ភ្នំពេញ៖ ឃាត់ខ្លួនបុរសជនជាតិបង់ក្លាដេស០៥ នាក់និងប៉ាគីស្ថាន ០៩ នាក់ ក្រោយរកឃើញការស្នាក់នៅមិនប្រក្រតី និងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ស្ថិតក្នុងបុរីកំបូលស៊ីធី ផ្ទះលេខ៦២C ផ្លូវលេខ០២ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦។ ក្រៅពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ច ក៏បានដកហូតសម្ភារៈវត្ថុតាងមានដូចជាៈទូរសព្ទដៃ ចំនួន ៥៧ គ្រឿង, កុំព្យូទ័រ (All-in-one)ចំនួន...
ខេត្តព្រៃវែង៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា បានដឹកនាំក្រុមតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋជាង ៣០០នាក់ ក្នុងខេត្តព្រៃវែង ដោយបានលើកឡើងពន្យល់លម្អិតអំពីបុព្វហេតុនៃការការពារជាតិ និងបូរណភាពទឹកដី។ ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានគូសបញ្ជាក់ពីប្រសិទ្ធភាពនៃនយោបាយសន្តិវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការឆ្លើយតបទៅនឹងការឈ្លានពានរបស់បរទេស ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ និងការតម្កល់ផលប្រយោជន៍ជាតិជាធំ។...
(កណ្ដាល)៖ នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមលោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានអញ្ជើញសំណេះសំណាល និងបំពាក់់គ្រឿងបំពាក់គ្រឿងឥស្សរិយយសជូនមន្រ្តីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលមានសមាសភាពអ្នកអញ្ជើញចូលរួមប្រមាណ ៣០០នាក់។ ថ្លែងក្នុងពិធីនេះដែរ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី...
រដ្ឋសភាបានបញ្ជូនសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ទៅដល់ក្រុមប្រឹក្សាធម្មនុញ្ញហើយកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ និងព្រឹទ្ធសភា ពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។ ឯកឧត្តម ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានថ្លែងប្រាប់ BTV នៅព្រឹកថ្ងៃទី០៤ ខែមេសា នេះថា ៖ ក្រុមប្រឹក្សាធម្មនុញ្ញបានទទួលលិខិតពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន...
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសន្និសីទសារព៏ត៌មាននៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឡើងវិញទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀតកាលពីថ្ងៃទី ៣ខែមេសា ឆ្នាំ ២០២៦ ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ និងនៅច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា។ អ្នកនាំពាក្យបញ្ជាក់ថា តាមរបាយការណ៍ នៅចន្លោះថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ កងកម្លាំងបូព៌ាថៃ បានដឹកនាំពលរដ្ឋថៃមួយក្រុម ធ្វើសកម្មភាពផ្ទៀងផ្ទាត់កម្មសិទ្ធិដីធ្លី...
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកទឹកចិត្តដល់យុវជន និងអ្នកស្វែងរកការងារ ក៏ដូចជាអតីតពលករ ឱ្យរៀនជំនាញទន់បន្ថែម ដើម្បីត្រៀមខ្លួនមុនចូលទីផ្សារការងារ ជាពិសេស ដើម្បីឆ្លើយតបតម្រូវការកម្លាំងពលកម្ម ក៏ដូចជាបំពេញតម្រូវការរបស់ភាគីនិយោជក។ ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ បានលើកឡើងឱ្យដឹងថា ការត្រៀមខ្លួនចូលទីផ្សារការងារ គឺជារឿងសំខាន់ ចាំបាច់ ដែលយុវជន...
មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញលើកទឹកចិត្តឱ្យប្រជាកសិករងាកមកប្រើប្រាស់ថាមពលសូឡាសម្រាប់បូបទឹកស្រោចស្រពដំណាំ ក្នុងអំឡុងពេលតម្លៃនិងការផ្គត់ផ្គង់ប្រេងឥន្ធនៈជាសកលមិនមានស្ថិរភាព ដោយសារ សង្គ្រាមនៅមជ្ឈឹមបូព៌ា។ ជាពិសេស ក្រសួងកសិកម្មកំពុងជំរុញការប្រើប្រាស់ថាមពលសូឡានៅក្នុងសហគមន៍កសិកម្មទំនើប។ សព្វថ្ងៃនេះ បច្ចេកវិទ្យាថាមពលព្រះអាទិត្យកំពុងរីកចម្រើនជាមួយនឹងតម្រូវការជាបន្តបន្ទាប់ពីវិស័យផ្សេងៗ ជាពិសេស វិស័យកសិកម្មនៅកម្ពុជា។ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ BTV ថា ការប្រែក្លាយពីការប្រើប្រាស់ម៉ាស៊ីនបូមទឹកដើរដោយប្រេងម៉ាស៊ូត ទៅប្រើប្រាស់ថាមពលសូឡាគឺជាគោលនយោបាយទូទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិត លើកទី៩ ក្រោមប្រធានបទ «អនុស្សាវរីយ៍» កាលពីល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦។ ឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានលើកឡើងថា ពិធីតាំងពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិត ប្រារព្ធឡើងរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី៣-៤-៥ ខែមេសា ឆ្នាំ២០២៦ ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ...
តមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ក្នុងនោះតម្លៃប្រេងសាំង ៥ ៥០០ រៀល/លីត្រ និងប្រេងម៉ាស៊ូត ៨ ១០០ រៀល/លីត្រ។ សូមបញ្ជាក់ថា តម្លៃនេះបន្ទាប់ពីរាជរដ្ឋាភិបាលបាន៖ ១. បន្តបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ២. បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី...
នាល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសន្និបាតប្រចាំឆ្នាំ និងពិធីផ្ទេរតំណែងប្រធានក្រុមប្រឹក្សាភិបាលអាណត្តិថ្មីរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) នៅសណ្ឋាគារ Hyatt Regency។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ឧកញ៉ាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងក្រុមប្រឹក្សាសហគមវ័យក្មេងអាស៊ាន សមាជិក សមាជិកាសមាគម...