ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ បានបន្ថែមពេលការអនុញ្ញាតចំពោះបេសកកម្មនគរបាលពហុជាតិសាសន៍នៅក្នុងប្រទេសហៃទី ដែលត្រូវបានបំផ្លាញដោយអំពើឧក្រិដ្ឋកម្ម ប៉ុន្តែ គ្មានការអំពាវនាវណាមួយដើម្បីប្រែក្លាយបេសកម្មនេះឲ្យទៅជាបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដូចដែលបានស្នើឡើងដោយទីក្រុងព័រអូប្រាំង នោះទេ។ សេចក្តីសម្រេច ដែលបានអនុម័តជាឯកច្ឆ័ន្ទ បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនៅក្នុងប្រទេសហៃទី រួមមានអំពើហិង្សា សកម្មភាពឧក្រិដ្ឋកម្ម និងការភៀសខ្លួនយ៉ាងច្រើន។ អង្គការសហប្រជាជាតិ បាននិយាយថាមនុស្សជាង៣.៦០០នាក់ ត្រូវបានសម្លាប់នៅឆ្នាំនេះ នៅក្នុងអំពើហិង្សារបស់ក្រុមជនអន្ធពាល ដែលបានញាំញីនៅក្នុងប្រទេសនេះ។ បេសកកម្មការពារដឹកនាំដោយប្រទេសកេនយ៉ា ដែលស្វែងរកជំនួយដល់នគរបាលជាតិប្រទេសហៃទី ្នុងការដណ្តើមយកមកវិញនូវតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមជនអន្ធពាល ត្រូវបានបន្ថែមពេល រហូតដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥។...
ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្រសួងសុខាភិបាល បានបន្តអំពាវនាវ និងក្រើនរំ លឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តប្រុងប្រយ័ត្នប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់អនុវត្ត នូវវិធានការនានា ដើម្បីការពារសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ ពីការចម្លងជំងឺផ្សេងៗ រួមទាំ ងការបង្ការ សុខភាពបណ្តាលមកពីការពុលចំណីអាហារ ពុលស្រា និងសុវត្ថិភាពពេលធ្វើដំណើរ ការបង្ការការចម្លងជំងឺផ្លូវដង្ហើម ជំងឺផ្តាសាយបក្សី ជំងឺកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗជាដើម។ វិធីសាស្ត្របង្ការជំងឺឆ្លងផ្សេងៗ និងការពុលអាហារចំណីដែលបានដាក់ចេញដោយក្រសួងសុខាភិបាលនោះមានដូចជា បង្ការហានិភ័យនៃការពុលចំណីអាហារ និងពុលស្រា ដោយត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តន៍អនាម័យ...
នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤នេះ ឈានចូលដល់កាន់បិណ្ឌទី១៤។ ប្រជាពុទ្ធបរិស័ទ ជាច្រើនពិសេសជាលក្ខណៈគ្រួសារ បានអញ្ជើញនាំយកចង្ហាន់វេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជីដូនជីតា សាច់ញាតិ ដែលបានចែកឋានទៅលោកខាងមុខ។ ការអញ្ជើញទៅវត្តអារាមនៅថ្ងៃនេះ ម្នាក់បង្ហាញនូវទឹកចិត្តជ្រះថ្លា ដែលបានមកធ្វើបុណ្យរួមគ្នាជាលក្ខណៈគ្រួសារ ក្នុងឱកាសឈប់សម្រាកនេះ។ ឈានចូលដល់ថ្ងៃកាន់បិណ្ឌទី ១៤នេះ ជាឱកាសឈប់សម្រាកពីការងារទូទាំងប្រទេស សម្រាប់អ្នកបំពេញការងារនៅតាមក្រសួងស្ថាប័នរដ្ឋ ក៏ដូចជាអ្នកបំពេញការងារនៅតាមបណ្ដាក្រុមហ៊ុនឯកជន។ ឱកាសឈប់សម្រាកនេះ ជាការជួបជុំគ្រួសារសម្រាប់ប្រជាពលរដ្ឋកម្ពុជា ហើយក៏ជាឱកាសនាំយកចង្ហាន់វេរប្រគេនជូនព្រះសង្ឃសម្រាប់គ្រប់សមាជិកគ្រួសារ ក្នុងការធ្វើបុណ្យរួមគ្នាផងដែរ។ នៅថ្ងៃកាន់បិណ្ឌទី ១៤នេះ...
