ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ស្នើបណ្តាញអ្នកសារព័ត៌មាន និងសិក្ខាកាមទាំងអស់ ចូលរួមផ្សព្វផ្សាយឱ្យកាន់តែសកម្មអំពីហានិភ័យនៃមេរោគអេដស៍ លើកទឹកចិត្តឱ្យអ្នកសង្ស័យទៅធ្វើតេស្តរកមេរោគអេដស៍ និងផ្សព្វផ្សាយពីរឿងរ៉ាវជោគជ័យនៃគ្រួសារដែលរងគ្រោះដោយសារមេរោគអេដស៍ និងចូលរួមលុបបំបាត់ការមាក់ងាយ និងរើសអើងលើគ្រប់ទម្រង់ ភេទ អ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍។ ការថ្លែងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ យ៉ាងដូច្នេះក្នុងពិធីបើកសិក្ខាសាលាជាមួយបណ្តាញសារព័ត៌មានស្តីពី ស្ថានភាព និងការចូលរួមឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែសីហា...
នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំប្រារព្ធទិវាអាស៊ានលើកទី៥៧ ជាមួយបណ្ដាទូតបរទេសនានាប្រចាំនៅកម្ពុជា។ ពិធីនេះមានការអញ្ជើញជាអធិបតីដោយ ឯកឧត្តម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមានការចូលរួមពីឯកឧត្ដម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតរបស់បណ្ដាប្រទេសនានាប្រចាំកម្ពុជា។ នាងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ទោះបីការដឹកនាំ និងគោលការណ៍នៃប្រទេសរបស់បណ្ដាសមាជិកអាស៊ានមិនដូចគ្នា ប៉ុន្តែគោលការណ៍របស់អាស៊ានទាំងអស់គ្នា គឺត្រូវជួយគ្នាទៅវិញទៅមក។...
នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យគណៈប្រតិភូសមាគមសិល្បករខ្មែរ ដឹកនាំដោយ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការបើកសាកលវិទ្យាល័យDe Montfort របស់អង់គ្លេសនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺជាកាលានុវត្តភាពថ្មីមួយទៀតសម្រាប់ សិស្សនិស្សិតកម្ពុជា ហើយសម្តេចធិបតី រំពឹងថា សាកលវិទ្យាល័យនេះ ក្លាយទៅជាហឹប និងដែកឆក់នៃការវិនិយោគមកពីចក្រភពអង់គ្លេសមកលើទឹកដីកម្ពុជា ឲ្យកាន់តែខ្លាំងក្លាឡើងបន្ថែមទៀតផងដែរ។ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវនៃសាកលវិទ្យាល័យ De Montfort របស់អង់គ្លេស នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះសម្តេចធិបតី បានបញ្ជាក់ថា វត្តមានជារូបវន្តនៃសាកលវិទ្យាល័យរបស់ប្រទេសមហាអំណាចមួយនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ខាងវិស័យអប់រំដល់កម្ពុជាកាន់តែល្អប្រសើរបន្ថែមទៀត។...
មេឃបើកថ្ងៃល្អរយៈពេល៣ថ្ងៃមកនេះ ជាអំណោយផលសម្រាប់ក្រុមការងារស្ថាបនាផ្លូវជាតិលេខ៤៨ ពិសេសចំណោតទឹកជ្រោះតាប៉ន និងចំណោតហួសអាស្រមលោកយាយម៉ៅ ស្ថិតនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបានជួសជុលកែលម្អអោយងាយស្រួលចរាចរណ៍ឡើងវិញហើយ។ បើតាមមន្រ្តីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ថា ក្រុមការងារស្ថាបនាផ្លូវ៤៨ បានយកចិត្តទុកដាក់ខ្ពស់លើការជួសជុលកំណាត់ផ្លូវ៤៨ដែលរងផលប៉ះពាល់ដោយសារទឹកភ្លៀងរដូវវស្សា ពោលគ្រាន់តែមេឃបើកថ្ងៃភ្លាម គឺសម្រុកជួសជុលចំណោតដែលរអិលខ្លាំង ដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ អ្នកទេសចរ និងការដឹកជញ្ជូនទំនិញពាណិជ្ជកម្មបានឆាប់រហ័សទាន់ពេលវេលា។ កន្លងទៅរដ្ឋបាលខេត្តកោះកុង បានដាក់ពង្រាយកម្លាំងនគរបាលចរាចរណ៍ និងអន្តរាគមន៍រង់ចាំជួយសម្រួលចរាចរណ៍ពេលមានការកកស្ទះ ខណៈផ្លូវ៤៨ត្រង់ចំណុចចំណោតហួសលោកយាយម៉ៅ មានសភាពរអិលខ្លាំងពេលមេឃភ្លៀងពិបាកធ្វើដំណើរ។...
ក្នុងឱកាសអញ្ជើញជាអធីបតីពិធីសម្ពោធដាក់ឱ្យដំណើរការបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យដ៏ល្បីរបស់ចក្រភពអង់គ្លេស ដឹ ម៉ុងហ្វត (DE MONTFORT) នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការបើកសាខាសាកលវិទ្យាល័យដ៏ល្បីរបស់ចក្រភពអង់គ្លេសនៅកម្ពុជា គឺបានរួមចំណែកលើកស្ទួយទំនាក់ទំនងរបស់ប្រទេសកម្ពុជា និងចក្រភពអង់គ្លេស។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះកត្តាមនុស្សនៅក្នុងការអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅប្រទេសមានចំណូលកម្រិតខ្ពស់ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។ សម្ដេចបន្តថា ដើម្បីឈានទៅដល់គោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជា តាំងពីអាណត្តិមុន...
ក្នុងឱកាសអញ្ជើញជាអធីបតីពិធីសម្ពោធដាក់ឱ្យដំណើរការ បណ្តុះបណ្តាលរបស់សាកលវិទ្យាល័យដ៏ល្បីរបស់ចក្រភពអង់គ្លេស ដឹ ម៉ុងហ្វត (DE MONTFORT) នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មើលឃើញនូវអត្ថន័យ៤យ៉ាង ដែលសាកលវិទ្យាល័យដ៏ល្បីរបស់អង់គ្លេសមួយនេះមកបើកដំណើរការនៅកម្ពុជា។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា ក្នុងនាមសម្ដេចជាអតីតនិស្សិតបានសិក្សានៅចក្រភពអង់គ្លេស សម្ដេចអាចមើលឃើញនូវអត្ថន័យ៤យ៉ាង ដែលសាកលវិទ្យាល័យ ដ៏ល្បីរបស់ចក្រភពអង់គ្លេស ដឹ ម៉ុងហ្វត មកបើកដំណើរការនៅប្រទេសកម្ពុជា។ ក្នុងនោះមាន៖...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា វត្តមានរបស់សាកលវិទ្យាល័យDe Montfortរបស់អង់គ្លេសជាការបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាល និងប្រជាជនអង់គ្លេសទទួលស្គាល់អំពីស្ថិរភាពនយោបាយនៅកម្ពុជា និងជឿទុកចិត្តលើទីផ្សារកម្ពុជា។ ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវនៃសាកលវិទ្យាល័យ De Montfortរបស់អង់គ្លេស នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា សម្តេចពិតជាមានសេចក្តីរំភើបចំពោះសាកលវិទ្យាល័យDe Montfort នៅលើទឹកដីកម្ពុជា ដោយសម្តេចមើល ឃើញថា វត្តមាននៃសាកលវិទ្យាល័យដ៏ល្បីល្បាញរបស់អង់គ្លេសនេះ...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ប្រទេសយើងមិនអាចក្លាយទៅជាអ្នកមាន បាននោះទេ ប្រសិនបើខ្វះនូវធនធានមនុស្ស ដូច្នេះហើយបានជារាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានដាក់ចេញ យុទ្ធសាស្រ្តបញ្ចកោណ ដោយផ្តោតសំខាន់ក្នុងការលើកកម្ពស់វិសាលភាពចំពោះវិស័យអប់រំឲ្យកាន់តែខ្លាំងក្លា បន្ថែមទៀត។ ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវនៃសាកលវិទ្យាល័យ De Montfortរបស់អង់គ្លេស នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធបើកឲ្យដំណើរការជាផ្លូវការសាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្ដេចធិបតី ហ៊ុន ម៉ាណែត មានសេចក្ដីរីករាយដែលបានចូលរួមក្នុងពិធីសម្ពោធ បើកឱ្យដំណើរការជាផ្លូវការនូវ សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត...