តាមរយៈបណ្ដាញសង្គមនាល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជូនពរ បងប្អូនជនរួមជាតិទាំងអស់សូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ពីស្រុកកំណើតទៅកាន់ទីកន្លែងនានាទូទាំងប្រទេស និងសូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងជោគជ័យគ្រប់ភារកិច្ច ។ ជាមួយគ្នានេះ សម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះរដ្ឋបាលរាជធានីភ្នំពេញ ក្រសួង-ស្ថាប័ន វិស័យឯកជន និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំរថយន្តក្រុងចំនួន ៦៥៣ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋយើង ទៅមកពីរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានាទូទាំងប្រទេស ដើម្បីចូលរួមប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌជាមួយក្រុមគ្រួសារ...
ក្រុងបារីស ៖ នៅក្រុងប៉ារីស ប្រទេសបារាំង កាលពីព្រលប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Frédéric VALLIER អគ្គប្រតិភូនៃសមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំង AIMF ។ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹងថា ក្នុងជំនួបនោះអគ្គប្រតិភូសមាគមអន្តរជាតិបានស្វាគមន៍ការអញ្ជើញមកបំពេញទស្សនកិច្ចនៅទីក្រុងប៉ារីស ប្រទេសបារាំងរបស់គណ:ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្ដម ឃួង...
ស្វាយរៀង ៖ អ្នកប្រពៃណីជាតិនិយមបានអំពាវនាវឲ្យរួមគ្នាស្លៀកសម្លៀក បំពាក់ប្រពៃណីខ្មែរ ដូចជាអាវប៉ាក់សំពត់បត់ហូលផាមួងខ្មែរ នៅរាល់ក្នុងឱកាសពិធីបុណ្យទានប្រពៃណីជាតិខ្មែរឱ្យបានផុសផុលគ្រប់គ្នាៗ ព្រោះជាជាការបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ និងជាការលើក កម្ពស់តម្លៃវប្បធម៌ជាតិឱ្យបានខ្លំាងក្លា ដែលមានតាំងពីសម័យបុរាណមកនោះបានគង់វង្សយូរអង្វែង ។ បណ្តាស្ត្រីនិងសិល្បករសិល្បការិនីដែលប្រកាន់ខ្ជាប់នូវប្រពៃណីទំនៀបទម្លាប់ខ្មែរក្នុងខណះចូលរួមក្នុងកម្មវិធីសម្លៀកបំពាក់ហូលផាមួងតាមប្រពៃណីខ្មែរនិង.វិចនំជុំញាតិ រួមនិងការប្រគុំតន្រ្តីរាំច្រៀងបង្កបរិយាកាសសប្បាយរីករាយក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំ បិណ្ឌនៅក្នុងវត្តលក្ខរាជា ស្ថិតនៅក្នុងភូមិលាក់រាជា ឃុំកំពងចក ស្រុករំដូលខេត្តស្វាយរៀងបាននិយាយដូចគ្នាថា ការស្លៀកបែបប្រពៃណីទៅទីវត្តអារាមនៅក្នុងពិធីបុណ្យទានប្រពៃណីជាតិខ្មែរ ដែលរួមមាន៖ អាវប៉ាក់ សំពត់ហូល ផាមួង ឬសំពត់ក្បាច់ធម្មតា គឺសក្តិសមបំផុតសម្រាប់នារីខ្មែរ មានភាពសមរម្យ ថ្លៃថ្នូរ និងស្រស់ស្អាត...
ភ្នំពេញ ÷ អភិបាលរាជធានីភ្នំពេញ និងអភិបាលក្រុងប៉ារីសជួបពិភាក្សាគ្នា និងប្ដេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីទាំងក្នុងក្របខណ្ឌទីក្រុង និងទាំងក្នុងក្របខណ្ឌសមាគម AIMF ឱ្យកាន់តែប្រសើរឡើងថែមទៀត ។ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ អាន អ៊ីដេហ្គោ អភិបាលក្រុងប៉ារីស និងជាប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំងនៅរដ្ឋ ធានីប៉ារីស...
សៀមរាប ÷ យោងតាមរបាយការណ៍ របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបង្ហាញថា ក្នុងរយៈពេលពីរថ្ងៃនាភ្ជុំបិណ្យ ដោយចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០២ខែតុលាឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ជាង៩ម៉ឺន៣ពាន់ បានទៅទស្សនាក្នុងពិធីបុណ្យភ្ជុំ ក្នុងនោះអ្នកទេសចរអន្ដរជាតិជាង២ម៉ឺន៥ពាន់នាក់។ រយបាយការណ៍បានបន្ថែមថា នៅថ្ងៃទី០១ខែតុលាឆ្នាំ២០២៤ មានអ្នកទេសចរសរុបចំនួន៣៧ ១១២នាក់ ក្នុងនោះ មានភ្ញៀវទេសចរជាតិចំនួន ២៥ ០៥៤ នាក់និងភ្ងៀវទេសចរបរទេស១២ ០៥៨នាក់។ដោយឡែកនៅថ្ងៃទី០២ត្រូវនឹងថ្ងៃបុណ្យភ្ជុំមានអ្នកទេសចរទៅទស្សនាប្រាសាទអង្គរមានចំនួន៥៦ ៣២២ នាក់...
នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងជាសំនួរថា ហេតុអ្វីមានអ្នកចេញមុខការពារអ្នកបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីញុះញង់ឱ្យពលរដ្ឋមានកំហឹងជាមួយរាជរដ្ឋាភិបាល? ឯកឧត្ដមបន្តថា ពិតជាគួរឱ្យឆ្ងល់ណាស់នៅពេលឃើញអង្គការសង្គមស៊ីវិលមួយក្រុមដែលមិនត្រឹមតែមិនបានចូលរួមចំណែកប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ព័ត៌មានប្រឌិតបំផ្លើសបំភ្លៃ ដែលមានចរិតញុះញង់បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គមប៉ុណ្ណោះទេ ប៉ុន្តែ បែរជាបានចេញមុខការពារអ្នកដែលបង្កើតព័ត៌មានក្លែងក្លាយទៅវិញ។ លើសពីនេះពួកគេបែរជាចាត់ទុកចំណាត់ការផ្លូវច្បាប់ទៅលើអ្នកបង្កើតព័ត៌មានក្លែងក្លាយនោះថាជាការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ និងជាការរឹតត្បិតសេរីភាពសារព័ត៌មានទៅវិញ? ឯកឧត្តម ប៉ែន បូណា លើកឡើងថា សព្វថ្ងៃក្រុមការងារយើងធ្វើការហត់នឿយខ្លាំងណាស់ដោយគ្មានពេលសម្រាកថ្ងៃសៅរ៍ អាទិត្យ ឬថ្ងៃបុណ្យទេ...
នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារសាច់ញាតិ និងមន្ត្រីព្រឹទ្ធសភា ព្រមទាំងប្រជាពលរដ្ឋពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រេីនកុះករបាន អញ្ជើញចូលរួមបុណ្យភ្ជុំបិណ្ឌនៅ វត្តមុនីសុវណ្ណ(ហៅវត្តចំពុះក្អែក)មានទីតាំងស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ថ្ងៃភ្ជុំបិណ្ឌនៅវត្តមុនីសុវណ្ណ(ហៅវត្តចំពុះក្អែក) ព្រឹកនេះ សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងមន្ត្រីរាជការព្រឹទ្ធសភា...
នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២៤ ដែលត្រូវនឹងថ្ងៃទី១៥ នៃពិពីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងជាថ្ងៃភ្ជុំបិណ្ឌធំនេះ មានបងប្ប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទច្រើនកុះករ បានទៅចូលរួមបុណ្យឆ្លងភ្ជុំ បិណ្ឌនៅវត្តជ័យឧត្តមស្រុកកៀនស្វាយ ខេត្តកណ្តាល យ៉ាងសប្បាយរីករាយ និងទឹកចិត្តជ្រះថ្លា។ ប្រជាពុទ្ធបរិស័ទ បានលើកឡើងថា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅឆ្នាំនេះ ពលរដ្ឋមានក្ដីរំភើប រីករាយ និងមានទឹកចិត្តសទ្ធាជ្រះថ្លាបំផុត ដោយសារនៅតាមវត្ត អារាមនានា មានការរៀបចំសណ្តាប់ធ្នាប់បានល្អ និងមានប្រជាពលរដ្ឋច្រើនកុះករបានទៅចូលរួមធ្វើបុណ្យ...
សម្រាប់វត្តសន្សំកុសល ដែលស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ សង្កេតឃើញមានបងប្អូនប្រជាពុទ្ធបិស័ទច្រើនកុះករ ចាប់តាំងពីម៉ោង៤ទៀបភ្លឺ រហូតដល់ព្រះសង្ឃឆាន់ចង្ហាន់ថ្ងៃត្រង់រួចរាល់ នាថ្ងៃបុណ្យភ្ជុំបិណ្ឌធំចុងក្រោយ ក្នុងនេះសង្កេតឃើញបងប្អូនប្រជាពុទ្ធបរិស័ទ មានទឹកមុខសប្បាយរីករាយគ្រប់ៗគ្នាផងដែរ។ បញ្ជាក់ប្រាប់ BTV ពុទ្ធបរិស័ទទំាងចាស់ ទំាងក្មេងបានប្រាប់ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ សប្បាយរីករាយណាស់ ចាប់តំាងពីថ្ងៃកាន់បិណ្ឌទី១ រហូតដល់ថ្ងៃបញ្ចប់ ក្នុងនេះសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ គ្រប់ទីកន្លែងសុទ្ធតែសប្បាយរីករាយដូចៗគ្នា ហើយភាពសប្បាយរីករាយទំាងអស់នេះ កើតឡើងដោយសារការដឹកនាំរបស់រាជរដ្ឋាភិបាល ចាប់តំាងពីអាណត្តិមុន ដល់អាណត្តិបច្ចុប្បន្ននេះ ហើយប្រជាពលរដ្ឋ ម្នាក់ៗមកធ្វើបុណ្យទាន...
នៅព្រឹកថ្ងៃពុធ ១៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីបុណ្យឆ្លង នៃពិធីបុណ្យភ្ជុំបិណ្ឌិតប្រពៃណីជាតិ ព្រះពុទ្ធសាសនា ក្នុងទឹកចិត្តជ្រះថ្លា បំផុត ជាមួយព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋចំណុះជើងហរិរក្សរាជិនី...