លោកស្រី ទ្រី ឆេង ប្រធានក្លិបកីឡាវាយសី BC រំពឹងរួមចំណែកអូសទាញយុវជនលេងកីឡាកាន់តែច្រើន ពិសេសការរួមចំណែកអភិវឌ្ឍកីឡាជាតិ បន្ទាប់ពីបើកដំណើរការជាផ្លូវការ ដោយមានការគាំទ្រពីមន្ដ្រីសហព័ន្ធ ក៏ដូចជាកីឡាករ-កីឡាការិនីអាជីព និងមហាជនយ៉ាងច្រើនកុះករ។ ការបង្ហាញសុទិដ្ឋិនិយមនេះ បន្ទាប់ពីក្លិបបានរៀបចំការប្រកួតពានរង្វាន់មិត្តភាព ដើម្បីអបអរការបើកដំណើរការទីលានរបស់ខ្លួន នៅតំបន់ស្ទឹងមានជ័យផង និងដើម្បីអបអរសាទរទិវាអន្ដរជាតិនាទី ៨មីនា ផង កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីឯកឧត្តម ជាម សុភា អនុប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាផងដែរ។ លោកស្រី ទ្រី ឆេង...
សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានប្រកាសទទួលស្គាល់សមាសភាពក្លឹបថ្មីមួយទៀត គឺក្លឹបជីរ៉ាន់-កម្ពុជាឱ្យចូលជាសមាជិកពេញសិទ្ធិទី៨ ក្នុងចំណោមសមាគម-ក្លឹបនានារបស់សហព័ន្ធ ដើម្បីបន្តរួមចំណែកអភិវឌ្ឍជំនាញកីឡាអូឡាំពិកដ៏ពេញនិយមមួយនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ពិធីប្រគល់-ទទួលសេចក្តីសម្រចទទួលស្គាល់ក្លឹបថ្មីនេះបានធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ លោកស្រី បេង ប៊ុននេត អនុប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានគូសបញ្ជាក់ថា ពិតជាមានក្តីសោមនស្សរីករាយ ដែលសហព័ន្ធបានចេញសេចក្តីសម្រេចទទួលស្គាល់របស់ក្លឹបជីរ៉ាន់-កម្ពុជាចូលជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា។ ការចូលរួមជាសមាជិករបស់ក្លឹប-សមាគមនានា គឺជាគោលការណ៍របស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ក៏ដូចជាគោលការណ៍សហព័ន្ធកីឡាជាតិនានា ដែលត្រូវមានក្លឹប-សមាគម ចូលរួមជាសមាជិកពេញសិទ្ធិតាមគោលការណ៍នីតិវិធីផ្លូវច្បាប់របស់កីឡាជាតិ។ លោកស្រីអនុប្រធានបន្ថែមថា សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា គឺជាសហព័ន្ធកីឡាជាតិមួយ ក្នុងចំណោមសហព័ន្ធកីឡាជាតិជាច្រើនទៀត ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។...
កីឡាការិនីវាយកូនបាល់អេស្ប៉ាញ Cristina Bucsa បានបំពេញក្តីស្រមៃរបស់នាងក្នុងការចង់ឈ្នះជើងឯកនៅក្នុងក្របខណ្ឌ WTA Tour លើកដំបូង ក្រោយយកឈ្នះកីឡាការិនីប៉ូឡូញ Magdalena Frech នៅវគ្គផ្តាច់ព្រ័ត្រ គ្រងជើងឯកកម្មវិធី Merida Open នៅប្រទេសម៉ិកស៊ិក។ បន្ទាប់ពីយកឈ្នះកីឡាការិនីអ៊ីតាលី Jasmine Paolini នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កីឡាការិនីលំដាប់លេខ ៦៣ ពិភពលោក Cristina Bucsa ជំនះ Breakpoint...
World Aquatics ដែលជាស្ថាប័នគ្រប់គ្រងអន្តរជាតិសម្រាប់កីឡាក្នុងទឹក បានឱ្យដឹងនាពេលថ្មីៗនេះ ថាការប្រកួតកីឡាហែលទឹកពិភពលោកដែលគ្រោងធ្វើនៅដើមខែមីនានៅប្រទេសម៉ិកស៊ិកត្រូវបានលុបចោល។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីអំពើហិង្សាបានផ្ទុះឡើង ក្រោយការចាប់ខ្លួននិងការស្លាប់របស់មេក្រុមជួញដូរគ្រឿងញៀនធំបំផុតរបស់ម៉ិកស៊ិក ជាពិសេសក្នុងរដ្ឋ Jalisco។ អង្គភាពកីឡាហែលទឹករបស់ពិភពលោកមួយនេះបានបន្តថា “World Aquatics នៅក្នុងការពិគ្រោះយោបល់ជាមួយ Aquatics Mexico សហព័ន្ធម៉ិកស៊ិកនៃប្រភេទកីឡាហែលទឹក និងលោតទឹក បានសម្រេចចិត្តលុបចោលការប្រកួត World Aquatics Diving World Cup នៅ Zapopan ប្រទេសម៉ិកស៊ិក” ។...
សហព័ន្ធកីឡាវាយកូនបាល់អន្ដរជាតិ (ATF) គាំទ្រការស្នើសុំ របស់ លោក ទេព រិទ្ធិវិទ្ធអគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងជាអនុប្រធានសហព័ន្ធកីឡាវាយកូនបាល់អាស៊ីទទួលបន្ទុកប្រធានគណៈកម្មការអភិវឌ្ឍន៍យុវជនក្រោម១៨ឆ្នាំ និងផ្នែកគ្រូបង្វឹក ក្នុងការដាក់ឲ្យគ្រូបង្វឹកស្ថិតលើទីលាន អំឡុងការប្រកួតរបស់ថ្នាលយុវជន ដើម្បីមានសិទ្ធផ្ដល់ព័ត៌មានដល់កូនក្រុមបានទាន់ពេលវេលា ក្នុងការកែតម្រូវ ឬបំពេញចំណុចខ្វះខាត ដែលអាចធានាបាននូវការអភិវឌ្ឍសមត្ថភាពកាន់តែមានប្រសិទ្ធភាព។ នេះជាការបញ្ជាក់របស់ លោក ទេព រិទ្ធិវិទ្ធ នាកន្លងថ្មីៗនេះ ក្នុងការប្រកួតកីឡាវាយកូនបាល់អន្តរជាតិអាស៊ីវគ្គជម្រុះប្រចាំតបន់អាស៊ីអាយុក្រោម១៤ឆ្នាំ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងនាមលោកផ្ទាល់ ដែលជាតំណាងសហព័ន្ធកម្ពុជា និងសហព័ន្ធអាស៊ី...
ខ្សែប្រយុទ្ធព័រទុយហ្កាល់ Cristiano Ronaldo បានក្លាយជាម្ចាស់មួយផ្នែកនៃក្លិបបាល់ទាត់នៅលីគទីពីរអេស្ប៉ាញ Almeria ក្រោយទិញយកភាគហ៊ុនវិនិយោគ ២៥%។ ខ្សែប្រយុទ្ធវ័យ ៤១ ឆ្នាំរូបនេះ បានសម្រេចទិញយកភាគហ៊ុនក្លិបអេស្ប៉ាញមួយនេះ ដែលកំពុងកាន់កាប់ភាគហ៊ុនធំដោយក្រុមអ្នកវិនិយោគរបស់អារ៉ាប៊ីសាអ៊ូឌីតដែលដឹកនាំដោយលោក Mohammed Al-Khereiji។ ខណៈដែលព័ត៌មានហិរញ្ញវត្ថុមិនត្រូវបានប្រាប់ឱ្យដឹង Ronaldo បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនមានគំនិតសុទិដ្ឋិយមក្នុងការដឹកនាំក្លិបោ្យទទួលបានជោគជ័យនាថ្ងៃអនាគត។ កាលពីឆ្នាំមុនក្រុមហ៊ុនរបស់លោក Al-Khereiji, SMC Group បានទិញយកភាគហ៊ុនធំរបស់ Almeria ពីលោក Turki...
គ្រូបង្គោលក្លិបបាល់ទាត់ Brentford លោក Keith Andrews បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីដែលនឹងរក្សារូបលោកនៅបន្តដឹកនាំក្រុមដល់ឆ្នាំ២០៣២។ បុរសសញ្ជាតិអៀកឡង់រូបនេះ បានមកជំនួសតំណែងលោក Thomas Frank កាលពីខែមិថុនា ខណៈដែលក្លិបបច្ចុប្បន្នកំពុងឈរលេខ ៧ នៅ Premier League ហើយក៏កំពុងសម្លឹងរកកៅអីមួយនៅអឺរ៉ុបរដូវកាលក្រោយ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិប។ លោក Keith Andrews ពីមុនគឺជាផ្នែកមួយនៃក្រុមការងារគ្រូបង្វឹកដោយលោកជាគ្រូបង្វឹក រៀបចំបាល់ Set-Piece។ ក្រោមការដឹកនាំរបស់បុរសវ័យ ៤៥...
កីឡាករប្រដាល់កំពូលទាំងពីររូប Manny Pacquiao និង Floyd Mayweather បានឈានដល់កិច្ចព្រមព្រៀងនឹងគ្នាផ្លូវការក្នុងការឡើងសង្វៀនតទល់គ្នាជាថ្មីនៅខែកញ្ញាឆ្នាំនេះ។ Manny Pacquiao វ័យ ៤៧ ឆ្នាំ និង Floyd Mayweather វ័យ ៤៨ ឆ្នាំ នឹងមានការប្រកួតដ៏អស្ចារ្យម្តងទៀតនៅទីក្រុង Las Vegas សហរដ្ឋអាមេរិក នៅថ្ងៃទី ១៩ ខែកញ្ញា និងមានការផ្សាយផ្ទាល់នៅលើ...
ក្រុមសារិកាព្រៃ Newcastle បានបន្តដំណើរឡើងវគ្គ ១៦ ក្រុមចុងក្រោយដោយរលូនតាមរយៈជ័យជំនះជើងទីពីរ ក្នុងទឹកដីរបស់ខ្លួន ៣-២ លើ Qarabag និងសរុបទាំងពីរជើង ៩-៣។ ក្រុមរបស់លោក Eddie Howe បានកាន់ ៥ គ្រាប់ចំនេញពីការប្រកួតជើងទីមួយនៅទឹកដីអាស៊ែបៃសង់សប្តាហ៍មុន ខណៈជើងទីពីរនេះគេឃើញមានការផ្លាស់ប្តូរជម្រើស ១១ នាក់ដំបូងមួយចំនួន។ Anthony Gordon ដែលរកបានបួនគ្រាប់តែឯងកាលពីជើងទីមួយ ត្រូវបានទុកឱ្យសម្រាកនៅកៅអីបម្រុង។ Sandro Tonali...
(ភ្នំពេញ)៖ កីឡាករ សុខ លីមហេង នៅតែបង្ហាញភាពខ្លាំងដ៏លេចធ្លោ ដោយបានបន្តឈ្នះការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ។ នេះជាការគ្រងជើងឯក៦សម័យកាលរបស់កីឡាកររូបនេះ យកឈ្នះកីឡាករ ជា ស៊ីដេត នៅវគ្គផ្តាច់ព្រ័ត្រ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ក្នុងពិធីបិទការប្រកួត លោក សេក សុភ័ក្រ្ត អគ្គលេខាធិការ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានលើកឡើងថា ការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ឆ្នាំ២០២៥...