កំពង់ឆ្នាំង៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាឃុំ កងកម្លាំង ប្រជាពលរដ្ឋស្រុកបរិបូណ៌ បានត្រៀមរួចរាល់ដើម្បីអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខ។ ក្រុមប្រឹក្សាឃុំ កងកម្លាំង ប្រជាពលរដ្ឋស្រុកបរិបូណ៌ជូនពរជ័យជូនដល់ថ្នាក់ដឹកនាំ និងក្រុមការងារសាងសង់ឲ្យរលូន និងទទួលជោគជ័យ ព្រោះពួកគាត់គិតថា ព្រែកជីកនេះ ជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេស និងប្រជាជនខ្មែរទាំងមូល។ នៅថ្ងៃទី៥ ខែសីហា វេលាម៉ៅង ៩និង៩នាទីព្រឹក ដោយគ្រប់វត្តអារាម វិហារសាសនាទាំងអស់...
វិស័យចម្បងៗនៅក្នុងសកម្មភាពសេដ្ឋកិច្ច បានកើនឡើងវិញក្នុងល្បឿនខុសៗគ្នា ដោយបានជំរុញឱ្យសេដ្ឋកិច្ចរបស់កម្ពុជាបន្តងើបឡើងវិញជាបន្តៗ ក្នុងនោះមានវិស័យទេសចរណ៍កំពុងបន្តងើបឡើងវិញ ខណៈវិស័យសំណង់ និងអចលនទ្រព្យ នៅមានកំណើនតិចតួចនៅឡើយ។ ធនាគារជាតិនៃកម្ពុជា បានបង្ហាញរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ ក្នុងនោះសម្រាប់ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៤នេះ ក្នុងនោះវិស័យកម្មន្តសាលត្រូវបានប៉ាន់ស្មានថាមានកំណើន ៧,៣% ដែលគាំទ្រជាចម្បងដោយផលិតផលកម្មន្តសាលសម្រាប់ការនាំចេញ (កើន ៧,៧%) ក្នុងនោះផលិតផលកាត់ដេរ សម្រាប់នាំចេញ កើន...
នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីកម្មវិធីអាហារូបករណ៍របស់រដ្ឋាភិបាលបារាំង រវាងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា តំណាងដោយ ឯកឧត្តម សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងស្ថានទូតបារាំង តំណាងដោយឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ អនុស្សរណៈនៃការយោគយល់នេះ មានគោលបំណងដើម្បីបន្តកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានរួមគ្នាក្នុងការផ្តល់អាហារូបកណ៍ដល់និស្សិតឆ្នើមកម្ពុជា ទៅសិក្សាថ្នាក់បណ្ឌិតជំនាញបច្ចេកវិទ្យាឌីជីថលនៅសាកលវិទ្យាប្រទេសបារាំង។ កិច្ចសហប្រតិបត្តិការនេះ ជាកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើនមូលធនមនុស្សជំនាញឌីជីថល...
