សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ បានពិភាក្សាទ្វេភាគីជាមួយ លោក Le Minh Hung នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ក្នុងឱកាសដែសសម្តេចអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ៕
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបន្តពង្រីកវិសាលភាពនៃការគ្របដណ្តប់នៃប្រព័ន្ធគាំពារសុខភាពសង្គមដល់ពលរដ្ឋកម្ពុជាចំនួន ៨ ២០២ ៣៩៧ នាក់ នៅទូទាំងប្រទេស។ ពលរដ្ឋទាំងជាង ៨លាននាក់ ទទួលបានការព្យាបាលជំងឺនានានៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជនដែលជាដៃគូររបស់ ប.ស.ស. ដោយមិនចាំបាច់ចំណាយប្រាក់ផ្ទាល់ខ្លួន រីឯពលរដ្ឋដែលជាសមាជិកគ្រួសារមានបណ្ណសមធម៌ បណ្ណគ្រួសារងាយរងហានិភ័យ និងក្រុមគោលដៅមួយចំនួនទៀត រាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកបង់ថ្លៃជំនួសទាំងស្រុង ក្នុងការព្យាបាលជំងឺ តាមរយៈមូលនិធិសមធម៌សុខាភិបាល។ ក្រុមគោលដៅចំនួន ៨...
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានជំរុញឱ្យអាជ្ញាធរស្រុកភ្នំស្រួច និងអង្គភាពពាក់ព័ន្ធពន្លឿនការជួសជុល ផ្លូវលេខ១៤២ ឡើងវិញ ក្រោយរងគ្រោះខូចខាតដោយទឹកជំនន់ កាលពីឆ្នាំកន្លងទៅ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវនេះ ។ នៅក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរស្រុក និងដៃគូពាក់ព័ន្ធ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា ផ្លូវលេខ១៤២ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ស្ថិតក្នុងឃុំតាំងស្យា ស្រុកភ្នំស្រួច...
ស្វាយរៀង៖ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថាបនាផ្លូវ និងកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងគម្រោងដីសម្បទានសង្គមកិច្ច ក្នុងភូមិសាស្ត្រានៃស្រុកចន្ទ្រា ខេត្តស្វាយរៀង តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ។ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នោះ គឺជាផ្លូវប្រភេទក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៤ ៥០០០ម៉ែត្រ ទទឹង៧ម៉ែត្រ ជាមួយនឹងការដាក់នូវប្រព័ន្ធលូ ហើយសម្រាប់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងគម្រោងនេះ មានទាំងគ្រួសារកងទ័ព គ្រួសារនៅនគរបាលការពារព្រំដែន អតីតយុទ្ធជន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត ។...
មូលនិធិគន្ធកម្ពុជា បានប្រគល់ថវិកាប្រមាណ ៤ ៥៤១ ៨២២ ដុល្លារអាម៉េរិក ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្តបេសកកម្មផ្ដល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។ ក្នុងចំណោមថវិកាទាំងអស់នេះ, ថវិកាចំនួន ៤ លានដុល្លារអាម៉េរិក ទទួលបានពីការបរិច្ចាគពីសប្បុរសជននានា និងថវិកាចំនួន ៥៤១ ៨២២ ដុល្លារអាម៉េរិកទៀត ទទួលបានពីការកាត់កម្រៃសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦។ មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ដែលបានបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា...
ហ្វីលីពីន៖ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី៣៨ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា អាស៊ានបានបង្ហាញពីសមត្ថភាពរបស់ខ្លួន ក្នុងការសម្របខ្លួន និងឆ្ពោះទៅមុខកាន់តែរឹងមាំ ដោយដកស្រង់បទពិសោធពីបញ្ហាប្រឈមដែលបានកើតឡើងកន្លងទៅ ដើម្បីបន្តដុសខាត់កិច្ចសហប្រតិបត្តិការរបស់យើងឱ្យកាន់តែល្អប្រសើរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន មានច្រើនសណ្ឋាន ហើយទាមទារឱ្យមានការឆ្លើយតបប្រកបដោយភាពបុរេសកម្ម ការសម្របសម្រួលគ្នា និងឱ្យបានទាន់ពេលវេលា។...
នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរួមរវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន នៅកោះសេប៊ូ ប្រទេសហ្វីលីពីន។ កិច្ចប្រជុំបានពិភាក្សាលើយុទ្ធសាស្ត្រនានាឆ្លើយតបទៅនឹងបរិបទនៃពិភពលោកដែលកំពុងមានភាពឃ្លាតឆ្ងាញពីគ្នាកាន់តែខ្លាំង គួបផ្សំនឹងការប្រែប្រួលភូមិសាស្ត្រនយោបាយឥតឈប់ឈរ និងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច។ កិច្ចពិភាក្សានេះក៏បានផ្ដោតសំខាន់លើការពង្រឹងនិម្មាបនកម្មតំបន់ ក្នុងគោលដៅធានាឱ្យតំបន់នេះនៅតែដើរតួនាទីចម្បងនៃវិបុលភាពសាកល និងជាសសរស្តម្ភដ៏រឹងមាំនៃសមាហរណកម្មសេដ្ឋកិច្ច។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ សម្រាប់ ៤ ខែ ដំបូងក្នុងឆ្នាំ២០២៦ មានចំនួនសរុប ១៨៤ គម្រោង ជាមួយទំហំវិនិយោគជាងប្រមាណ ២,៦ ពាន់លានដុល្លារអាមេរិក នេះបង្ហាញនូវរំហូរវិនិយោគមានវឌ្ឍនភាពល្អប្រសើរ ក្នុងនោះ តំបន់សេដ្ឋកិច្ចពិសេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងក្នុងវេទិកាវិនិយោគកម្ពុជា ឆ្នាំ២០២៦ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦...
ភ្នំពេញ៖ សហគ្រិន ដែលជាម្ចាស់សិប្បកម្មក្នុងស្រុក បានលើកឡើងដូចៗគ្នា ថា ចាប់តាំងពីមានការពហិកាផលិតផលនាំចូលពីប្រទេសថៃពីសំណាក់ប្រជាពលរដ្ឋខ្មែរ គឺការលក់ទំនិញដែលផលិតក្នុងស្រុក ដោយសហគ្រាសខ្មែរ កំពុងមានការកើនឡើងទេ្វដង។ កំណើននេះ ដោយសារ សន្ទុះគាំទ្រយ៉ាងខ្លាំងក្លាពីអ្នកប្រើប្រាស់បន្តធ្វើពហិកាផលិតនាំចូលពីប្រទេសជិតខាង។ នេះអាចឆ្លុះបញ្ចាំងបានថា ផលិតផលក្នុងស្រុកកំពុងធ្វើដំណើរទៅរកការជំនួសឱ្យផលិតផលនាំចូលមួយចំនួនជាបណ្តើៗហើយ។ ផលិតផលក្នុងស្រុក កំពុងមានសន្ទុះគាំទ្រយ៉ាងខ្លាំងក្លាមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា ចាប់តាំងពីបិទព្រំដែនគោកជាឯកតោភាគីរបស់ថៃ និងក្នុងស្មារតីសាមគ្គីរបស់ប្រជាពលរដ្ឋខ្មែរធ្វើពហិកាផលិតផលថៃ។ ជាក់ ស្តែង ម្ចាស់សិប្បកម្ម ផលិតទឹកត្រី, ទឹកឃ្មុំព្រៃ, និងសាប៊ូកក់សក់ បានប្រាប់ BTV...
ដើម្បីចូលរួមចំណែកក្នុងការងារមនុស្សធម៌ និងដើម្បីសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតជាមួយកាកបាទក្រហមកម្ពុជា ឯកឧត្តម សំ រិទ្ធី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងមុខងារសាធារណៈ បាននាំយកថវិកាចំនួន ៨០លានរៀល ប្រគល់ជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦។ ពិធីប្រគល់ និងទទួលថវិកានេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦...