នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានរៀបចំបាឋកថាស្ដីពី «ជំហ៊ានដំបូងនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ចេញពីតំបន់ឱរ៉ាល់ ឆ្ពោះទៅសំឡូត» ដែលជាការចែករំលែកដោយវាគ្មិនកិត្តិយស ឯកឧត្តម កែវ ពង្ស សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះ បានប្រព្រឹត្តទៅនៅវិមាន ៧ មករា ទីស្ដីការគណបក្សប្រជាជនកម្ពុជា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់...
បន្ទាប់ពីបានអនុវត្តការចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅរចនាសម្ព័ន្ថក្រសួងមុខងារសាធារណៈ និងគ្រឹះស្ថានសិក្សាសាធារណៈ ព្រមទាំងអង្គភាពសុខាភិបាលមូលដ្ឋាន ស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានីភ្នំពេញ រួចមក គណៈកម្មការជំរឿនមន្ត្រីនៃក្រសួងមុខងារសាធារណៈ បានជួបប្រជុំជាមួយក្រសួង ស្ថាប័នទាំង៩ ដើម្បីពិនិត្យការងារឆ្ពោះទៅកាន់ការធ្វើជំរឿនមន្ត្រីជាក់ស្តែង នាពេលខាងមុខ។ កិច្ចប្រជុំនេះប្រព្រឹត្តឡើងនារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលាភូមិន្ទរដ្ឋបាល ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងមានការអញ្ជើញចូលរួមពីនាំ និងមន្ត្រីជំនាញក្រសួងមុខងារសាធារណៈ ជាគណៈកម្មការជំរឿន តំណាងំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងតំណាងក្រសួងសាមីទាំង៩...
នៅវេលាម៉ោង ១៤:៥៥នាទីរសៀល ថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ដដែលនោះ ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានអមដំណើរគណៈប្រតិភូដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន បានបន្តចុះសួរសុខទុកជនភៀសសឹកកម្ពុជា ដែលកំពុងបន្តរស់នៅជំរំក្នុងវត្តកណ្តោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបច្ចុប្បន្នមានប្រជាជនសរុបចំនួន ១៥២០គ្រួសារ...
ភ្នំពេញ ៖ នៅខេត្តសៀមរាម សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី បានជួបសំណេះសំណាល ព្រមទាំងសាកសួរសុខទុក្ខគ្រួសារវីរកងទ័ពពលី វីរកងរាជអាវុធហត្ថពលី និងវីរនគរបាលពលី ចំនួន ១៨គ្រួសារ របស់ខេត្តឧត្តរមានជ័យ។ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារលើបណ្ដាញសង្គម ឱ្យដឹងថា...
នៅវេលាម៉ោង ១៤:០៥នាទីរសៀល ថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន បានចុះសង្កេតការណ៍អំពីស្ថានភាពព្រំដែននៅក្នុងភូមិសាស្រ្តច្រកបឹងត្រកួន ស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន ដោយមានការអមដំណើរពីសំណាក់ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ លោកជំទាវ ឧត្តមសេនីយ៍ឯក...
(ប៉ារីស)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការត្រួតពិនិត្យអនុលោមភាពច្បាប់ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងបរិស្ថាន ជាចលករសម្រាប់ការចាកចេញពីប្រទេសអភិវឌ្ឍតិចតួចប្រកបដោយចីរភាព ការអនុវត្តលក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ និងកិច្ចសន្ទនាសង្គម» នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នាទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងវេទិការបស់អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD) ស្តីពីការត្រួតពិនិត្យអនុលោមភាពក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង។ ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រីបានចែករំលែកនូវបទពិសោធរបស់កម្ពុជា ក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃវិស័យកាត់ដេរ ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ...