កំពង់ធំ៖ កាណូតចំនួន៤គ្រឿង ដែលជាអំណោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ត្រូវបានប្រគល់ជូនប្រជាជនស្រុកសណ្ដាន់ ដើម្បីចម្លងសិស្ស និងពលរដ្ឋដោយឥតគិតថ្លៃ។ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ បាននាំយកការណូតចំនួន៤គ្រឿង ទៅប្រគល់ជូនប្រជាជននៅឃុំដងកាំបិត និងឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា ទោះបីប្រឈមនឹងការលំបាក ឬត្រូវប្រើពេលវេលាច្រើនយ៉ាងណាក៏ដោយ ក៏បេសកកម្មរុករកនេះត្រូវតែបន្តទៅមុខ រហូតដល់យើងអាចរកឃើញអាកាសយានិករបស់យើងទាំងពីររូប។ តាមរយៈបណ្ដាញសង្គមនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសំណេរថា អស់រយៈពេល ១២ ថ្ងៃ មកហើយ ដែលឧទ្ធម្ភាគចក្រមួយគ្រឿង របស់កងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ ហោះហើរដោយអាកាសយានិកចំនួន ២រូប បានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស។ សម្ដេចធិបតីថា ចាប់ពីពេលនោះមកទល់ពេលនេះ...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យលោកជំទាវ Colonne Appuhamilage Chaminda Inoka Colonne ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបជម្រាបលានេះ លោកជំទាវ Colonne Appuhamilage Chaminda Inoka...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម អាទល់ ខារ៉េ (Atul KHARE) អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកទ្រទ្រង់ប្រតិបត្តិការរក្សាសន្តិភាព ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ក្នុងជំនួប ឯកឧត្តមអគ្គលេខាធិការរង បានកោតសរសើរអំពីជោគជ័យរបស់កម្ពុជា និងចាត់ទុកកម្ពុជា ជាប្រទេសគំរូដែលបានប្រែក្លាយពីប្រទេសដែលធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ទៅជាប្រទេសដែលបានចូលរួមចំណែកក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅកាន់បណ្ដាប្រទេសជាច្រើន...
គណបក្សនយោបាយ នឹងរៀបចំការជួបជុំគ្នាដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីប្រកាសពីការគាំទ្រនូវសមិទ្ធផលដែលមានអត្ថប្រយោជន៍យូរអង្វែង សម្រាប់ជាតិ និងប្រជាពលរដ្ឋកម្ពុជា។ ស្របពេលពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោកាន់តែខិតជិតចូលមកដល់ មានគណបក្សនយោបាយមួយចំនួនក្នុងចំណោមគណបក្សនយោបាយនានាក្នុងកម្ពុជា បានប្រាប់ BTV ឱ្យដឹងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ថា ក្នុងនាមគណបក្សនយោបាយដែលជាសម្ព័ន្ធភាពបានគ្រោងក្នុងការជួបជុំជាមួយមេដឹកនាំគណបក្សនយោបាយផ្សេងទៀត ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំពិធីជួបជុំក្នុងថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងដ៏មានសារៈសំខាន់ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ ពាក់ព័ន្ធនឹងការរៀបចំជួបជុំអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនេះ លោក កាន់ វីរៈ ប្រធានគណបក្សអំណាចប្រជាពលរដ្ឋ បានបញ្ជាក់ថា ក្នុងនាមអ្នកនយោបាយត្រូវតែគាំទ្រនូវអ្វីដែលជាអត្ថប្រយោជន៍...
ភ្នំពេញ ៖ កម្ពុជា-ទីម័រខាងកើត ពង្រឹងកិច្ចសហការលើប្រតិបត្តិការធនាគារកណ្តាល ការតភ្ជាប់ការទូទាត់សងប្រាក់ នវានុវត្តន៍ហិរញ្ញវត្ថុ ឌីជីថល ការត្រួតពិនិត្យធនាគារ បរិយាបន្នហិរញ្ញវត្ថុ ការអភិវឌ្ឍធនធានមនុស្ស នឹងការពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសជាដើម។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម Hélder Lopes ទេសាភិបាលធនាគារកណ្តាល ទីម័រខាងកើត នៅថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ...
លោក Atul KHARE អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកគាំទ្រប្រតិបត្តិការបានអះអាងថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា មិនត្រឹម តែខិតខំស្វែងរកសន្តិភាពជូនដល់ប្រទេស និងប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្តល់សន្តិភាពទៅដល់បណ្តាប្រទេសដទៃទៀតនៅលើពិភពលោក តាមរយៈការបញ្ជូនកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា(កងទ័ព មួកខៀវ)ផងដែរ។ ការលើកឡើងរបស់អគ្គលេខាធិការរងរបស់អង្គការសហប្រជាជាតិរូបនេះ គឺបានធ្វើឡើងនៅក្នុង កិច្ចជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ...