ភ្នំពេញ៖ មន្រ្តីរាជការក្នុងសង្កាត់ដង្កោ រាជធានីភ្នំពេញ បានលើកឡើងថា ក្នុងនាមជាមន្ត្រីរាជការក្រុមប្រឹក្សាឃុំ សង្កាត់មួយរូប នឹងខិតខំបំពេញតួនាទីភារកិច្ចបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ដោយបន្តយកចិត្តទុកដាក់ផ្តល់សេវាចាំបាច់តាមតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមិនស្មុគស្មាញ ខណៈ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេស ក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ។ ក្នុងជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់...
នៅព្រឹកថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ បន្ទាប់ពីបានធ្វើការពិភាក្សា លើរបៀបវារៈមួយចំនួន កិច្ចប្រជុំបានអនុម័ត កោះប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន២ គឺ៖ ១- សេចក្តីព្រាងច្បាប់ស្តីពី...
នៅព្រឹកថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦នេះ ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយកនាយកដ្ឋានទាក់ទងអន្តរជាតិ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា ទៅចូលរួមសម្របសម្រួលក្នុងពិធីផ្ទេរ-ប្រគល់ភារកិច្ចដឹកនាំរបស់ប្រធានបេសកកម្ម (HOM) ប្រចាំព្រះរាជាណាចក្រកម្ពុជា ពីវរសេនីយ៍ទោ MOHD AMIN BIN BAHAROM ជាប្រធានស្តីទី នៃក្រុមអ្នកសង្កេតការណ៍អាស៊ាន...
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជារាជធានីភ្នំពេញ បានណែនាំឱ្យប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខណ្ឌទាំង១៤ ត្រូវយកចិត្តទុក្ខដាក់ឱ្យបានខ្ពស់ ចំពោះគ្រួសារយុទ្ធជនជួរមុខ ដោយត្រូវការពារសន្តិសុខ ជាមួយនិងការគិតគូរពីសុខទុក្ខ មើលថែជីវភាពប្រចាំថ្ងៃជូនគាត់ ពោលគឺមានការខ្វះខាតអ្វីត្រូវផ្តល់ជូនគាត់ភ្លាម បូកទាំងការសិក្សារបស់កូនគាត់ផងដែរ។ ការណែនាំរបស់ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាប្រចាំខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្តម ឃួង...
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានលើកឡើងពីផលវិជ្ជមានសំខាន់ៗច្រើន ក្រោយកំណើនអ្នកចុះឈ្មោះចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ លើកទី១១ នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ខាងមុខ មានសន្ទុះខ្លាំង ដូចកាលឆ្នាំ២០១៩ មុនផ្ទុះវិបត្តិកូវីដ-១៩។ ថ្លែងក្រោយសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៧ ខែឧសភាកន្លងទៅ ឯកឧត្តមបានគូសរំលេចថា ទោះបីពិភពលោកកំពុងជួបវិបត្តិសង្គ្រាម ពាណិជ្ជកម្ម និងបញ្ហាផ្សេងៗ ក៏ដូចជាបញ្ហាព្រំដែនកម្ពុជា...
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ស្នើដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអ្នកបង្កើតតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ ពិចារណារបង្កើត តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម នៅក្នុងឬជិតតំបន់សេដ្ឋកិច្ចនានា ក្នុងគោលដៅតភ្ជាប់វិស័យនេះទៅរោងចក្រ សហគ្រាស នានា ដើម្បីជំរុញពង្រីកខ្លួនក្នុងខ្សែច្រវាក់ផ្គត់ផ្គង់។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងការអញ្ជើញចូលរួម ជាវាគ្មិនក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ នៃវេទិកាវិនិយោគកម្ពុជា រៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២៦...
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថ្លែងថា សហរដ្ឋអាម៉េរិកមិនដំឡើងពន្ធគយបដិការ ខ្ពស់ជាងប្រទេសក្នុងតំបន់ឡើយ ហើយនៅពេលខាងមុខ កម្ពុជានឹងអាចទទួលពន្ធគយបដិការ ១៩% ឬទាបជាងនេះ ខណៈបច្ចុប្បន្នពន្ធគយបដិការនេះមិនទាន់កំណត់ ឬបញ្ចប់ការចរចារនៅឡើយ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងវេទិកាវិនិយោគកម្ពុជា ឆ្នាំ២០២៦ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញថា ជុំវិញពន្ធគយបដិការ រាជរដ្ឋាភិបាលបានអនុវត្តការងារចរចាបញ្ចុះពន្ធគយបដិការរវាង កម្ពុជា-សហរដ្ឋអាម៉េរិក ហើយជាផ្លែផ្កានៃការងារនេះ,...
មកទល់ព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមដំណើរដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត កំពុងបន្តដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ហ្វីលីពីន ក្នុងឱកាសចូលរួមកិច្ចនេះសម្ដេចធិបតីក៏មានជំនួបជាមួយមេដឹកនាំប្រទេសសមាជិកអាស៊ានជាច្រើន ដើម្បីពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ក្នុងនោះនៅព្រឹកនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ...
នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តមណ្ឌលគិរី ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលមានទីតាំងស្ថិតនៅ ភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។ ពិធីនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវឱ្យមានការអនុវត្ដដោយពេញលេញ ភ្លាមៗ និងទាំងស្រុងនូវសេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសចំណុចទី៣ ដោយត្រូវចាប់ផ្ដើមដំណើរការឡើងវិញជាបន្ទាន់នូវការវាស់វែង និងខណ្ឌសីមារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដោយគ្មានការពន្យារពេលបន្តទៀត។ ការអំពាវនាវរបស់សម្តេចធិបតីបានធ្វើឡើងក្នុងឱកាសសន្និសីទសារព័ត៌មានរួមគ្នាកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ក្រោយពីបញ្ចប់កិច្ចប្រជុំត្រីភាគីកម្ពុជា ហ្វីលីពីន និងថៃ នៅឯកោះសេប៊ូ ប្រទេសហ្វីលីពីន ទីដែលកិច្ចប្រជុំកំពូលអាស៊ានកំពុងបើកធ្វើ។ សម្តេចបវរធិបតីបានឱ្យដឹងទៀតថា កិច្ចប្រជុំត្រីភាគីនេះបានពិភាក្សាអំពីការចាប់ផ្ដើមឡើងវិញនូវរាល់យន្ដការដែលមានស្រាប់ ជាពិសេស គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC),...