ភ្នំពេញ ៖ អ្នកជំនាញជាតិនិងអន្តរជាតិល្បីៗ ចែករំលែកនូវបទពិសោធន៍ និងបង្ហាញនូវគន្លឹះអំពីភាពជោគជ័យលើវិស័យការងារ និងការធ្វើ ធុរកិច្ច ជាពិសេសការចាប់យកបច្ចេកវិទ្យាឌីជីថលសម្រាប់ដំណោះស្រាយអាជីវកម្ម និងពាណិជ្ជកម្ម ដល់សហគ្រិនក្នុងស្រុក ដើម្បី បង្កើតបរិយាកាសធ្វើធុរកិច្ច និងវិនិយោគឱ្យកាន់តែខ្លាំងក្លា។ អ្នកជំនាញជាតិនិងអន្តរជាតិ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានធ្វើការចែករំលែកនូវចំណេះដឹងថ្មីៗ នៅក្នុងវេទិកា ជំនួបសហគ្រិនជំរុញសេដ្ឋកិច្ចឆ្នាំ២០២៦ ក្នុងភាពជាអ្នកដឹកនាំសហគ្រិនសម័យឌីជីថល ក្រោមការរៀបចំដោយសមាគមសហគ្រិនវីម៉ូ កម្ពុជា ខណៈដែលកម្ពុជាបាននិងកំពុងធ្វើបរិវត្តកម្មឌីជីថល នៃការចាប់យក និងការទាញយកផលប្រយោជន៍ឱ្យបានជាអតិបរមា...
ភ្នំពេញ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ដាក់ឲ្យដំណើរការសៀវភៅក្របខ័ណ្ឌតាមដាន វាយតម្លៃ និងសិក្សាដកពិសោធន៍ ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ២០២៤-២០២៨ ហើយសៀវភៅនេះ នឹងជាចំណែកមួយក្នុងការងារប្រឆាំងនូវអំពើជួញដូរមនុស្សរបស់កម្ពុជា។ ក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការសៀវភៅក្របខ័ណ្ឌតាមដាន វាយតម្លៃ និងសិក្សាដកពិសោធន៍ (MEL) ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ២០២៤-២០២៨ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍...
ក្រសួងទេសចរណ៍បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ ចាប់ពីថ្ងៃនេះ ហើយរដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បានអំពាវឲ្យភ្ញៀវទេសចរជាតិ អន្តរជាតិ រួមគ្នាគាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីជំរុញបង្កើនការផលិត ក៏ដូចជំរុញការនាំចេញនៅនឹងកន្លែងឲ្យកំណើនឡើងផងដែរ។ នៅថ្ងៃទី១៣ ខែកុម្ភៈនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញបើកការតាំងពិព័រណ៍ទេសចរណ៍ រយៈពេល៣ថ្ងៃ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ដែលមានស្តង់ពិព័រណ៍ចំនួនជិត១២០ស្តង់ ដែលសុទ្ធតែបង្ហាញនូវទំនិញ និងសេវាកម្មកើតចេញពីស្នាដៃកូនទាំងអស់ ក្នុងគោលបំណងផ្សព្វផ្សាយផលិតផលខ្មែរនៅក្នុងវិស័យទេសចរណ៍ ជំរុញភ្ញៀវទេសចរជាតិ អន្តរជាតិ ស្គាល់ផលិតផលខ្មែរ រួមគ្នាគាំទ្រប្រើប្រាស់ផលិតផលខ្មែរ...
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការ ជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានលើកឡើងថា បទល្មើសឆបោកតាមអនឡាញ កំពុងត្រូវបានរាជធ្វើ ការបង្ក្រាបដើម្បីស្ដារមុខមាត់របស់ប្រទេសជាតិ និងការទាក់ទាញវិនិយោគ និងទេសចរល្អៗមកកម្ពុជា។ លោកជំទាវ ជូ ប៊ុនអេង ក្នុងបទសម្ភាសន៍ជាមួយBTV បានបញ្ជាក់ថា អ្វីដែលជាកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលដែលបាននិងកំពុងតែដាក់គ្រប់វិធានការ រហូតមានជាច្បាប់ យន្តការជាតិចម្រុះអន្តរក្រសួង ស្ថាប័ន រចនាសម្ព័ន្ធតាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ គឺដើម្បីប្រយុទ្ធប្រឆាំងជាមួយបទល្មើសទាំង...