ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន រួមជាមួយក្រុមបឹងកេត និងវិសាខា នឹងត្រូវជួបក្រុមថ្នាក់ខេត្តរៀងៗខ្លួន នៅក្នុងវគ្គ ១៦ក្រុមចុងក្រោយ-ជើងទី២ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) នាល្ងាចថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ស្អែកនេះ ដើម្បីកាត់សេចក្ដីក្រុមឡើងទៅវគ្គ ៨ក្រុមចុងក្រោយ(១/៤ផ្ដាច់ព្រ័ត្រ)។ សម្រាប់ភ្នំពេញក្រោន នឹងត្រូវបើកទ្វារផ្ទះ ទទួលក្រុមភ្ញៀវសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ វិញម្ដង បន្ទាប់ពីជើងទី១ បានយកឈ្នះក្រៅដី ៣-០ នៅទឹកដីមេមត់...
ក្លឹបបាល់ទាត់ដែលកំពុងនាំមុខជើងឯកលីគកម្ពុជា ព្រះខ័នរាជស្វាយរៀង ចាកចេញពីប្រទេសកម្ពុជានៅថ្ងៃនេះ ចូលប្រកួតកីឡាបាល់ទាត់ជើឯកក្លឹបអាស៊ីអាគ្នេយ៍២០២៥-២០២៦ ជាមួយក្លឹបបាល់ទាត់ប្រទេសសិង្ហបុរី ឡាយអិនស៊ីធី សែល័រ (Lion City Sailors FC)។ ឡាយអិនស៊ីធី សែល័រ ត្រូវបើកកីឡដ្ឋាន Jalan Besari ទទួលព្រះខ័នរាជស្វាយរៀង ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង៧និង៣០នាទីយប់។ នេះជាការប្រកួតចុងក្រោយក្នុងពូលB របស់ក្លឹបដែលកំពុងនាំមុខលីគកំពូលសិង្ហបុរីមួយនេះ ខណៈព្រះខ័នរាជស្វាយរៀងនៅសល់មួយប្រកួតទៀតដែលត្រូវបានលើកពេល។ មុនមកជួបក្រុមខ្លាំងសិង្ហបុរី ព្រះខ័នរាជស្វាយរៀងទើបតែយកឈ្នះកងយោធពលខេមរភូមិន្ទ...
កីឡាការិនី Elena Rybakina បានបង្ហាញទម្រង់លេងដ៏អស្ចារ្យ ដោយបានយកឈ្នះកីឡាការិនីលេខ១ពិភពលោក និងភាគច្រើនគិតថាអាចនឹងឈ្នះពាននេះ Aryna Sabalenka ដើម្បីក្លាយជាម្ចាស់ជើងឯកអូស្ត្រាលីអូភិន ចុងសប្ដាហ៍កន្លងទៅនេះ នៅទីក្រុងមែលប៊ន។ ក្រោយចាញ់នៅទីនេះបីឆ្នាំមុន កីឡាការិនីមកពីប្រទេសកាហ្សាក់ស្ថាន Elena Rybakina បានយកឈ្នះគូប្រកួតក្នុងលទ្ធផល ៦ទល់៤ ៤ទល់នឹង៦ និង៦ទល់នឹង៤។ ក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួត កីឡាការិនី Rybakina បញ្ជាក់ថាខ្លួនតែងតែជឿជាក់ថា អាច ត្រឡប់មកដល់ចំនុចកំពូលវិញ។ តាមពិតទៅយើងមានឡើង...
(អង់គ្លេស)៖ ស្ថានប័នកំណត់ត្រាពិភពលោក (Guinness World Records)ថ្មីៗនេះបានប្រកាសផ្ដល់ឯតទគ្គកម្មពីរដល់អ្នកលេងកីឡាស្នូកឃ័រដ៏អស្ចារ្យដែលមានអាយុទើបតែជាងពីរឆ្នាំប៉ុណ្ណោះមកពីភាគខាងជើងប្រទេសអង់គ្លេស។ ក្នុងវ័យ២ឆ្នាំ ៣០២ថ្ងៃ កុមារា Jude Owens បង្កើតបានកំណត់ត្រាថ្មីពីរនៅទីក្រុង Manchester នៅឆ្នាំ២០២៥ ជាកុមារាក្មេងជាងគេបំផុតដែលប៊ិនបញ្ចូលឡូ (a pool bank) និងជាកុមារាក្មេងបំផុតដែលវាយមួយឈើបោកបាំងចូលពីរគ្រាប់(a snooker double pot)។ ក្នុងសេចក្ដីប្រកាសព័ត៌មានឱពុករបស់ Jude លោក Luke Owens បានបញ្ជាក់ថាកូនរបស់គាត់មាននិស្ស័យពីកំណើតចំពោះប្រភេទកីឡានេះ។...
ក្លឹបបាល់ទាត់អឹមអូអាយ កំពង់ដេវ៉ា នៅតែរក្សាបានក្ដីសង្ឃឹមប្រជែងជើងឯក និងជាពិសេសកៅអី៦ក្រុមលើគេ នៃការប្រកួតកីឡាបាល់ទាត់លីគកំពូលកម្ពុជា បន្ទាប់ពីយកឈ្នះម្ចាស់ផ្ទះឡាយហ្វខេត្តព្រះសីហនុ ១ទល់នឹង០ យ៉ាងតានតឹង នៅកីឡដ្ឋានឡាយហ្វ ថ្ងៃអាទិត្យកន្លងមកនេះ។ គ្រាប់ជ័យជំនះរបស់ភ្ញៀវ អឹមអូអាយ កំពង់ដេវ៉ា កើតឡើងដោយការទាត់បាល់ពិន័យ១១ម៉ែត្ររបស់ខ្សែការពារ MATEUS BARBOSA SOARES នាទីទី៦៩ ក្រោយពីកីឡាករអ្នកចាំទី សាយ ចាន់តុលា របស់ឡាយហ្វបង្ករកំហុសលើកីឡាករ ម៉ុន វ៉ាន់ដា។ ពេលនេះ ក្រោយលេងបាន១៨ប្រកួត...
