កីឡា
សហព័ន្ធកីឡាវាយកូនបាល់អាស៊ី(ATF)នឹងសម្រេចក្នុងឆ្នាំ២០២៦ ក្នុងការដាក់ឲ្យគ្រូបង្វឹកស្ថិតលើទីលានប្រកួត
សហព័ន្ធកីឡាវាយកូនបាល់អន្ដរជាតិ (ATF) គាំទ្រការស្នើសុំ របស់ លោក ទេព រិទ្ធិវិទ្ធអគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងជាអនុប្រធានសហព័ន្ធកីឡាវាយកូនបាល់អាស៊ីទទួលបន្ទុកប្រធានគណៈកម្មការអភិវឌ្ឍន៍យុវជនក្រោម១៨ឆ្នាំ និងផ្នែកគ្រូបង្វឹក ក្នុងការដាក់ឲ្យគ្រូបង្វឹកស្ថិតលើទីលាន អំឡុងការប្រកួតរបស់ថ្នាលយុវជន ដើម្បីមានសិទ្ធផ្ដល់ព័ត៌មានដល់កូនក្រុមបានទាន់ពេលវេលា ក្នុងការកែតម្រូវ ឬបំពេញចំណុចខ្វះខាត ដែលអាចធានាបាននូវការអភិវឌ្ឍសមត្ថភាពកាន់តែមានប្រសិទ្ធភាព។ នេះជាការបញ្ជាក់របស់ លោក ទេព រិទ្ធិវិទ្ធ នាកន្លងថ្មីៗនេះ ក្នុងការប្រកួតកីឡាវាយកូនបាល់អន្តរជាតិអាស៊ីវគ្គជម្រុះប្រចាំតបន់អាស៊ីអាយុក្រោម១៤ឆ្នាំ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្នុងនាមលោកផ្ទាល់ ដែលជាតំណាងសហព័ន្ធកម្ពុជា និងសហព័ន្ធអាស៊ី លោកពិតជាមានមោទនភាព ដែលសំណើរនេះ ត្រូវបានអន្ដរជាតិគាំទ្រ និងអនុវត្តឲ្យចាប់ផ្ដើមអនុវត្ត ចាប់ពីឆ្នាំ២០២៦ នេះ ដោយរាប់ពីការធ្វើម្ចាស់ផ្ទះវគ្គជម្រុះទ្វីបអាស៊ី នៅកម្ពុជាតទៅ ។

លោកថា នេះគឺជាចលករថ្មីមួយ ដើម្បីជំរុញទឹកចិត្តដល់កីឡាករ-កីឡាការិនីកម្ពុជា ក៏ដូចជាអត្តពលិកវ័យក្មេងក្នុងតំបន់ និងទ្វីប បានខិតខំប្រឹងប្រែងហ្វឹកហាត់ និងការប្រកួតមានភាពល្អប្រសើរ ដោយ ពីមុនៗ គ្រូបង្វឹកមិនមានសិទ្ធិនៅទីលាន មិនបានគាំទ្រ ឬផ្តល់ព័ត៌មានអ្វីដល់កីឡាករ ឬកីឡាការិនីរបស់ខ្លួននោះទេ នៅពេលកំពុងប្រកួត។ ដូច្នេះឥឡូវនេះ សហព័ន្ធវាយកូនបាល់អាស៊ី អនុញ្ញាត ឱ្យមានគ្រូបង្វឹកអាចមាន សិទ្ធិឈរនៅលើលានប្រកួតសម្រាប់វ័យអាយុ ក្រោម១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដោយនៅពេលដែល អត្តពលិករបស់ខ្លួនមានកំហុសអាចកែប្រែស្ថានភាពបានភ្លាមៗ ក្នុងអំឡុងពេលប្រកួត ក្រោយទទួលបានការណែនាំ។ឮ
សូមបញ្ជាក់ថា សហព័ន្ធកីឡាវាយកូនអាស៊ី (ATF)អនុវត្តចាប់ពីឆ្នាំ២០២៦ តទៅ ជំហ៊ានបន្តប្រទេសវៀតណាមនឹងចាប់អនុវត្ត ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាវាយកូបាល់ ទាំងក្នុងតំបន់ និងទ្វីប ពិសេសកម្រិតយុវជនថ្នាល ដើម្បីឆ្ពោះទៅរកការប្រកួតប្រជែងកម្រិតពិភពលោកនាថ្ងៃអនាគតដ៏ខ្លីខាងមុខ៕




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