វេទិកានេះ ធ្វើឡើងដើម្បីពិនិត្យសណ្តាប់ធ្នាប់ពិភពលោកក្នុងបរិបទនៃការប្រកួតប្រជែង រវាង ប្រទេសមហាអំណាច ភាពតានតឹងនៅអឺរ៉ុប មជ្ឈិមបូព៌ា និងកន្លែងផ្សេងទៀត។ លើសពីនេះ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីតួនាទីរបស់មហាអំណាច និងការអនុវត្តរបស់ពួកគេសម្រាប់សន្តិភាព និងសន្តិសុខពិភពលោក និងលើកកម្ពស់ការយល់ដឹងជាសាធារណៈស្តីពីសារសំខាន់នៃសន្តិភាពផងដែរ ពិសេស យល់ដឹងពីសារសំខាន់នៃការបត់បែនរបស់ប្រទេសនីមួយៗជាដើម។ វេទិកានេះ ត្រូវបានរៀបចំឡើងដោយមាន ៣វគ្គធំៗ៖ ទី១ និយាយពីសណ្តាប់ធ្នាប់ពិភពលោកថ្មី ការប្រកួតប្រជែងរវាងមហាអំណាច។ ទី២ និយាយពីភាពតានតឹងនៅអឺរ៉ុប និងមជ្ឈិមបូព៌ា និងវគ្គទី៣ តួនាទីរបស់មហាអំណាចក្នុងការលើកកម្ពស់សុខដុមភាពពិភពលោក។ ក្នុងវេទិកានេះ...
USAID បានជូនដំណឹងដ៏រំភើបរីករាយមួយ អំពីការកត់ត្រាឃើញចំនួនសត្វត្មាតដល់ទៅ១២៧ ក្បាលនៅ «ភោជនីយដ្ឋានត្មាត» ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ជាចំនួនច្រើនបំផុតដែលត្រូវបានកត់ត្រាក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ។ ចំនួនដែលបានកត់ត្រាឃើញនៅសៀមប៉ាងនេះ គឺស្ទើរតែស្មើគ្នា នឹងចំនួនសត្វត្មាតសរុបនៅទូទាំងប្រទេសកម្ពុជា ដែលក្រុមការងារសត្វត្មាតកម្ពុជាបានបូកសរុបឃើញ មានចំនួនត្រឹមតែប្រហែល១៣០ក្បាលប៉ុណ្ណោះ កាលពីខែមិថុនា ឆ្នាំ២០២៣ នៅទូទាំងប្រទេស ។ ប្រទេសកម្ពុជា ជាជម្រករបស់សត្វត្មាតបីប្រភេទ គឺ៖ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ ដែលសត្វ ត្មាតទាំងនេះ ត្រូវបានចុះជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិ...
សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ និងសាកលវិទ្យាល័យការពារជាតិ នៃក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញានេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលមានការអញ្ជើញជាគណៈអធិបតីពីឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងរដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ ពិធីចុះអនុស្សារណៈនេះ រៀបចំឡើងនៅសាលាភូមិន្ទរដ្ឋបាល ស្ថិតនៅរាជធានីភ្នំពេញ។ ថ្លែងក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ឯកឧត្តម យក់ ប៊ុនណា...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា កម្ពុជាស្វាគមន៍វិស័យឯកជន ដែលមានបំណងវិនិយោគលើវិស័យស្រូវអង្ករ ហើយកម្ពុជាមានកសិផលដែលមានគុណភាពល្អប្រណិត សម្រាប់ផ្គត់ផ្គង់ដល់ការនាំចេញផងដែរ។ ក្នុងជំនួបសម្តែងការគួរសមជាមួយ លោកកជំទាវ Flerida Ann P.Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីនប្រចាំនៅកម្ពុជា កាលពីរសៀលថ្ងៃទី៣ កញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា បានសម្តែងនូវការសាទរ និងស្វាគមន៍ឯកអគ្គរដ្ឋទូតថ្មីក្នុងការមកបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ...
រាជរដ្ឋាភិបាលកំពុងបណ្តុះយុវជនឱ្យក្លាយជាមូលធនមនុស្សដ៏មានប្រយោជន៍សម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត។ នេះគឺជាការគូសបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា ពាក្យថាមូលធនមនុស្សមានអត្ថន័យជ្រាលជ្រៅពោលគឺ យុវជនមិនត្រឹមតែមានចំណេះជំនាញយ៉ាងតិចមួយក្នុងជីវិតនិងមានសីលធម៌ល្អប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ត្រូវ បណ្តុះមោទនភាពជាតិក្នុងខ្លួនផងដែរ។ នេះគឺជាអ្វីដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់បាន ហើយបំណងនេះឆ្លុះបញ្ចាំងតាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ...