ក្លឹបបាល់ទាត់ភ្នំពេញេក្រោនបានកែប្រែឱកាសទទួលបានមួយពិន្ទុ មកបីពិន្ទុវិញ ពេលដែលកីឡាករ សា ទី ទាត់បញ្ចូលទីគ្រាប់ជ័យជំនះ នៅវិនាទីចុងក្រោយនៃនាទីថែមបង្គ្រប់ នៅកីឡដ្ឋានភ្នំពេញក្រោន ថ្ងៃទី០១ ខែកុម្ភៈ ការប្រកួតបាល់ទាត់ជាតិកម្ពុជាសប្ដាហទី១៩។ តាមពិតទៅភ្នំពេញក្រោន ត្រូវនាំមុខតាំងតែពីវគ្គទី១ ប៉ុន្តែកីឡាករ Moses Dyer ទាត់បាល់ពិន័យ១១ម៉ែត្រ មិនបានសម្រេច។ ទោះបីភ្នំពេញក្រោនព្យាយាមដាក់សម្ពាធ និងគ្រប់គ្រងបាល់បានច្រើនយ៉ាងណាក៏ដោយ នៅតែមិនអាចរកគ្រាប់បាល់បានក្នុងម៉ោងធម្មតា៩០នាទី។ ទីបំផុត មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត នៅនាទីទី៩០បូក៨ ខ្សែប្រយុទ្ធសា ទី...
ទស្សនិកជននឹងរីករាយជាមួយការប្រគំតន្ត្រី «GANZBERG Kun Khmer Tour Concert» នៅថ្ងៃទី៣១ និងទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលមានការចូលរួមពីកំពូលតារាចម្រៀងល្បីៗប្រចាំប្រទេស
ជួបជុំនៅទីលានព្រះជល់ដំរី តាំងពីវេលាម៉ោង ៣ទៀបភ្លឺ រួមទាំងមួយទីតាំងផ្សេងៗ លើទឹកដីអង្គរ ខេត្តសៀមរាប អត្តពលិកជាតិ-អន្ដរជាតិ ប្រមាណ ១,៧០០នាក់ មកពី ៥២ប្រទេស បានបង្ហាញទឹកមុខសប្បាយរីករាយ ក្នុងការចូលរួមទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ Ultra Trail Angkor លើកទី៩ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២៤ ខែមករានេះ។ ព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោយទទួលបានការអនុញ្ញាត និងគាំទ្រពីរាជរដ្ឋាភិបាលនេះ បានប្រព្រឹត្តក្រោមបរិយាកាសដ៏រីករាយ ជាមួយវិញ្ញាសារត់ចម្ងាយជាច្រើន...
ក្រុមព្រះខ័នរាជស្វាយរៀង បញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់ភ្នំពេញក្រោន ត្រឹមសប្ដាហ៍ទី១៧ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ ក្រោយវាយបកយកឈ្នះ ដោយលទ្ធផល ៣-២ ក្នុងជំនួបជើងទី២ កាលពីរាត្រីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នៅកីឡដ្ឋានភ្នំពេញក្រោន។ ជំនួបដ៏ក្ដៅគគុកនេះ បានចំណាយពេលប្រមាណ ១១១នាទី ដោយបូកបូលម៉ោងធម្មតា ជាមួយនាទីបន្ថែម តាមវគ្គនីមួយៗ ទើបដឹងលទ្ធផលឈ្នះចាញ់ បន្ទាប់ពីក្រុមខ្លាំងទាំងពីរ បានបើកការវាយសម្រុកគ្នាពេញម៉ោង ចំពោះមុខអ្នកទស្សនាផ្ទាល់សរុបចំនួន ៥,០៤០នាក់ ។ ការប្រកួតនេះ...
ព្រឹត្តិការណ៍បាល់ទះសប្បុរសធម៌ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា ដើម្បីកៀរគរមូលនិធិជួយដល់ជនភៀសសឹក បានបញ្ចប់ដោយជោគជ័យ និងបានបង្ហាញពីការរួបរួមជាធ្លុងមួយ ក្រោមស្មារតីខ្មែរតែមួយរបស់ប្រជាពលរដ្ឋគ្រប់វ័យ និងគ្រប់ស្រទាប់វណ្ណៈ ដើម្បីរួមគ្នាជួយជាតិ ក្នុងគ្រាដ៏លំបាក ក្រោយកៀរគរបានថវិកាសរុបជាង ១២៧លានរៀល។ ការប្រកួតនេះ មានបេក្ខភាព ៤ក្រុមចូលរួម និងបានធ្វើការប្រកួត ១ថ្ងៃពេញ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) កាលពីចុងសប្ដាហ៍កន្លងទៅ រួមមានក្រុមបាល់ទះក្រសួងមហាផ្ទៃ បញ្ជាការដ្ឋានអង្គរក្ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្រុមវិសាខា។ គ្រប់ការប្រកួត សុទ្ធតែទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋ ហើយក្រៅពីការទិញសំបុត្រចូលទស្សនា ក៏មានការនាំទៅជាមួយនូវក្រមារ...