វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ហៅកាត់ NPIT នៃក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន ទន្សាយ សឹលូសិន (Tunsai Solutions Co., Ltd.) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញ ការចុះអនុវត្តការងារជាក់ស្តែង និងការត្រៀមលក្ខណៈសម្រាប់អាជីពការងាររបស់និស្សិតឱ្យកាន់តែមានប្រសិទ្ធិភាព។ លោក ច្រឹង ណាវី នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោ សែន នៅក្រោយចប់កម្មវិធីកាលពីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន...
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះថា រហូតមកទល់ពេលនេះ កម្លាំងសាមគ្គីជាតិខ្មែរនៅតែរក្សាបាននូវមានភាពរឹងមាំយ៉ាងខ្លាំងនៅជាមួយរាជរដ្ឋាភិបាល និងវីរកងទ័ពជួរមុខ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា រហូតមកទល់ពេលនេះ កម្លាំងសាមគ្គីជាតិខ្មែរនៅតែរក្សាបាននូវមានភាពរឹងមាំយ៉ាងខ្លាំងនៅជាមួយរាជរដ្ឋាភិបាលនិងវីរកងទ័ពជួរមុខ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។ ទឹកចិត្តស្នេហាជាតិ មាតុភូមិ របស់ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី ទាំងក្នុងនិងក្រៅប្រទេស នៅតែមានសភាពពុះកញ្ជ្រោលខ្លាំង តែរក្សាបាននូវភាពថ្លៃថ្នូរ និងពោរពេញដោយការអត់ធ្មត់ខ្ពស់ដើម្បីឈានឆ្ពោះទៅរកដំណោះស្រាយពិតប្រាកដ និងយូរអង្វែងតាមគោលដៅដែលរាជរដ្ឋាភិបាលចង់បាន។...
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរៀបចំសិក្ខាសាលាមួយ ស្ដីពីការធ្វើសវនកម្មគយ ក្រោយពេលបញ្ចេញទំនិញ ជូនដល់សមាជិក សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា សមាគមស្បែកជើងកម្ពុជា និងសមាគមផលិតផលធ្វើដំណើរនិងស្បែកនៅកម្ពុជា ដើម្បីស្វែងយល់កាន់តែច្បាស់ អំពីនីតិវិធីនិងការអនុវត្តកាតព្វកិច្ច ការផ្ដល់ព័ត៌មានពាក់ព័ន្ធទៅនឹងការនាំចេញនិងនាំចូលស្របតាមច្បាប់របស់កម្ពុជា។ នៅក្នុងអង្គសិក្ខាសាលា កាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦កន្លងទៅ មានសិក្ខាកាមចូលរួមប្រមាណជាង ២០០រោងចក្រ សហគ្រាស ដែលបានប្រព្រឹត្តទៅដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា និងជាប្រធានកិត្តិយសផលិតផលធ្វើដំណើរនិងស្បែកនៅកម្ពុជា...
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការថ្នាក់ជាតិ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក នៃគណៈកម្មការថ្នាក់ជាតិ,...
ភ្នំពេញ៖ ចៅក្រមស៊ើសួរ នៃសាលាដំបូងខេត្តកំពង់ធំ បានសម្រេចឃុំខ្លួនអ្នកបើករថយន្តបុកមនុស្សស្លាប់ចំនួន ០៥នាក់ នឹងដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យពីបទ “បើកបរធ្វេសប្រហែស ខ្ចីខ្លា ខ្វះការប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចបណ្តាលឱ្យស្លាប់អ្នកដទៃ(បើកបរងងុយដេក)”។ អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានឲ្យដឹងថា៖ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ២៧១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងករណីបើកបរធ្វេសប្រហែស ខ្ចីខ្លា ខ្វះការប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចបណ្តាលឱ្យស្លាប់អ្នកដទៃ...
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចុះបង្ក្រាបទីតាំង លួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង នៅចំណុចហាងលក់ខោអាវជជុះក្បាលគីបនារី ផ្លូវប៉េតុង ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបានចាប់យកវត្ថុតាងចម្រុះ ប្រមាណជាង ១៣០០គ្រឿង ឃាត់ខ្លួនម្ចាស់ទីតាំង ០១នាក់ នាំយកទៅអង្គភាព ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ការបង្ក្រាបនេះ ដោយមានការសហការណ៍ផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋតាមរយៈផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie នៅវេលាម៉ោង ១៤និង៣០នាទី...
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការនានា របស់ក្រសួងបរិស្ថាន ដើម្បីសម្អាតផ្ទះរបស់យើង ឱ្យមាន «ភាពស្អាត និងភាពបៃតង» ឆ្ពោះទៅសម្រេចបាននូវគោលដៅកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ នេះជាការជំរុញការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ នៅក្នុងឱកាសអញ្ជើញជាអធិបតី កម្មវិធីលើកទឹកចិត្តប្រតិបត្តិករមេត្រីបរិស្ថាន ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅ នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមបណ្ឌិត...
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) និងសហការី នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នាទីស្តីការក្រសួង ដើម្បីធ្វើបច្ចុប្បន្នភាពពីវឌ្ឍនភាពនៃកិច្ចសហការ និងផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យស្របតាមតម្រូវការទីផ្សារ និងជំរុញការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីទំនាក់ទំនងដ៏ល្អ រវាងក្រសួង និង...
នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួន ដើម្បីប្រគល់ជូនដល់បងប្អូនវីរកងទ័ពដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅទិសទី៣ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ ឯកឧត្ដម ហ៊ុន ម៉ានី បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ក្នុងពិធីបិទកិច្ចប្រជុំ លោកជំទាវបណ្ឌិត បានពាំនាំព្រះរាជសុវណ្ណីផ្តាំសួរសុខទុក្ខ និងកោតសរសើរពី សម្តេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ព្រមទាំងប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីទាំងអស់ដែលបានស្ម័គ្រចិត្តចូលរួមក្នុងបុព្វហេតុមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជាកន្លងមក។...