ឯកឧត្តម លន់ សាមឌី ប្រធានសហព័ន្ធកីឡាបាល់ឱបកម្ពុជា ចាត់ទុកការវិលត្រឡប់មកវិញ នៃការប្រកួតកីឡាបាល់ឱបជ្រើសរើសជើងឯកថ្នាក់ជាតិ ជាសញ្ញាណវិជ្ជមាន និងជំហានថ្មី ក្នុងការអភិវឌ្ឍធនធានកីឡាករ-កីឡាការិនីថ្នាល សម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានា។ ការបង្ហាញសុទិដ្ឋិនិយមនេះ បន្ទាប់ពីសហព័ន្ធបានរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ នៅទីលានវិទ្យាល័យ ជាស៊ីម បឹងកេងកង ក្រោមគម្រោងថវិកាប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ឯកឧត្តមបន្ដថា ប្រមាណ ៣ឆ្នាំមកហើយ ដែលសហព័ន្ធខកខានរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ។...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលស្តីពី«សុខភាពតែមួយ» និងទស្សនកិច្ចការងារនៅប្រទេសបារាំង។ តបតាមការអញ្ជើញរបស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលស្តីពី«សុខភាពតែមួយ» និងទស្សនកិច្ចការងារដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នៅក្រុងលីយ៉ុង...
ព្រះសីហនុ៖ ក្នុងចំណោមទីតាំង១៥ ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ពេលដែលអាជ្ញាធខេត្ត ចុះត្រួតពិនិត្យ ទីតាំងស្នាក់នៅប្រមូលផ្តុំ សមត្ថកិច្ចរកឃើញទីតាំងលួចប្រព្រឹត្តបទល្មើស online scam មួយកន្លែង ស្ថិតក្នុងអគារស្នាក់នៅមួយកន្លែង ក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានជនបរទេសប្រុសស្រីចំនួន១២១នាក់ មកពី៩សញ្ជាតិ។ របាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦បានឱ្យដឹងថា ជនបរទេសចម្រុះសញ្ជាតិទាំង១២១នាក់នោះ រួមមានៈ ជនជាតិចិន ៤២ នាក់ (ស្រ្តី២នាក់ ), ស្រីលង្កា ៣៧...
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា បានថ្លែងថា សហគមន៍អ៊ិស្លាមនៅកម្ពុជា គឺតែងតែបណ្ដុះគំនិតដល់យុវជនជំនាន់ក្រោយ ត្រូវស្រឡាញ់ថែរក្សាសន្តិភាព មានសាមគ្គភាពផ្ទៃក្នុង និងខិតខំរៀនសូត្រ ដើម្បីយកចំណេះដឹងចូលរួមអភិវឌ្ឍន៍ជាតិ ។ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ មានប្រសាសន៍ថា ជាការពិតយុវជន...
រាជរដ្ឋាភិបាលកម្ពុជាប្រកាសធ្វើការតវ៉ាជំទាស់ជាផ្លូវការប្រឆាំងនឹងប្រទេសថៃ ចំពោះសកម្មភាពខុសច្បាប់ និងកើតឡើងដដែលៗរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅតំបន់ដែលកាន់កាប់ដោយខុសច្បាប់ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦នេះ។ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដីក្បែរតំបន់ ប្រាសាទព្រះវិហារ ភាគខាងជើងនៃវត្តកែវសិក្ខាគីរីស្វារៈ។ កងទ័ពថៃក៏រាយលួសបន្លាប្រវែងប្រមាណ ១០០ ម៉ែត្រ និងដាក់ពង្រាយរថពាសដែកនៅតំបន់បុស្សស្បូវ-ជាំតែ ផងដែរ។ ក្រសួងការបរទេសកម្ពុជា ចាត់ទុក សកម្មភាពទាំងនេះមិនមែនជាការការពារខ្លួនទេ...
អនុប្រធានទី១ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះ មូលដ្ឋានខេត្តតាកែវ ជំរុញសមាជិកបក្សឱ្យសហការ និងសាមគ្គីគ្នា ដើម្បីបង្កើនភាពឈ្នះ ឯកឧត្តម គី តិច សមាជិកគណះកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាអនុប្រធានទី១ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី បានជំរុញលើកទឹកចិត្តសមាជិកសមាជិការគណបក្សថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាននៅស្រុកបាទី ខេត្តតាកែវ ឱ្យបន្តពង្រឹងសាមគ្គីភាព រួមសហការគ្នាឱ្យស្អិតរមួត ក្នុងគោលដៅរួមគាំទ្រគណបក្សប្រជាជន ដោយធ្វើសកម្មភាពដើម្បីផលប្រយោជន៍ប្រជាជន និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន ជាពិសេសបង្កើនភាពឈ្នះគ្រប់ៗអណ្ណតិរាល់ការបោះឆ្នោត។ ការជំរុញរបស់ ឯកឧត្ដម គី តិច បានធ្វើឡើងក្នុងឱកាដអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជាក្នុងឃុំកណ្តឹង ស្រុកបាទី...
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម បានណែនាំនិងផ្ដល់ការលេីកទឹកចិត្តដល់ប្រជាការពារឲ្យចូលរួមសាមគ្គីភាព និងអនុវត្តតួនាទីភារកិច្ចដេីម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍សង្គម។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងប្រធានក្រុមការងារក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម បានមានប្រសាសន៍ណែនាំយ៉ាងដូច្នេះ នាឱកាសក្នុងពិធីសំណេះសំណាលនិងផ្តល់សម្ភារៈ ឯកសណ្ឋាន ជូនប្រជាការពារនៅក្នុងសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាមនៅព្រឹកថ្ងៃទី០៥ខែមេសាឆ្នាំ២០២៦នៅសាលប្រជុំសាលាខេត្តកំពង់ចាមក្រោមវត្តមានលោកជំទាវ សុឹម សុីថែ រដ្ឋលេខាធិការក្រសួងកិច្ចការនារីនិងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងកំពង់ចាម។ ឯកឧត្តមអភិបាលខេត្ត បានថ្លែងការកោត សរសើរ ចំពោះ ការលះបង់ កម្លាំង កាយចិត្ត របស់បងប្អូនប្រជាការពារភូមិ ដែលកន្លងមក...
នៅយប់ថ្ងៃទី៣ ឈានចូលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ១៥៣នាក់ (ស្រី០១នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គ។...
ស្នងការនគរបាលខេត្តកោះកុង ឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ មនោ បានបញ្ជាក់ប្រាប់ BTV នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦នេះថា សមត្ថកិច្ចមានតម្រុយក្នុងការតាមចាប់ខ្លួនជនសង្ស័យមនដែលបាញ់មនុស្សស្លាប់ម្នាក់ និងរបួសម្នាក់ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅ ភូមិ០៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរ:ភូមិន្ទ ខេត្តកោះកុង។ ឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ មនោ បានបញ្ជាក់យ៉ាងដូច្នេះថា :...
កងពលតូចដឹកជញ្ជូនលេខ៩៩បន្តទទួលអំណោយពីបងប្អូនសប្បុរសធម៌នានា សម្រាប់យកទៅចែកជូនបន្តដល់វីរកងទ័ពជួរមុខ ជាពិសេសនៅតាមបណ្តោយ បន្ទាត់ព្រំដែនកម្ពុជា និងថៃ ខណៈអំណោយរបស់សប្បុរសជនទាំងនេះ បានបង្ហាញយ៉ាងច្បាស់អំពី«ទឹកចិត្តសមរភូមិក្រោយ»ដែលមិនដែលបោះបង់ ឬមើលរំលងសុខទុក្ខ និងវីរភាពរបស់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជានោះ។ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានថ្លែងអំណរគុណ ចំពោះសប្បុរសជនដែលផ្តល់ជំនួយជាបន្តបន្ទាប់នាពេលកន្លងមក ហើយក៏បានថ្លែងអំណរគុណចំពោះឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានឧបត្ថម្ភភេសជ្ជៈចំនួន១៥០កេស ជូនដល់កងពលសម្រាប់ប្រើប្រាស់ ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព...