បាត់ដំបង ៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានរៀបចំសន្និបាតសាខាអាណ ត្តិទី៦ (២០២៥-២០៣០) នៅសាលប្រជុំសាលាខេត្តបាត់ដំបងក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាក បាទក្រហមកម្ពុជា ព្រមទាំងគណៈកិត្តិយស សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេស ទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា អ្នកអង្កេតការណ៏តាមមន្ទីរ អង្គភាពនានា ភ្ញៀវកិត្តិយស...
ព្រះសីហនុ៖ នៅម៉ោង ៧:៣០ នាទី ថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥ នាវាទេសចរណ៍ ឈ្មោះ REGATTA សញ្ជាតិ MARSHALL ISLAND ដែលមានប្រវែងបណ្តោយ ១៨០,៤៥ ម៉ែត្រ ប្រវែងទទឹង ២៥,៤៦ ម៉ែត្រ ជម្រៅ ៦,២ ម៉ែត្រ បានចូលចតនៅ ក.ស.ស ដោយសុវត្ថិភាព ដើម្បីទស្សនា...
(ភ្នំពេញ)៖ វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) ត្រៀមដាក់តាំងបង្ហាញជំនាញចំនួន៣រួមមាន ជំនាញការផលិតនំ ជំនាញធុរកិច្ចភេសជ្ជៈ និងជំនាញបច្ចេកវិទ្យាព័ត៌មាន នៅក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) លើកទី៨ ឆ្នាំ២០២៥ ដែលនឹងធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ថ្ងៃទី១៥-១៦ ខែមិថុនា។ លោកស្រី អ៊ូ ព្រំសុធារី នាយិការងវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានឱ្យដឹងថា TVET Day ជាទិវាដ៏សំខាន់មួយសម្រាប់សិស្ស និស្សិត ប្រជាពលរដ្ឋ...
ព្រះវិហារ៖សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយ ជូនដល់កងទ័ពដែលស្ថិតនៅខេត្តព្រះវិហារ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥។ ថ្លែងក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា...
បាត់ដំបង៖ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង (NVIB) វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង (RPITSB) និងវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) បានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការគ្នា រៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នៅបរិវេណវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ស្របតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល។ លោក សុខ គុណ នាយករងវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង...
ព្រះវិហារ ៖ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំលោកជំទាវ បានដឹកនាំប្រតិភូ ចុះជួបសំណេះសំណាលសួរសុខទុក្ខ ដល់កងកម្លាំងនគរបាល និងវរៈកងទ័ពដែលកំពុងឈរជើងជួរមុខ នៅតំបន់ព្រំដែនកម្ពុជា-ថៃ នាខេត្តព្រះវិហារ ដើម្បីការពារដែនអធិបតេយ្យភាពទឹកដីកម្ពុជា ពីការឈ្លានពានរបស់បរទេស ។ ក្នុងឱកាសនោះ គណៈប្រតិភូស្នងការរាជធានី បានពាំនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា...
គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យ ពិភាក្សា លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១២ គម្រោង មានទុនវិនិយោគសរុបប្រមាណ ១២៨ លានដុល្លារអាមេរិក អាចបង្កើតការងារបានប្រមាណ ៤,៦ ពាន់កន្លែង។ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំច្រក ចេញចូលតែមួយ លើកទី៩ ក្នុងឆ្នាំ២០២៥ ដើម្បីពិនិត្យ ពិភាក្សា លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ចំនួន ១២...
ចិន៖ កម្ពុជាស្នើដល់អង្គសន្និសីទ បង្កើតគំនិតផ្តួចផ្តើមថ្នាក់តំបន់ សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ ដោយរំលេចគំនិត ផ្តួចផ្តើមច្រករបៀង នវានុវត្តន៍មេគង្គ-ឡានឆាង ដើម្បីប្រែក្លាយតំបន់អាស៊ីអាគ្នេយ៍ ទៅជាមជ្ឈមណ្ឌលសម្រាប់ការផ្ទេរបច្ចេកវិទ្យា។ ឯកឧតុ្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃសន្និសីទខ្សែក្រវាត់ និងផ្លូវ លើកទី២ ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញនេះ...
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអះអាងថា ឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ ជាវិស័យថ្មីមួយមែន តែមានការរីកចម្រើនជាងគេ ក្នុងពិភពលោក។ ការថ្លែងរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា យ៉ាងដូច្នេះ ក្នុងពិធីបិទសិក្ខាសាលាអនាគតគោលនយោបាយឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋកម្ពុជា កាលពីល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រី្ត បន្តថា វិស័យនេះ អាចជួយឲ្យសេដ្ឋកិច្ចរីកចម្រើន តាមរយៈផលិតផល...
កម្ពុជា នឹងប្រារព្ធទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់កី្តសង្ឃឹម យើងរួមគ្នាសង្រ្គោះជីវិត» ១៤ មិថុនា ២០២៥ខាងមុខនេះ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ចូលរួមក្នុងការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងប្រាប់BTV ព័ត៌មាន នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះថា...