ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាង ទទួលដំណើរអញ្ជើញដល់របស់ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា ឆ្នាំ២០២៥ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការអមដំណើរដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...
នាឱកាសនៃពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ឈានចូលពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ បងប្អូនប្រជាពលរដ្ឋ ជាច្រើនកុះករ មកចូលរួមលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ និងការប្រគុំតន្រី្តនៅសង្រ្កាន្តវត្តព្រះវិហារសួគ៌ ស្ថិតនៅក្នុងវត្តព្រះវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ លោក ស្រឿន កុសល អនុប្រធានគណៈកម្មការរៀបចំកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរ សង្ក្រាន្តវត្តព្រះវិហារសួគ៌ ថ្លែងប្រាប់BTV ព័ត៌មាន...
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋជិះរថយន្តក្រុងរដ្ឋដោយមិនបង់ប្រាក់វិលត្រឡប់ទៅរាជធានីភ្នំពេញវិញ ដើម្បីបន្តប្រកបមុខរបរការងារបន្ទាប់ពីធ្វើដំណើរមកលេងស្រុកកំណើតនៅខេត្តបាត់ដំបងក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ក្នុងឱកាសអញ្ជើញសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នាទីតាំងចំណតរថយន្តផ្សារទំនើប ភួ ពុយ ខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានគោរពថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលតាំងពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តមកដល់សម្ដេចមហាបវរធិបតី...
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណចក្រកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច របស់កម្ពុជា បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីនពីង ផ្លូវរដ្ឋនៅកម្ពុ ជារយៈពេលពីរថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ រួមទាំងធ្វើឲ្យចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងចិនកាន់តែរឹងមាំបន្ថែមទៀតផងដែរ ខណៈ ដំណើរទស្សនកិច្ចជាលើកទី២លើទឹកដីកម្ពុជារបស់ប្រមុខរដ្ឋនៃប្រទេសមហាអំណាចទី២ លើពិភពលោក រូបនេះត្រូវបានរំពឹងថា នឹងនាំផលប្រយោជន៍ជូនកម្ពុជា កាន់តែច្រើនបន្ថែមទៀតនោះ។...
កំពង់ឆ្នាំង៖ ក្នុងឱកាសសង្ក្រានឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៥នេះ ខេត្តកំពង់ឆ្នាំង មានភ្ញៀវជាតិប្រមាណជាង១លាន៤៣ម៉ឺននាក់ និងអន្តរជាតិចំនួន៧៨៩នាក់ បានចូលមកលេងកម្សាន្តនៅតាមទីតាំងប្រារព្វសង្ក្រាន្តឆ្នាំថ្មី និងតាមតំបន់រមណីដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង។ នេះបើយោងតាមការបញ្ជាក់ពីលោក នូ ផល្គុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង ។ លោក នូ ផល្គុណ បានបន្តថា៖ សង្ក្រានឆ្នាំថ្មីប្រណៃណីខ្មែរឆ្នាំ២០២៥នេះ អាជ្ញាធខេត្តកំពង់ឆ្នាំងបានរៀបចំកន្លែងលេងកំសាន្តចំនួន៤ទីតាំង ១.សួនបាញ់ទឹកឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ខាងមុខសាលាខេត្ត ដោយបានរៀបចំជាកន្លែងសំរាប់ប្រារព្វពិធីចូលសង្ក្រាន្តឆ្នាំថ្មី កន្លែងលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ និងរាំមកន្សាន្តតាមប្រពៃណីខ្មែរផងដែរ, ទី២....
តាកែវ៖ ក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ខេត្តតាកែវ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលស្នាក់នៅ និងលេងកម្សាន្ត ចំនួនជាង១លាន៧សែននាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួនជាង ២៧០០នាក់។ ក្រុងដូនកែវ ដែលរដ្ឋបាលខេត្តតាកែវ បានរៀបចំតាកែវសង្ក្រាន្ត នៅសួនច្បារមាត់បឹងតាកែវ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមលេងកម្សាន្ត ចំនួនជាង៨០ម៉ឺននាក់ ។ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តតាកែវ ក្នុងចំណោមក្រុង-ស្រុកទាំង១០របស់ខេត្ត គឺ ស្រុកបាទី ស្រុកគីរីវង់ និងស្រុកអង្គរបុរី...
ព្រះសីហនុ៖ ប្រធានមន្ទីរទេសចរណ៍ ខេត្ដព្រះសីហនុ ប្រាប់ឱ្យដឹងថា រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២៥ ខេត្ដព្រះសីហនុ ទទួលបានភ្ញៀវទេសចរ ដែលចូលមកលេងកម្សាន្ដ និងស្នាក់នៅលម្ហែ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅតាមរម្មនីយដ្ឋានទេសចរណ៍នានា មានចំនួនសរុប ៤២៩.៤៥២នាក់ ថយចុះ ៣០% ។ លោក តាំង សុចិត្ដគ្រឹស្នា...
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះអគ្គស្នងការដ្ឋានគរបាលជាតិ បានឲ្យដឹងថា ក្នុងរយៈ ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានគ្រោះថ្នាក់អគ្គិភ័យចំនួន១០លើក ដោយបណ្តាល ឲ្យផ្ទះបងប្អូនប្រជាពលរដ្ឋ២០ខ្នង បន្ទប់ចំនួន២ ឃ្លាំង១ ភោជនីយដ្ឋានមួយខ្នង និងរថយន្ត៣គ្រឿងរង ការខូចខាត។ របាយការណ៍ បានបង្ហាញថា ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងអំឡុង ពេលបុណ្យចូលឆ្នាំខ្មែរ គ្រោះថ្នាក់អគ្គិភ័យទូទាំងប្រទេសរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ មានករណីអគ្គិភ័យបានកើតឡើងចំនួន១០លើក ថយចុះចំនួន១០លើក បើធៀបនឹងកាលពីឆ្នាំ២០២៤ រាជធានីភ្នំពេញ កើតឡើងច្រើនជាង...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារថ្លែងអំណរគុណដល់ជនរួមជាតិទាំងអស់ ដែលបានចូលរួមញាំងឱ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងរយៈពេលបីថ្ងៃមកនេះ បានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព របៀបរៀបរយល្អ ប្រកបដោយមោទកភាពជាតិ។ តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានលើកឡើងថា« ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី-ខេត្ត...
សៀមរាប៖ នាវេលាម៉ោង២រសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃវារឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានអញ្ជើញចូលរួមដង្ហែព្រះពុទ្ធបដិមា និងធ្វើពិធីស្រង់ព្រះ នៅឯបរិវេណសួនច្បារព្រះរាជដំណាក់។ ពិធីនេះក៏មានការចូលរួមពីសំនាក់ឯកឧត្តម លោកជំទាវ អនុប្រធាន ជាថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងនោះ។ ការដង្ហែព្រះពុទ្ធបដិមា និងស្រង់ព្រះគឺជាកិច្ចពិធីសាសនា ដែលប្រជាជនកម្ពុជា ជាពិសេសប្រជាពុទ្ធបរិស័ទតែងតែមិនរំលងឡើយ។ ក្នុងពិធី មានទឹកជាមួយផ្កាភ្ញី...