ក្រុមកំពូលតារាងភ្នំពេញក្រោន និងក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានបន្ដរក្សាគម្លាត ១ពិន្ទុពីគ្នា ក្រោយរកបាន ៣ពិន្ទុបន្ថែមរៀងខ្លួន ក្នុងការប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី២០ គ្រាដែលក្រុមណាហ្គាវើលដ៍ បានបង្អាក់ដំណើរក្រុមភ្ញៀវ ISI ដង្កោសែនជ័យ ក្រោយយកឈ្នះ ៣-១ ស្របពេលក្រុមកងយោធពលខេមរភូមិន្ទ(Tiffy Army) បានអស់ឱកាសប្រជែងកៅអី Top-6 ក្រោយស្មើក្រុមបឹងកេត ១-១ ។ សម្រាប់ក្រុមភ្នំពេញក្រោន គឺបានយកឈ្នះសមាគមកីឡាក្រសួងមហាផ្ទៃ ២-០ នៅកីឡដ្ឋានអេអាយអេ ខេអឹមអេចផាក ដែលធ្វើសម្រេចដោយកីឡាករ Jelle Joost Goselink នៅនាទី៣២ និង...
ក្រុមបាល់ទាត់បឹងកេត បានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ មុនគេ ក្រោយបន្ដយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ដោយលទ្ធផល ៨-០ ក្នុងជំនួបជើងទី២ នៃវគ្គ ១៦ក្រុមចុងក្រោយ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) កាលពីល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ។ សម្រាប់ជំនួបកាត់សេចក្ដីនេះ ក្រុមនាគខៀវបឹងកេត...
ទីបំផុតក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង បានបញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់របស់ក្រុមភ្នំពេញក្រោនបានហើយ និងបន្ថយគម្លាតពិន្ទុពីក្រុមកំពូលតារាងនេះ ត្រឹម ១ពិន្ទុប៉ុណ្ណោះ គិតត្រឹមសប្ដាហ៍ទី១៩ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ។ សម្រាប់ជំនួបដ៏ជក់ចិត្ត នៅកីឡដ្ឋានខេត្តស្វាយរៀង ដែលមានអ្នកទស្សនាផ្ទាល់ជិត ៤ពាន់នាក់ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ កីឡាករ ញាណ សុស៊ីដាន បានរកគ្រាប់បាល់នាំមុខឲ្យក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន ត្រឹមរយៈពេល ៥នាទី ។ បន្ទាប់មកព្រះខ័នរាជស្វាយរៀង បានបង្កើតឱកាសជាបន្ដបន្ទាប់ទៀត តែធ្វើមិនបានសម្រេច...
ក្រុមបឹងកេត នៅតែមិនអាចរកជ័យជម្នះជាថ្មី លើក្រុមអង្គរថាយហ្គឺរ នៅទឹកដីខេត្តសៀមរាប បានឡើយ ក្រោយខកខានអស់រយៈពេល ៧រដូវកាល បន្ទាប់ពីរងបរាជ័យ ១-០ ក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ សប្ដាហ៍ទី១៩ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ ។ ក្រោយរក្សាលទ្ធផលស្មើគ្នា ០-០ នៅកីឡដ្ឋានស្ដាតចាស់ កាលពីជើងទី១ បឹងកេត និងអង្គរថាយហ្គឺរ បានបន្ដការប្រកួតដ៏ជក់ចិត្ត នៅកីឡដ្ឋានអាគីហ៊ីរ៉ូកាតុ ដោយវគ្គទី១ បានរក្សាលទ្ធផល ០-០ មុនកីឡាករ...
ក្លិបបាល់ទាត់អ៊ីតាលី AC Milan បានឈានដល់កិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខានាំយកខ្សែការពារអង់គ្លេស Kyle Walker ក្នុងកិច្ចសន្យាខ្ចីជើងដល់ចប់រដូវកាលនេះ។ ក្នុងកិច្ចព្រមព្រៀងនេះ ក៏មានបូករួមទាំងលក្ខខណ្ឌទិញផ្តាច់ផងដែរក្រោយចប់កិច្ចសន្យាខ្ចី។ កីឡាករវ័យ ៣៤ ឆ្នាំរូបនេះ បានធ្វើដំណើរដល់ទីក្រុង Milan ប្រទេសអ៊ីតាលីហើយ ដើម្បីបំពេញកិច្ចសន្យា។ Walker ដែលបង្ហាញខ្លួនសរុបជាមួយ Man City ៣១៦ លើក ធ្លាប់បានប្រាប់អ្នកចាត់ការ Pep Guardiola ថា...
