ភ្នំពេញ ៖ ភ្ញៀវទេសចរមកលេង រមណីយដ្ឋានទេសចរណ៍ធម្មជាតិភ្នំកំពង់ត្រាចបានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ ក្រោយពេលបានដើរទស្សនា និងជិះរទេះសេះកម្សាន្ត។ ហើយថាសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ទាំងខាងក្នុង និងក្រៅ រៀបចំបានល្អ និងស្នើសុំឲ្យខិតខំបន្តទៀត ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិមកកាន់តែច្រើន។ ចំណែកអ្នកផ្តល់សេវា ថាចំនួនភ្ញៀវមានការកើនឡើងជាងមុន ស្របពេលដែលថ្ងៃរៀបចំពីបុណ្យសមុទ្រខិតជិតមកដល់។ កញ្ញា ផៃ ច័ន្ទមករា ជាមន្ត្រីមកពីក្រសួងកិច្ចការនារី បានបញ្ជាក់ថា បន្ទាប់ពីបានបំពេញទស្សនកិច្ចសិក្សាគម្រោងអនុវត្តសាកល្បងរបស់មេគង្គ-ឡានឆាង នៅស្រុកអង្គជ័យ ដែលដឹកនាំលោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការក្រសួងកិច្ចនារី លោកជំទាវបាននាំប្រតិភូមេគង្គ-ឡានឆាង មកទស្សនាកម្សាន្តនៅរមណីយដ្ឋានទេសចរណ៍ធម្មជាតិភ្នំកំពង់ត្រាច...
ភ្នំពេញ ៖សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងដើម្បីសប្បុរសធម៌ និងចូលរួមអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៧៦ ដែលរៀបចំឡើងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ ក្នុងពិធីបើកព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងដើម្បីសប្បុរសធម៌ដោយមានអត្តពលិកចូលរួមប្រមាណ១ ៥០០នាក់ ធ្វើឡើងនាបរិវេណវិមានឯករាជ្យ ក្រុងបាត់ដំបង សម្ដេចក្រឡាហោម ស ខេង បានបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងរដ្ឋបាលខេត្តបាត់ដំបង ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលមានសហការគ្នាបង្កើតព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឡើងដើម្បីបានជួបជុំគ្នាអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៧៦។ សម្ដេចក្រឡាហោម គូសបញ្ជាក់ថា ការជួបជុំគ្នានេះបានបង្ហាញពីស្មារតីមនុស្សធម៌ វប្បធម៌ចែករំលែក...
រដ្ឋាភិបាលអូស្ត្រាលី នៅថ្ងៃសៅរ៍ (ទី៧ ខែធ្នូ) នេះ បានការពារកំណត់ត្រារបស់ខ្លួន ស្តីពីការទប់ស្កាត់ការប្រឆាំងជនជាតិជ្វីហ្វ បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចោទប្រកាន់ថា ប្រទេសនេះមានគោលនយោបាយប្រឆាំងនឹងអ៊ីស្រាអែល បន្ទាប់ពីមានការវាយប្រហារដោយដុត នៅវិហារជ្វីហ្វ ក្នុងទីក្រុង Melbourne។ លោក Netanyahu បានចោទប្រកាន់រដ្ឋាភិបាលនៃគណបក្សឆ្វេងនិយមកណ្ដាល គឺគណបក្សការងាររបស់នាយករដ្ឋមន្ត្រី លោក Anthony Albanese ថា បានជួយជំរុញឲ្យមានឧក្រិដ្ឋកម្មបែបនេះ...
សមាគមក្នុងស្រុកមួយ ចុះអនុស្សារណៈយោគយល់គ្នាជាមួយសមាគមចិន ដើម្បីជំរុញការផ្លាស់ប្តូរបទបិសោធន៍ ការបណ្តុះ បណ្តាល ការស្វែងរកដៃគូវិនិយោគ ជាពិសេសលើកកម្ពស់ជំរុញដល់ការនាំចេញទំនិញរបស់កម្ពុជា ដើម្បីរួមចំណែកដល់កំណើននៃការ នាំចេញជាមួយរាជរដ្ឋាភិបាល។ លោក សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងក្នុងជំនួបអាជីវកម្ម ការផ្គូរផ្គងអាជីវកម្ម សម្រាប់សហគ្រាសធុន តូច និងមធ្យមនៅកម្ពុជា និងការចុះអនុស្សារណៈយោគយល់គ្នា រវាងសមាគមសហគ្រិនវីម៉ូកម្ពុជា និងសមាគមពាណិជ្ជកម្ម និង ឧស្សាហកម្មកម្ពុជា-ចិន (ក្វាងទុង) នៅថ្ងៃនេះថា មកដល់ពេលនេះ សមាគមមានសមាជិកជាសហគ្រិនជាច្រើន...
សមាជិកសភាស្ទើរតែទាំងអស់មកពីគណបក្សកាន់អំណាចរបស់ប្រទេសកូរ៉េខាងត្បូង បានដើរចេញពីសភា ដើម្បីធ្វើពហិការការបោះឆ្នោតប្រឆាំងនឹងប្រធានាធិបតី លោក Yoon Suk Yeol ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក ដោយផ្ដល់ការធានាយ៉ាងមានប្រសិទ្ធភាពថា ដំណើរការនោះនឹងមិនជោគជ័យទេ។ យោងតាមរូបភាពវីដេអូផ្សាយផ្ទាល់ បានបង្ហាញឲ្យឃើញថា សមាជិកសភាមកពីគណបក្សអំណាចប្រជាជន (PPP) ដែលកំពុងកាន់អំណាចរបស់លោក Yoon បានដើរចេញពីសភា ខណៈមានអ្នកតវ៉ារាប់ម៉ឺននាក់ប្រមូលផ្តុំគ្នានៅខាងក្រៅអគាររដ្ឋសភានោះ ដោយទាមទារឲ្យលោកចុះចេញពីតំណែង។ គួរបញ្ជាក់ថា បើទោះបីជាលោក Yoon បានសុំអភ័យទោស នៅថ្ងៃសៅរ៍នេះ សម្រាប់ការប៉ុនប៉ងរបស់លោក ក្នុងការដាក់ចេញច្បាប់អាជ្ញាសឹក...
ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកអចិន្រ្តយ៍គណៈកម្មាធិការកណ្តាល ប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស ឆ្នាំ២០២៤ និងលើកទិសដៅភារកិច្ច ឆ្នាំ២០២៥ នៅមន្ទីរគណបក្សខេត្ត, នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០២៤។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្ត ក្រុមការងារចុះជួយមូលដ្ឋានខេត្ត-ក្រុង ស្រុក-ឃុំ-សង្កាត់ ឯកឧត្តម លោកជំទាវ...
យុវជន-យុវនារីកម្ពុជាយ៉ាងច្រើនកុះករ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង និងមានមោទនភាព យ៉ាងខ្លាំង ក្រោយពីក្រមាខ្មែរដែលមានអាយុកាលរាប់ពាន់ឆ្នាំ ត្រូវបានអង្គការយូណេស្កូ(UNESCO) ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីទី៧របស់កម្ពុជាសម្រាប់មនុស្សជាតិ។ យុវជន ង៉ែត រក្សា សិក្សានៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI ) នៅភ្នំពេញបាននិយាយថា៖«ខ្ញុំពិតជារំភើបរីករាយយ៉ាងខ្លាំង ហើយមានមោទនភាពចំពោះក្រមាខ្មែរដែលមានអាយុកាលរាប់រយឆ្នាំ ត្រូវបានអង្គការយូណេស្កូ ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីទី៧របស់កម្ពុជាសម្រាប់មនុស្សជាតិ។ និស្សិតរូបនេះបន្តថា៖«សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តដាក់យ៉ាងខ្លាំងក្នុងការថែរក្សាកេរតំណែលដូនតាយើង ហើយខ្ញុំសង្ឃឹមថា នៅឆ្នាំក្រោយនឹងមានដាក់បញ្ចូលនូវមរតកដូនតាយើងបន្ថែមទៀត»។ កញ្ញា ដន សុខអន ជាសិក្សានៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI)បាននិយាយថា៖«ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំងដែលក្រមាខ្មែរើង...
ព្រៃវែង៖ សមាគមយុវជនខ្មែរមហានគរ នៃបណ្ដុំអង្គការសមាគមសង្គមស៊ីវិល ប្រចាំខេត្តព្រៃវែង សហការជាមួយ ប្រធានការិយាល័យអបរំ យុវជន និងកីឡាស្រុកស្វាយអន្ទរ ដោយមានការគាំទ្រពីក្រសួងបរិស្ថាន បានរៀបចំកម្មវិធីចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម លើកទី១៦ ក្រោមប្រធានបទ «កម្ពុជាស្អាត កម្ពុជាបៃតង ខ្មែរធ្វើបាន » នៅសាលាបឋមសិក្សាក្រាំងចំបក់ ស្ថិតនៅក្នុងភូមិក្រាំងចំបក់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ពិធីនេះបានរៀបចំឡើងនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ដោយវត្តមានចូលរួមពីឯកឧត្តម ខ្វៃ...
អ្នកគាំទ្រលោក Yoon Suk Yeol បាននាំគ្នាសម្រុកចេញទៅប្រមូលផ្ដុំគ្នាតាមដងផ្លូវក្នុងទីក្រុងសេអ៊ូល ក្នុងចំនួនដ៏ច្រើន នៅថ្ងៃសៅរ៍ (ទី៧ ខែធ្នូ) នេះ ដើម្បីជាការបង្ហាញនូវការគាំទ្រយ៉ាងខ្លាំងក្លា ចំពោះប្រធានាធិបតីកូរ៉េខាងត្បូង ដែលកំពុងប្រឈមនឹងការបោះឆ្នោតចោទប្រកាន់ពីសមាជិកសភា នៅយប់ថ្ងៃនេះ។ ក្រុមបាតុកររាប់ពាន់នាក់ បានបង្ហាញខ្លួននៅទីលាន Gwanghwamun ដោយនាំគ្នាច្រៀង រាំ គ្រវីស្លាកសញ្ញា និងទង់ជាតិកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ខណៈដែលសមាជិកសភា នឹងបោះឆ្នោតលើញត្តិចោទប្រកាន់លោក Yoon ជុំវិញការប៉ុនប៉ងដ៏ខ្ជីខ្ជារបស់លោក...
កម្លាំងនគរបាល នៃ អធិការដ្ឋាននគរបាលស្រុកបាទី ចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ម្នាក់ ក្រោយបាញ់បោះសេរី៧១គ្រាប់ ផ្អើលសមត្ថកិច្ច និង អ្នកស្រុកបាទី ។ ហេតុការណ៍កើតឡើង កាលពីវេលាម៉ោង ១ជាងយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចវាលស្រែ ភូមិកណ្តាល ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ។ នគរបាលប្រាប់ឲ្យដឹងថា ខ្មាន់កាំភ្លើង ឈ្មោះ CAI JIA YOU...