រដ្ឋបាលឃុំ ព្រំដែនចំនួន៣ នៃខេត្តតៃនិញ (វៀតណាម) និងរដ្ឋបាលស្រុកស្វាយទាប ខេត្តស្វាយរៀង(កម្ពុជា) បានប្ដេជ្ញាបន្តថែរក្សាការពារសន្តិសុខសណ្ថាប់ធ្នាប់ព្រំដែនឲ្យមានសន្តិសុខល្អ និងធ្វើការអភិវឌ្ឍន៍លើគ្រប់វិស័យ ដើម្បីឆ្លើយតបទៅនឹងកិច្ចសហប្រតិបត្តិការកម្ពុជា វៀតណាម ក្នុងកិច្ចការរក្សាស្ថេរភាពសន្តិសុខនៅក្នុងតំបន់ ។ ការលើកឡើងរបស់មន្ត្រីរដ្ឋបាលឃុំ ព្រំដែនវៀតណាម និងរដ្ឋបាលស្រុកស្វាយទាប បែបនេះបានធ្វើឡើងក្នុងឱកាស រដ្ឋបាលស្រុកស្វាយទាប ប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋសក័ ព.ស ២៥៧០ គ.ស ២០២៦ នៅសាលាស្រុកស្វាយទាប ថ្ងៃទី ៤...
ភ្នំពេញ៖ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ៣២៧នាក់ (ស្រី១៥នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ...
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចុះសួរសុខទុក្ខ និងជូនពរជ័យ សិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារបូរណភាពទឹកដី នៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក...
ខេត្តសៀមរាប៖ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ នេះ អនុវិទ្យាល័យ ហ៊ុន សែន រលួស បានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះដំណើរទស្សនកិច្ចរបស់កញ្ញា Lily James តារាសម្ដែងហូលីវូដដ៏ល្បីល្បាញ ដែលជាតួអង្គឯកក្នុងខ្សែភាពយន្ត “Cinderella”។ ក្នុងឱកាសដ៏វិសេសវិសាលនេះ កញ្ញាបានចូលរួមលេងល្បែងប្រជាប្រិយខ្មែរយ៉ាងជិតស្និទ្ធជាមួយសិស្សានុសិស្ស បង្កើតបានជាបរិយាកាសរីករាយ និងស្នាមញញឹមយ៉ាងក្រៃលែង។ ទស្សនកិច្ចរបស់កញ្ញា Lily James មិនត្រឹមតែជាការផ្ដល់កម្លាំងចិត្តដល់ប្អូនៗសិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីភាពសាមញ្ញ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យអប់រំនៅកម្ពុជាផងដែរ៕
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកទឹកចិត្តដល់យុវជន និងអ្នកស្វែងរកការងារ ក៏ដូចជាអតីតពលករ ឱ្យរៀនជំនាញទន់បន្ថែម ដើម្បីត្រៀមខ្លួនមុនចូលទីផ្សារការងារ ជាពិសេស ដើម្បីឆ្លើយតបតម្រូវការកម្លាំងពលកម្ម ក៏ដូចជាបំពេញតម្រូវការរបស់ភាគីនិយោជក។ ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ បានលើកឡើងឱ្យដឹងថា ការត្រៀមខ្លួនចូលទីផ្សារការងារ គឺជារឿងសំខាន់ ចាំបាច់ ដែលយុវជន...
លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ដកំពង់ស្ពឺ តាមរយៈBTV ព័ត៌មាន នាថ្ងៃនេះថា នៅថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០ នាទីព្រឹកស្អែកនេះ មនី្ទរវប្បធម៌ នឹងរៀបចំកម្មវិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៦ មានទីតាំងស្ថិតក្នុងភូមិស្លោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ លោក បន្តថា ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីរដ្ឋបាលខេត្តកំពង់ស្ពឺ ស្តីពី...
សួនរុក្ខជាតិអង្គរ ដែលជាសួនរុក្ខជាតិដ៏មានសក្តានុពល និងធំជាងគេមួយនៅក្នុងខេត្តសៀមរាប ក៏ដូចជាក្នុងប្រទេសកម្ពុជា កំពុងត្រៀមលក្ខណៈរួចជាស្រេចដើម្បីស្វាគមន៍ភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ។ បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាបានពង្រីកផ្ទៃដីសួននេះរហូតដល់ ១៥០ហិកតា ដែលជាទីប្រមូលផ្តុំទៅដោយរុក្ខជាតិឱសថ ផ្កា និងឈើព្រៃរាប់រយប្រភេទ។ លោក មាឃ បូរ៉ា អ្នកគ្រប់គ្រងទូទៅនៃសួនរុក្ខជាតិអង្គរ បានឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ សួននឹងរៀបចំ “ពិព័រណ៍សត្វល្អិត និងសត្វស្លាប” ដើម្បីបង្ហាញពីជីវៈចម្រុះដែលកំពុងរស់នៅក្នុងបរិវេណសួន និងក្នុងតំបន់អង្គរ។ ការរៀបចំនេះ មានគោលបំណងចម្បងដើម្បីឱ្យភ្ញៀវទេសចរបានស្វែងយល់កាន់តែច្បាស់ពីដង្ហើមជីវិតរបស់សត្វលោក ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយធម្មជាតិ។ បន្ថែមពីនេះ...
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីក្នុងវិធី “កាត់សក់បង្កក់សិរី” ដោយឥតគិតថ្លៃជូនដល់បងប្អូនកម្មករ កម្មការិនីជាង ៥០០នាក់ នៅក្នុងភូមិក្បាលដំរី១ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ដែលក៏ជាពេលដែលថ្នាក់ដឹកនាំក្រសួងការងារ អាចជួបសំណេះសំណាលសួរសុខទុក្ខ ផ្សារភ្ជាប់ទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយបងប្អូនកម្មករនិយោជិតផងដែរ។ ក្នុងបរិយាកាសប្រកបដោយក្តីសោមនស្សរីករាយនេះ ឯកឧត្តម ហេង សួរ...
(រាជធានីភ្នំពេញ)៖ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «មូលដ្ឋានគ្រឹះសុវត្ថិភាព និងសុខភាពការងារ» លើកទី៩។ វគ្គសិក្សារយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នេះ មានសារសំខាន់សម្រាប់គ្រូពេទ្យសហគ្រាស និងបុគ្គលិកទទួលបន្ទុកផ្នែកសុវត្ថិភាព និងសុខភាពការងារ ប្រចាំសហគ្រាស ក្រុមហ៊ុន រោងចក្រ និងអ្នកទទួលបន្ទុកផ្នែកសុវត្ថិភាព និងសុខភាពការងារ ដើម្បីបំពេញបេសកកម្ម និងតួនាទីបានពេញលេញស្របតាមលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...
សមាជិក អ.ន.ក.ខេត្តកណ្តាល ចំនួន៥០គ្រួសារ បានចូលរួមក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ នៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។ ពិធីចាប់ឆ្នោតនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្ត និង ឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម...