ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិភស្តុភារកម្មលើកទី១០, កិច្ចប្រជុំនេះ ក៏មានការចូលរួមពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិភស្តុភារកម្ម (គ.ជ.ភ) និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំអន្តរក្រសួងពាក់ព័ន្ធ និងក្រុមហ៊ុនវិនិយោគនៅកម្ពុជាមួយចំនួនផងដែរ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្តេញជនបរទេសចំនួន ៤៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ចេញពីព្រះរាជាណាចក្រកម្ពុជា។ ការបណ្តេញចេញនេះ គឺចាប់ពីថ្ងៃទី២-៣-៤ ខែមេសា ឆ្នាំ២០២៦។ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ៣២៧នាក់ (ស្រី១៥នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់...
កម្លាំងជំនាញកងរាជអាវុធហត្ថកំពុងតែស្រាវជ្រាវតាមស្វែងរកចាប់ខ្លួនមេខ្លោងធំពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់ប្រមាណជិត ២០០គីឡូក្រាម។ ការតាមចាប់ខ្លួនមេក្លោងធំនេះ គឺបន្ទាប់ពីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងលួចលាក់ផលិតគ្រឿងញៀននៅចំណុចសណ្ឋាគារស៊ីជី ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តព្រះសីហនុបានបង្ហាញថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ ឃាត់ខ្លួនជនសង្ស័យចំនួន ២២នាក់ (ស្រី០៣) ក្នុងនោះមានជនជាតិចិន ចំនួន១៨នាក់, ជនជាតិវៀតណាម ចំនួន០១នាក់ (ស្រី), ជនជាតិខ្មែរ ចំនួន០៣នាក់ (ស្រី០១នាក់)។ តាមការស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យ...
ស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីជូនពរអបអរសាទរ បុណ្យចូលឆ្នាំថ្មី ឆ្នាំមមី ដែលបានរៀបចំឡើងដោយរដ្ឋបាលខេត្តស្វាយរៀង នៅសួនទឹកគជ់ស្វាយព្រៃ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។ នៅក្នុងពិធីនេះ ក៏បានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រដ្ឋលេខាធិការ ក្រុមប្រឹក្សាខេត្ត អភិបាលខេត្តស្វាយរៀង ថ្នាក់ដឹកនាំខេត្ត...
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកែប នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅឡើងថែមទៀត។ ក្នុងជំនួបដ៏មានអត្ថន័យនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តអនុវត្តយន្តការដែលមានស្រាប់ និងរិះរកយន្តការថ្មីៗបន្ថែមទៀត ក្នុងគោលដៅបង្កើតផលប្រយោជន៍រួមរវាងកម្ពុជា និងម៉ាឡេស៊ី ជាពិសេសក្នុងក្របខណ្ឌស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីបម្រើដល់ផលប្រយោជន៍ស្នូលរបស់ប្រជាជននៃប្រទេសទាំងពីរ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត...
វិនិយោគិនមីយ៉ាន់ម៉ាចំនួន ៣០ ក្រុមហ៊ុន មកសិក្សាស្វែងយល់ និងឱកាសវិនិយោគនៅកម្ពុជា ដោយបានចាប់អារម្មណ៍យ៉ាងខ្លាំង លើការវិនិយោគវិស័យសក្តានុពលមួយចំនួន ក្រោមបរិយាកាសអំណោយផលផ្តល់នូវទំនុកចិត្តដល់ការធ្វើធុរកិច្ច និងពាណិជ្ជកម្ម ប្រកបដោយបរិយាប័ន្ន។ សមាគមសហគ្រិនវីម៉ូកម្ពុជា សហប្រតិបត្តិការជាមួយដៃគូ IMU នៅចុងសប្តាហ៍កន្លងមកនេះ បានទទួលស្វាគមន៍វត្តមាន ប្រតិភូវិនិយោគិនមីយ៉ាន់ម៉ាប្រមាណ ៣០ ក្រុមហ៊ុន បានអញ្ជើញមកសិក្សាស្វែងយល់ អំពីសក្តានុពលវិនិយោគនៅកម្ពុជា ក្រោម បរិយាកាសអំណោយផល មានគោលនយោបាយបើកចំហរ និងមានកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសដៃគូផ្សេងៗ ដែលបាននិងកំពុងជំរុញដល់ការធ្វើពាណិជ្ជកម្មទៅកាន់ពិភពលោក។ ក្នុងជំនួបនេះ,...
