គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានឱ្យដឹងថា លទ្ធផលបណ្តោះអាសន្នរយៈពេល ២៤ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ មានបងប្អូនប្រជាពលរដ្ឋបានទៅចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៩៧.៨៦៩នាក់, អ្នកដែលបានផ្ទេរទីលំនៅចូលថ្មីក្នុងឃុំ សង្កាត់ មានចំនួន ៩១.៧៦៤ នាក់, អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិ មានចំនួន ១.២២៤.០៤៩នាក់, អ្នកដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ មានចំនួន ២.៣៤២.៩៩១នាក់...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា គិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ វិស័យធំៗចំនួន៣នៅក្នុងប្រទេសកម្ពុជា បានប្រកាសតំរូវការកម្លាំងកម្មសរុបចំនួន ៦ម៉ឺន ៩ពាន់ ៣៨៤កន្លែង ក្នុងនោះមានដូចជា វិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។ នៅក្នុងផេកផ្លូវការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសសេរឱ្យដឹងថា តម្រូវការកម្លាំងពលកម្មទាំងអស់នេះ ក្នុងនោះ វិស័យឧស្សាហកម្ម ត្រូវការចំនួនជាង ៥ម៉ឺន ៣ពាន់កន្លែង, វិស័យសេវាកម្មជាង...
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងប្រតិភូអមដំណើរ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាកសិករដាំដំឡូងមី ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យបងប្អូនធ្វើពិពិធកម្មមុខដំណាំ និងរួមគ្នាបង្កើតជាសហគមន៍កសិកម្មទំនើប...
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចុះត្រួតពិនិត្យការងារសាងសង់ព្រះមហាចេតិយ នៅវត្តច័ន្ទបុរីវង្ស ស្ថិតក្នុងភូមិសាស្រ្តភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពញ នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែឧសភា...
ក្រចេះ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និង ឯកឧត្តម វ៉ាន់ឡុល វ៉ាន់ណា បាវិត ត្លុង ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃ២៤ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពសម្ពោធគម្រោងបំពាក់ឧបករណ៍ផ្តល់ចរន្តអគ្គិសនីក្នុងផ្ទះ និងបង្គោលបំភ្លឺផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យ ដើម្បីលើកកម្ពស់ការទទួលព័ត៌មាន និងចំណេះដឹង។ ក្រោមគម្រោងទទួលផលរហ័សនៃកិច្ចសហប្រតិបត្តិការទន្លេមេគ្គ-គង្គា។ គម្រោងនេះផ្តល់ជូនប្រជាពលរដ្ឋនៅភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។...
កំពង់ធំ ៖ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម អញ្ជើញចុះពិនិត្យគម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាំងក្រសាំង ស្ថិតនៅក្នុងស្រុកសន្ទុក ដែលកំពុង សាងសង់ និងប្រតិបត្តិករទឹកស្អាតមួយកន្លែងទៀត ដែលបាននិងកំពុងដំណើរការអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ នៅក្នុង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារក្រសួង ចុះពិនិត្យការដ្ឋានកំពុងសាងសង់ទឹករោងចក្រប្រព្រឹត្តកម្មទឹកស្អាតមួយកន្លែង ដែលបានកំពុង...
(កំពង់ធំ) ៖ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ នៅស្នាក់ការគណបក្សស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំបានរៀបចំកម្មវិធី ២០ ឧសភា ដើម្បីរំលឹកខួបលើកទី៨ “ទិវាជាតិនៃការចងចាំ” ក្រោមអធិបតីភាព ឯកឧត្តម ទ្រី ដាលុច អនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក និងជាប្រធានយុវជនគណបក្សស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ដោយមានការអញ្ជើញចូលរួមពីព្រះសង្ឃ...
ឧត្តរមានជ័យ ៖ ពលរដ្ឋដែលធ្វើដំណើររួមគ្នាជាមួយជនបរទេសតាមរយៈរថយន្តរត់ឈ្នួល មានការរិះគន់ចំពោះមន្រ្តីអនុវត្តច្បាប់ចរាចរាណ៍នៅដងផ្លូវជាតិលេខ៦៨ ត្រង់ចំណុចភូមិអូរពក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ថា បានធ្វើការឃាត់រថយន្តនៅពេលដែលពួកគាត់កំពុងធ្វើដំណើរតាមដងផ្លូវជាតិលេខ៦៨ ចេញពីច្រកព្រំដែនអូរស្មាច់ មកដល់គោលដៅអនុវត្តច្បាប់ចរាចរណ៍ ហើយត្រូវបានកម្លាំងមន្រ្តីចរាចរណ៍ និងកម្លាំងនគរបាលអន្តោប្រវេសន៍ខេត្ត ដែលកំពុងអនុវត្តច្បាប់រួមគ្នានោះ បានឃាត់រថយន្តក្នុងគោលបំណងត្រួតពិនិត្យលិខិតឆ្លងដែនលើជនបរទេស និងបានទារប្រាក់ពីជនបរទេសដែលមិនមានលិខិតឆ្លងដែននៅជាប់នឹងខ្លួន។ បញ្ហានេះត្រូវបានចែកចាយតាមបណ្ដាញសង្គម ហើយមានការរិះគន់មន្ដ្រីផងដែរ។ ពាក់ព័ន្ធបញ្ហានេះដែរ ស្នងការនគរបាលខេត្តឧត្តរមានជ័យលោកឧត្តមសេនីយ៍ទោ ខូវ លី បានបញ្ជាក់តាមរយៈទូរស័ព្ទនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥...
ភ្នំពេញ ៖ នគរបាលនៅតាមថ្នាក់មូលដ្ឋានប៉ុស្តិ៍រដ្ឋបាល នៅតែបន្តយកចិត្តទុកដាក់ លើការខិតខំបំពេញការផ្តល់អត្តសញ្ញាណប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋ ពិសេសអំពាវនាវពលរដ្ឋមានអត្តសញ្ញាណប័ណ្ណសុពលភាពក្រោម១៨០ថ្ងៃ សូមរុះរ៉ាន់អញ្ចើញធ្វើបច្ចុប្បន្នភាពបន្ត ។ អត្តសញ្ញាណប័ណ្ណសញ្ចាតិខ្មែរនេះ ក៏ជាឯកសារសំខាន់មួយ សម្រាប់បម្រើដល់ដំណើរការបោះឆ្នោតសម្រាប់ពលរដ្ឋគ្រប់រូបផងដែរ ពិសេសការធ្វើបច្ចុប្បន្នភាពបញ្ជីរឈ្មោះបោះឆ្នោតឆ្នាំ២០២៥នេះ ខណះនៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ដំណើរការធ្វើជីវមាត្របញ្ជីរឈ្មោះ នឹងត្រូវបិទបញ្ចប់ ។ លោកវរសេនីយ៍ត្រី សន ចំរើនបញ្ញា នាយប៉ុស្តិ៍រដ្ឋបាលនគរបាលផ្សារកណ្តាលទី១ ចំណុះអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានប្រាប់ឱ្យដឹងថា ៖ ដោយអនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ...
ភ្នំពេញ ៖ អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ បាននិយាយថាការលើកឡើងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិដែលថា«កម្ពុជា ជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព»នោះ គឺជាការទទួលស្គាល់នូវសច្ចភាពនៅកម្ពុជា ខណៈប្រទេសនេះ រក្សាបាននូវសន្តិភាព ជាគំរូសម្រាប់ពិភពលោក ដែលត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិ មួយវិញទៀតវាជាមោទកភាពសម្រាប់ប្រជាជន និងជាតិសាសន៍របស់កម្ពុជា ដែលធ្លាប់តែហែលក្នុងភ្លើងសង្គ្រាម ប្រែមកសុខសាន្តក្នុងសន្តិភាព ហើយថែមទាំងចូលរួមជួយរកសន្តិភាពសម្រាប់ពិភពលោកទៀតផងនោះ។ ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាចនេះ បន្ទាប់ពីអគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម ANTONIO GUTERRES បានសរសើរកម្ពុជាថា ជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព ដោយការកោតសរសើរនេះ គឺធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីស្តីពីអនាគតនៃការរក្សាសន្តិភាព...