នៅព្រឹកថ្ងៃចន្ទ ទី៦ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងសន្និសីទស្រាវជ្រាវឱសថសាស្ត្រ លើកទី៥ ក្រោមប្រធានបទ «នវានុវត្តន៍ស្រាវជ្រាវឱសថសាស្ត្រ៖ ការជំរុញការព្យាបាល បច្ចេកវិទ្យា និងការថែទាំសុខភាព» នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។ សន្និសីទស្រាវជ្រាវឱសថសាស្ត្រ លើកទី៥នេះ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ មានគោលបំណងដូចខាងក្រោម៖ ១. លើកកម្ពស់វប្បធម៌ស្រាវជ្រាវក្នុងចំណោមនិស្សិតឱសថសាស្ត្រ និងឱសថការី ២. លើកទឹកចិត្តនិស្សិតថ្នាក់បរិញ្ញាបត្រ និងក្រោយឧត្តមសិក្សាឱ្យចូលរួមក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ ៣....
នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូដែលជាថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង អញ្ជើញទៅពិនិត្យស្ថានភាព សក្ដានុពល និងការអភិវឌ្ឍនៅសហគមន៍តាសីសាមគ្គី ស្ថិតនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋានផងដែរ។ សហគមន៍គំរូតាសីសាមគ្គី មានផ្ទៃដីដាំដុះសរុប ៥០ហិកតា ដែលមានសមាជិកសរុបចំនួន ១៦១គ្រួសារ ។ សហគមន៍ កំពុងអនុវត្តមុខរបរចម្បងៗចំនួន ៣...
មេបញ្ជាការយោធភូមិភាគទី៥កម្ពុជា ឆ្លើយតប ៤ចំណុច ទៅមេបញ្ជាការភូមិភាគ១ថៃ ដែលស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី៣តំបន់ មុនចូលរួមកិច្ចប្រជុំ RBC នៅថ្ងៃទី១០-១២ ខែតុលា នៅខេត្តបន្ទាយមានជ័យ។ ឧត្ដមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការ កងទ័ពជើងគោក យោធភូមិភាគទី៥ បានផ្ញើលិខិត ចុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ជូន លោក ឧត្តមសេនីយ៍ទោ វីរ៉ាក់យុត លឿងសុវណ្ណ មេបញ្ជាការកងទ័ពភូមិភាគទី១...
នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងពិធីសម្ពោធពន្លាផ្លូវការរបស់សហព័ន្ធស្រូវអង្ករកម្ពុជា (Cambodia Rice Federation) ក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំលំដាប់ពិភពលោក ANUGA 2025។ ព្រឹត្តិការណ៍នេះ រៀបចំឡើងនៅទីក្រុងខឹឡូញ ប្រទេសអាល្លឺម៉ង់។ តាមការបញ្ជាក់របស់ ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងថា ពិធីសម្ពោធពន្លាផ្លូវការរបស់សហព័ន្ធស្រូវអង្ករកម្ពុជានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពង្រីកទីផ្សារ និងលើកកម្ពស់កិត្តិនាមអង្ករគុណភាពខ្ពស់របស់កម្ពុជា...
បន្ទាយមានជ័យ៖ បងប្អូនសហគមន៍ខ្មែរ-ឥស្លាម នៅក្នុងខេត្តបន្ទាយមានជ័យ បាននាំយកនូវគ្រឿងឧបភោគបរិភោគ ម្ហូបអាហារ និងនំបញ្ចុក ទៅផ្ដល់ជូនដល់កងទ័ព និងអ្នកភូមិព្រៃចាន់ ឃុំអូរបីជាន់ ជាមួយនឹងការលើកទឹកចិត្ត ក្នុងនាមជាសមរភូមិក្រោយ ។ ក្នុងពេលដឹកនាំយកគ្រឿងឧបភោគបរិភោគ ផ្ដល់ជូនកងកម្លាំងកម្ពុជាឈរជើងនៅភូមិព្រៃចាន់ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ លោក ស្លៃម៉ាន ម៉ូសា គណៈអ៊ីម៉ាំខេត្ត និងជាប្រធានគណៈចលនាសាសនិកឥស្លាម ខេត្តបន្ទាយមានជ័យ បានលើកឡើងថា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរឥស្លាម រស់នៅក្នុងប្រទេសកម្ពុជា...
នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ នេះ ខេត្តកំពង់ចាម បានធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ «ដើរពិភពលោក World Walking Day» ក្រោមប្រធានបទ៖ «ដើរដើម្បីសន្តិភាព Walk For Peace» នៅក្រុងកំពង់ចាមក្រោមវត្តមាន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំខេត្តជាច្រើនទៀត...
បន្ទាប់ពីបានទទួលព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមចំនួន ២ម៉ឺនដុល្លារអាម៉េរិក របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ភ្លាមៗ នៅព្រឹកថ្ងៃអាទិត្យទី៥ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ចែងព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមនេះទិញស្បៀង និងសម្ភារ យកមកចែកជូនប្រជានុរាស្ត្រងាយរងគ្រោះបំផុត ដែលបានទទួលរងគ្រោះដោយទឹកជំនន់ចំនួន ១.៨០០គ្រួសារ មកពីភូមិចំនួន១៤ ក្នុងឃុំចំនួន៣ នៃស្រុកត្បូងឃ្មុំ ក្នុងនោះ ឃុំបឹងព្រួលចំនួន ២០០គ្រួសារ,...
បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក បានទៅលើកទឹកចិត្ត និងនាំយកអំណោយផ្ដល់ជូនកងទ័ព និងប្រជាពលរដ្ឋខ្មែរនៅព្រំដែនកម្ពុជា-ថៃ ជាមួយនឹងការទៅមើលផ្ទាល់ ទីតាំងកន្លែងកងទ័ពថៃយកបន្លាលួសព័ទ្ធរំលោភយកដីខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ ក្នុងពេលមកដល់ភូមិព្រៃចាន់ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក បានបង្ហាញការតក់ស្លុត និងឈឺចាប់យ៉ាងខ្លាំង ចំពោះទង្វើររបស់កងទ័ពថៃ ដែលបានរំលោភបំពានទឹកដីកម្ពុជាធ្វើឲ្យប្រជាពលរដ្ឋខ្មែរភៀសសឹក ក៏ដូចជាអ្នកខ្លះដែលរស់នៅភូមិព្រៃចាន់ បានបាត់បង់ផ្ទះសម្បែង ហើយរស់នៅក្រោមដំបូលតង់ ។ ជាមួយនេះ ពួកគេបានសម្ដែងនូវការគាំទ្ររាជរដ្ឋាភិបាលកម្ពុជានូវរាល់ដំណោះស្រាយនានា ដោយសន្តិវិធីបញ្ចៀសការបង្ហូរឈាម...
នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» នៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្ស។ ពិធីនេះមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈចលនាមហាជន ប្រធានគណៈចលនាជំនាញ អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធានគណៈចលនាមហាជនរាជធានី-ខេត្ត និង សិក្ខាកាមដែលបានទទួលវគ្គបណ្តុះបណ្តាលប្រមាណ ៤០០...