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា មានក្ដីសង្ឃឹមថា សមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន ដឹកនាំដោយលោក ហៃ វណ្ណា នឹងអាចរក្សាបាននិរន្តរភាព និងពង្រីកសាមគ្គីនៅក្នុងសហគមខ្មែររស់នៅប្រទេសជប៉ុន។ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីសង្ឃឹមបែបនេះ ក្នុងឱកាស អនុញ្ញាតឱ្យក្រុមការងារសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន ដឹកនាំដោយ លោក ហៃ វណ្ណា ចូលជួបសម្តែងការគួរសមនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែមេសា...
នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ នាវាចម្បាំងរបស់រុស្ស៊ីចំនួន២គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជា។ នាវាចម្បាំងទាំងពីរគ្រឿងនេះ មកពីកងនាវាប្រចាំតំបន់ប៉ាស៊ីហ្វិកនៃកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី។ នាវាចម្បាំងរបស់រុស្ស៊ីដែលចតនៅកម្ពុជាពីថ្ងៃទី៦ ដល់ទី៨ ខែមេសា ឆ្នាំ២០២៦នេះ រួមមាននាវា Sovershenny លេខ៣៣៣ និងនាវា Rezky លេខ៣៤៣។ នាវាចម្បាំងទាំងពីរគ្រឿងនេះ ដឹកនាំដោយមេបញ្ជាការ លោកវរនាវីឯក SHMAGIN Artem និងមេបញ្ជាការ លោកវរនាវីឯក KOVALEV...
ឧត្តរមានជ័យ៖ ដើម្បីរៀបចំសណ្តាប់ធ្នាប់ហេដ្ឋារចនាសម្ព័ន្ធក្រុងឱ្យកាន់តែមានភាពល្អប្រសើរឡើងលើបរិស្ថានឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំមន្ត្រីជំនាញ ចុះត្រួតពិនិត្យវឌ្ឍនភាពការងារស្ដារប្រព័ន្ធប្រឡាយ និងលូរំដោះទឹកសំខាន់ៗនៅក្នុងភូមិសាស្ត្រក្រុងសំរោង ខេត្តឧត្ដរមានជ័យ នៅរសៀលថ្ងៃទី០៥ខែមេសាឆ្នាំ២០២៦នេះ។ ក្នុងដំណើរចុះពិនិត្យតាមដានការងារនេះដែរ ឯកឧត្តម មាន ចាន់យ៉ាដា បានអញ្ជើញទៅពិនិត្យដោយផ្ទាល់នៅតាមបណ្តាខ្សែប្រឡាយមេ និងមាត់លូយុទ្ធសាស្ត្រសំខាន់ៗ ដែលជាច្រកចេញចូលទឹកដ៏សំខាន់សម្រាប់រំដោះជំនន់ទឹកភ្លៀងចេញពីទីប្រជុំជនកុំឲ្យមានការជនលិចដូចពេលកន្លងមកផងដែរ។ ជាមួយគ្នានោះដែរឯកឧត្តម បានផ្តល់ការណែនាំដល់អាជ្ញាធរក្រុង សំរោងត្រូវចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយប្រឡាយ ក្នុងករណីមានការសាងសង់សំណង់រំលោភលើចំណីប្រឡាយ ដែលធ្វើឱ្យប៉ះពាល់ដល់ការដំណើរការរបស់គ្រឿងចក្រ និងលំហូរទឹក ត្រូវសហការដោះស្រាយបញ្ហាទាំងអស់នេះឲ្យល្អប្រសើរជាមួយពលរដ្ឋ។ ឯកឧត្ដម អភិបាលខេត្ត...
ភ្នំពេញ៖នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.) បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន ដើម្បីដើម្បីពិភាក្សាលើសេចក្តីព្រាងសេចក្តីណែនាំ ស្តីពី «ការតែងតាំងឡើងវិញមន្ត្រីរាជការ និងការរៀបចំមន្ត្រីក្នុងរចនាសម្ព័ន្ធថ្មី របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ។ កិច្ចប្រជុំលេខាធិាការដ្ឋានគ.វ.រ. លើកទី១៣ នេះ ធ្វើឡើងនៅសាលប្រជុំ «តេជោសន្តិភាព» របស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដោយមានការអញ្ជើញចូលរួមពីសមាជិក...