ក្រុមបិសាចក្រហម Manchester United រកបានបីពិន្ទុទាំងតានតឹងក្រោយជ័យជំនះលើក្រុមភ្ញៀវស្កុតឡេន Glasgow Rangers ២-១ នៅ Old Trafford បន្តមិនដែលចាញ់នៅ Europa League រដូវកាលនេះ។ ក្រុមរបស់លោក Ruben Amorim រកបានគ្រាប់នាំមុខមុនដោយបាល់ចូលទីខ្លួនឯងរបស់អ្នកចាំទី Jack Butland នៅពេលដាល់បាល់ទាត់ចេញពីជ្រុងរបស Christian Eriksen។ នៅសល់តែពីរនាទីទៀតចប់ការប្រកួត ពោលគឺនាទីទី ៨៨...
បន្ទាប់ពីការប្រកួតរវាងក្រុមសមាជិកលីគកំពូលកម្ពុជា និងក្រុមឡើងមកពីថ្នាក់ខេត្ត នឹងមានការប្រកួត ៣គូទៀត ដែលជាជំនួបរវាងក្រុមសមាជិកលីគកំពូល នៅក្នុងវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ នៅថ្ងៃទី២២-២៣ ខែមករានេះ ។ សម្រាប់បេក្ខភាពលីគ ដែលត្រូវជួបក្នុងជើងទី១ ឆ្ពោះទៅប្រជែងកៅអីវគ្គ ៨ក្រុមចុងក្រោយនេះ រួមមានថ្ងៃពុធនេះ មាន ២គូ គឺក្រុមគិរីវង់សុខសែនជ័យ ត្រូវបើកទ្វារផ្ទះទទួលក្រុមឡាយហ្វខេត្តព្រះសីហនុ នាវេលាម៉ោង...
ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ Dong A Thanh Hoa នាវេលាម៉ោង ៦ល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នេះ ក្នុងយុទ្ធនាការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤/២៥ ពូលA នៅកីឡដ្ឋានរបស់ម្ចាស់ផ្ទះ នាខេត្ត Thanh Hoa ប្រទេសវៀតណាម ខណៈលោក Pep Munoz គ្រូបង្វឹកក្រុមជើងឯកលីគកំពូលកម្ពុជាថា នឹងធ្វើគ្រប់យ៉ាង ដើម្បីដណ្ដើមជ័យជម្នះក្នុងការប្រកួតដ៏សំខាន់នេះ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត នៅល្ងាចថ្ងៃអង្គារ លោក Pep បានសម្ដែងការចាប់អារម្មណ៍ ចំពោះរបៀបលេងរបស់ក្រុម Thanh Hoa ដែលកំពុងធ្វើបានល្អ ទាំងក្នុងលីគ និងពានអន្ដរជាតិ...
កីឡាករជឺជីតស៊ូជម្រើសជាតិកម្ពុជា មឿនលីម សុបញ្ញា បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកហើយ ដើម្បីធ្វើការហ្វឹកហាត់រយៈពេល ៣ខែ នៅ Art of Jiu-Jitsu (AOJ) ដែលជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលដ៏ល្បីល្បាញនៅទីក្រុង Costa Mesa រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ យោងតាមការជូនដំណឹងរបស់សហព័ន្ធ ការបោះជំរំហ្វឹកហាត់ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិរបស់កីឡាករឆ្នើមកម្ពុជារូបនេះ ទទួលបានការឧបត្ថម្ភគាំទ្រទាំងស្រុងពីលោក ទូច សុភ័ក្រ និងភរិយា ដើម្បីផ្ដល់ឱកាសឲ្យ សុបញ្ញា បានហ្វឹកហាត់កម្រិតខ្ពស់ជាមួយគ្រូបង្វឹក និងកីឡាករ-កីឡាការិនីកម្រិតខ្ពស់នៅអាមេរិក ។ ប្រភពដដែលបន្ដថា មឿនលីម...
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានអនុវត្ដវិធានការទី១ ក្នុងការដាក់ពិន័យ លើកីឡាករ ១៥រូប ដែលបានល្មើសបម្រាមការប្រកួតសម្រាកមានរយៈពេលតិចជាង ២សប្ដាហ៍ ។ នេះបើយោងតាមសេចក្ដីសម្រេច ដែលចុះហត្ថលេខាដោយឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ។ កីឡាករដែលរងពិន័យ ជាការព្រមានជាលាយល័ក្ខអក្សរ និងប្រកាសជាសាធារណៈដល់កីឡាករ ដែលបានចាប់គូប្រកួត ដោយសម្រាកមានរយៈពេលតិចជាង ២សប្ដាហ៍ រួមមានកីឡាករ ធន់ គឹមឡុង...