ប្រទេសរុស្ស៊ី មានផែនការបង្កើនថវិកាការពារជាតិរបស់ខ្លួនជិត៣០ភាគរយនៅឆ្នាំក្រោយ ខណៈប្រទេសនេះ បង្វែរធនធានទៅរកការវាយលុកអ៊ុយក្រែន ដោយចំណាយបន្ថែមទៀតលើវិស័យយោធាច្រើនជាងផ្នែកសុខុមាលភាព និងការអប់រំរួម ដែលសេចក្តីព្រាងថវិកា ត្រូវបានបង្ហាញ កាលពីថ្ងៃចន្ទ ទី៣០ ខែកញ្ញា។ ទីក្រុងមូស្គូ បានបង្កើនការចំណាយផ្នែកយោធាដល់កម្រិតមួយមិនធ្លាប់មាន ចាប់តាំងពីសម័យសហភាពសូវៀត ដោយប្រើប្រាស់មីស៊ីល និងយានដ្រូនដើម្បីវាយលុកលើអ៊ុយក្រែន និងផ្តល់ប្រាក់ឈ្នួលដ៏ច្រើនដល់ទាហានរាប់សែននាក់ ដែលកំពុងប្រយុទ្ធនៅសមរភូមិ។ ឯកសារដែលបានចេញផ្សាយនៅលើគេហទំព័រសភា បានបង្ហាញថា ការកើនឡើងនៃការចំណាយតាមផែនការចុងក្រោយ នឹងធ្វើឱ្យថវិកាការពារជាតិរបស់រុស្ស៊ីឈានដល់ ១៤៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ។ មុននឹងបញ្ជូនសេចក្តីព្រាងថវិកាទៅកាន់សភារុស្ស៊ី...
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានអំពាវនាវឱ្យមានបទឈប់បាញ់នៅក្នុងប្រទេសលីបង់ កាលពីថ្ងៃចន្ទ ប៉ុន្តែមន្ត្រីអាមេរិកម្នាក់បាននិយាយថា ការដាក់ពង្រាយកងទ័ពអ៊ីស្រាអែល អាចនឹងមានការវាយលុកជើងគោកប្រឆាំងក្រុមសកម្មប្រយុទ្ធហេសបូឡា កើតមានឡើងក្នុងពេលឆាប់ៗនេះ។ ដោយត្រូវបានសួរអំពីរបាយការណ៍ដែលថាទាហានជើងគោករបស់អ៊ីស្រាអែល កំពុងត្រៀមខ្លួន ដើម្បីរុលចូលទៅភាគខាងត្បូងប្រទេសលីបង់ លោក Biden បានប្រាប់អ្នកសារព័ត៌មានថា លោក មិនពិបាកដើម្បីបញ្ឈប់អ៊ីស្រាអែល នោះទេ។ ជំនួយការជាន់ខ្ពស់ជាច្រើនរូប បានគាំទ្រការអំពាវនាវរបស់លោក Biden ឱ្យមានបទឈប់បាញ់មួយ ដោយជំរុញឱ្យមានដំណោះស្រាយផ្នែកការទូតចំពោះអំពើហិង្សា ដើម្បីអនុញ្ញាតឱ្យជនភៀសខ្លួនអ៊ីស្រាអែល និងលីបង់រាប់សែននាក់ដែលភៀសខ្លួន បានត្រឡប់ទៅលំនៅឋានរបស់ពួកគេវិនៅតាមបណ្តោយព្រំដែន។...
នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤នេះ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យ យាងចាកចេញពីប្រទេសកម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅប្រទេសបារាំង។ ព្រះរាជដំណើររបស់ព្រះអង្គធ្វើឡើងតបតាមការសូមយាងរបស់ ឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ ទី៥ ខែតុលា ឆ្នាំ២០២៤...
ទីប្រឹក្សាសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក លោកស្រី Liz Sherwood-Randall កាលពីថ្ងៃចន្ទ (ទី៣០ ខែកញ្ញា) បាននិយាយថា អាចមានអ្នកស្លាប់រហូតដល់ ៦០០នាក់ ដោយសារព្យុះសង្ឃរា Helene ដែលបានបោកបក់ចូលរដ្ឋ Florida កាលពីថ្ងៃព្រហស្បតិ៍កណ្ដាលសប្ដាហ៍កន្លងមក ហើយបានធ្វើដំណើរឆ្ពោះទៅភាគខាងជើង ដោយបានបំផ្លិចបំផ្លាញបណ្តាញអគ្គិសនី និងជន់លិចទីក្រុងនានា នៅទូទាំងតំបន់លាតសន្ធឹងដ៏ធំល្វឹងល្វើយនៃភាគអាគ្នេយ៍។ លោកស្រី Sherwood-Randall បានប្រាប់ថា «ទិន្នន័យបច្ចុប្បន្នដែលយើងមាន គឺថា វាមើលទៅដូចជាអាចមានអ្នកបាត់បង់ជីវិតរហូតដល់ ៦០០នាក់»...
ភ្នំពេញ៖ លោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគីយេ បានចូលរួមពិធីបុណ្យអន្តរជាតិ Beypazari ដែលរៀបចំដោយសាលាក្រុង T.C Beypazari Beldiyesi នៅទីតាំងឧទ្យាន Atatürk ក្រុងអង់ការ៉ា ប្រទេសតួកគីយេ។ ក្នុងឱកាសនោះ ស្ថានទូតកម្ពុជាបានរៀបចំស្តង់ដាក់តាំងបង្ហាញនូវផលិតផលដែលមានសក្តានុពលមួយចំនួនដូចជា៖ ម្រេច អង្ករ គ្រាប់ស្វាយចន្ទី ដំណាប់ស្វាយក្រៀម តែ កៅស៊ូ ស្ករត្នោតកំពង់ស្ពឺ កាហ្វេមណ្ឌលគីរី...
ភ្នំពេញ ៖ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ដឹកនាំគណៈប្រតិភូសាលារាជធានីអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMFនៅទីក្រុងប៉ារីស ប្រទេសបារាំង។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ដែលហៅថា AIMF បានដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញចាកចេញពីរាជធានីភ្នំពេញនាល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីចូលរួមកិច្ចប្រជុំពេញអង្គនៃសមាជិកការិយាល័យអចិន្ត្រៃយ៍លើកទី១០២ នៃសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង នៅទីក្រុងប៉ារីស ប្រទេសបារាំង។ យោងតាមកម្មវិធី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញចូលរួមកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី១០២របស់...
រដ្ឋបាលខេត្តពោធិ៍សាត់ បានត្រៀមកងកម្លាំង និងប្រជាការពារ ជិត១៥០០នាក់រួចជាស្រេច ដើម្បីចូលរួមការពារសុខសុវត្ថិភាព សណ្តាបធ្នាប់សាធារណៈជូនដល់ បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលអញ្ជើញមកក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ក្នុងកំឡុងពេលនៃពិធីបុណ្យភ្ជុំបិណ្ឌ ដោយកម្លាំងអាវុធហត្ថខេត្តមានចំនួន៧០នាក់ កម្លាំងនគរបាលខេត្ត និងក្រុងពោធិ៍សាត់មានចំនួន៦១០នាក់ និងប្រជាការពារមានចំនួន៨១៤នាក់។ នៅល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជារការឯកភាពខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយ កងកម្លាំង និងប្រជាការពារ ដោយឯកឧត្តមមានប្រសាសន៍លើកឡើងថា...