់ និងត្រៀមសាងសង់១ជាន់ថែមទៀត ដែលជាកម្មសិទ្ធិរបស់ឈ្មោះ អ៊ុយ អ៊ាងហេង បានសាងសង់ដោយគ្មានច្បាប់អនុញ្ញាត គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ស្ថិតតាមបណ្តោយ ផ្លូវលេខ១៨៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។ លោក ឃ្លាំង...
គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និង ឯកឧត្តម គុច លីណា អនុប្រធានអចិន្ត្រៃយ៍សាខា កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញសួរសុខកុមារ និងស្ត្រីត្រៀមសម្រាល និងសម្រាលកូនរួចជាគ្រួសារយុទ្ធជនចំនួន២៧០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប។ ក្នុងឱកាសនោះលោកជំទាវអគ្គលេខាធិការបាននាំយកនូវព្រះរាជបន្ទូល និងព្រះសវណីយ៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង...
ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥នេះ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី បានទទួលជួបសវនាការ និងទទួលអំណោយជា អង្ករ ថ្នាំពេទ្យ និងថវិកា ពីសមាគមឱសថការីបារាំង-ខ្មែរ (GFC PHARMA) ដែលដឹកនាំដោយ លោកស្រី រ៉ាវ៉ាំង តាន់ ម៉ង់ណឺតូ (Mme Ravine...