បន្ទាប់ពីក្រុមជ្រុលនិយមមួយក្តាប់តូច បាននិងកំពុងបំភ្លៃខុសការពិត ដោយយក Google Maps ធ្វើជាផែនទីព្រំដែននៃប្រទេសកម្ពុជានោះ បញ្ញវន្តនៅក្នុងប្រទេសកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿតាមការបំផុសបំផុលរបស់ក្រុមជ្រុលនិយមទាំងអស់នេះ។ មានប្រសាសន៍ប្រាប់BTV នៅថ្ងៃទី០៤ ខែកញ្ញានេះ បញ្ញវន្តរស់នៅក្នុងរាជធានីភ្នំពេញ បានយល់ឃើញថា ការយក Google Maps របស់ក្រុមជ្រុលនិយមមួយក្តាប់តូចរស់នៅបរទេស មកវាស់វែងធ្វើជាព្រំដែននៃប្រទេសកម្ពុជានោះ គឺមិនសមទំនងទាល់តែសោះ ទាំងបច្ចេកទេស និងផ្លូវច្បាប់ ព្រោះថាប្រទេសកម្ពុជាមានលេខាធិការដ្ឋានកិច្ចការព្រំដែនមួយ ដែលអាចដោះស្រាយបញ្ហាព្រំដែនបាន និងម្យ៉ាងវិញទៀតប្រទេសកម្ពុជាបានកំណត់យកផែនទីខ្នាតមួយលើមួយរយពាន់សម្រាប់ប្រើប្រាស់ផែនទីកំណត់ព្រំដែននៅក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាង។ បន្ថែមលើនេះ បញ្ញវន្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿតាមការបំផុសបំផុលរបស់ក្រុមជ្រុលនិយមទាំងអស់នេះ...
តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលជួយឧបត្ថម្ភគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ហើយការរួមចំណែករបស់ប្រទេសឥណ្ឌា ពិតជាមានសារៈសំខាន់ និងឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍មូលដ្ឋាន និងជនមានពិការភាព។ ការថ្លែងអំណរគុណនេះក្នុងខណះឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុ ប្រធានទី១ អាជ្ញាធរមីន ទទួលជួបសវនាការជាមួយគណៈប្រតិភូនាយទាហានជាន់ខ្ពស់ការពារជាតិ នាយទាហាន ពលទាហានមកពីប្រទេសឥណ្ឌា ម៉ារ៉ុក ស្រីលង្កា...
ភំ្នពេញ ៖ លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានទទួលស្វាគមន៍លោក Gary Narkevich សេនានុព័ន្ធរងស៊ើបអង្កេតសន្តិសុខមាតុភូមិ របស់សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា Homeland Security Investigation (HSI) និងទទួលយកជំនួយឧបករណ៍បច្ចេកទេស X-ray សម្រាប់ការស៊ើបអង្កេតបទល្មើសគ្រឿងញៀន នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤នេះ គួរបញ្ជាក់ថា កន្លងមកស្ថាប័នអនុវត្តច្បាប់សហរដ្ឋអាមេរិកនិងកម្ពុជា...
ក្នុងរយៈពេល០១ឆ្នាំនៃអាណតិ្តរដ្ឋាភិបាលថ្មី ក្រសួងសុខាភិបាល ក៏ដូចជាមនី្ទរពេទ្យកុមារជាតិ បានខិតខំប្រឹងប្រែងធ្វើការកែលម្អ អភិវឌ្ឍន៍ និងការផ្តល់សេវាប្រកបដោយគុណភាពជូនដល់បណ្តាប្រជាជន ជាពិសេសកុមារកម្ពុជា ដែលមានជំងឺមកទទួលសេវានៅក្នុងមនី្ទរពេទ្យកុមារជាតិរបស់យើងនេះ។ ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ នៃក្រសួងសុខាភិបាល តាមរយៈ BTV ព័ត៌មាននាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានលើកឡើងថា ដោយមានទទួលបានសេចកី្តទុកចិត្តពីមាតា បិតា អាណាព្យាបាលរបស់កុមារ បាននាំកូនចៅមកទទួលសេវាក្នុងមនី្ទរពេទ្យកាន់តែច្រើនឡើង ជាមធ្យមអ្នកជំងឺមកពិនិត្យជំងឺក្រៅចន្លោះពី១០០០នាក់ទៅ១២០០នាក់ និងអ្នកជំងឺសម្រាកព្យាបាលក្នុងមនី្ទរពេទ្យ មានជុំវិញ៥០០នាក់...
ប្រជាពលរដ្ឋ ពិសេសយុវជនមួយចំនួន បានចុះឈ្មោះរួចរាល់ហើយ សម្រាប់ការទៅទស្សនកិច្ចនៅតំបន់ព្រំដែន ដែលរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំឡើង។ ក្រោយចុះឈ្មោះរួចរាល់ពួកគេមានក្ដីរំភើបរីករាយ ព្រោះពួកគេនឹងមានឱកាសទៅពិនិត្យ និងសិក្សាពីភាពជាក់ស្ដែងនៃតំបន់ព្រំដែនរបស់កម្ពុជា។ ត្រឹមរយៈពេលប៉ុន្មានថ្ងៃនៃការបើកចុះឈ្មោះទៅទស្សនកិច្ចនៅតំបន់ព្រំដែនភូមិភាគឦសាន ប្រជាពលរដ្ឋកម្ពុជា ជាច្រើនរយនាក់បានចុះឈ្មោះរួចរាល់ និងមានប្រជាពលរដ្ឋជាច្រើនទៀតកំពុងផុសផុលចុះឈ្មោះជាបន្តបន្ទាប់។ ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន ជាក្រសួងដឹកនាំ រៀបចំដំណើរទស្សនកិច្ចនេះបានលើកឡើងកាលពីម្សិលម៉ិញថា ចំនួនអ្នកចុះឈ្មោះរួចរាល់មានរហូតដល់ជាង ៧០០នាក់ ហើយការទៅទស្សនកិច្ចជើងដំបូង នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៧ ខែកញ្ញា ចុងសប្ដាហ៍នេះ។ សម្រាប់យុវជន ដែលបានចុះឈ្មោះរួចរាល់...