ការប្រកួតកីឡាអេឡិចត្រូនិកដណ្ដើមពានរង្វាន់ T.Y Media Academy រដូវកាលទី៤ ឆ្នាំ២០២៦ បានត្រឡប់មកវិញហើយ ដោយកំពុងដំណើរការប្រកួតជម្រុះ ដើម្បីស្វែងរកក្រុមខ្លាំងៗឡើងទៅវគ្គ Knock-Out ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ នៅមជ្ឈមណ្ឌលកីឡាអេឡិចត្រូនិក T.Y Media Esports Center។ យោងតាមតំណាងក្រុមហ៊ុន T.Y Media ដែលជាអ្នកផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍នេះ បានឲ្យដឹងថា រដូវកាលថ្មីនេះ មានក្រុមចូលរួមប្រកួតរហូតដល់ ៤៧៧នាក់ ពោលគឺមានការកើនឡើងជិត ១៣០ក្រុម បើធៀបកាលពីរដូវកាលមុន ។ នេះគឺជាសញ្ញាណមួយដ៏ល្អ សម្រាប់ភាពរីកចម្រើននៃវិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា ហើយក៏ជាឱកាសសម្រាប់ការចម្រាញ់ធនធានកីឡាករជំនាន់ថ្មី សម្រាប់បន្ដវេនក្នុងវិស័យកីឡាទំនើបមួយនេះផងដែរ។ ប្រភពដដែលបន្ដថា...
ក្លឹបបាល់ទាត់ភ្នំពេញ នៅតែបង្កើតភាពរីករាយឱ្យអ្នកគាំទ្ររបស់ខ្លួននៅនាទីចុងក្រោយ ដោយ បង្កើតភាពអស្ចារ្យពេលការប្រកួតហៀបនឹងចប់ទៅហើយ រកបានគ្រាប់បាល់ជ័យជំះ ឈ្នះណាហ្កាវើល ២ទល់១ យប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅកីឡដ្ឋានភ្នំពេញក្រោន។ ជំនួបនេះជិតចប់ វគ្គទី១ នាទីទី៤៤ ណាហ្កាវើលដ៍បើកការនាំមុខម្ចាស់ផ្ទះ ១ទល់០ មុនដោយគ្រាប់បាល់របស់កីឡាករ Lucas Henrique Venuto ។ លុះនៅនាទី៧០ ភ្នំពេញក្រោនតាមស្មើវិញ ពេលដែលកីឡាករ DYER MOSES...
ក្រុមព្រះខ័នរាជស្វាយរៀង បានបន្ដឈរកំពូលតារាងបណ្ដោះអាសន្ន នៅត្រឹមសប្ដាហ៍ទី២០ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ ក្រោយយកឈ្នះក្រុមភ្ញៀវ ISI ដង្កោសែនជ័យ ដោយលទ្ធផល ១-០ នៅចុងម៉ោង ក្នុងជំនួបជើងទី២ កាលពីរាត្រីថ្ងៃអាទិត្យ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ធ្លាប់យកឈ្នះ ៦-១ កាលពីជើងទី១ នៅទឹកដីក្រុមដំរីជ័យ តែការអវត្តមានកីឡាករសំខាន់មួយចំនួន បានធ្វើឲ្យក្រុមលោក Matthew Mcconkey ពិបាកក្នុងការប្រជែង ៣ពិន្ទុពីក្រុម ISI ដង្កោសែនជ័យ ដ្បិតការប្រកួតត្រូវចំណាយពេលជិត ១០០នាទី ទើបមានគ្រាប់បាល់កើតឡើង ដែលធ្វើសម្រេចដោយកីឡាករ Odawara Takashi នៅនាទី៩០+៥។ ជ័យជម្នះដ៏តានតឹងនេះ...
ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ បានបញ្ចប់ដោយជោគជ័យ ទាំងការរៀបចំ និងកំណើនសមិទ្ធផលបច្ចេកទេសកីឡាករចូលរួម ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ កាលពីចុងសប្ដាហ៍កន្លងទៅ នៅភ្នំបាសិត សម្រាប់វិញ្ញាសាកង់ភ្នំ និងពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់វិញ្ញាសាកង់គួរ។ ពិធីបិទការប្រកួតបានធ្វើឡើងក្រោមអធិបតីឯកឧត្តម ប៉ាន សូរស័ក្តិ សមាជិករដ្ឋសភានៃកម្ពុជា និងជាប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជា។ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រចាំឆ្នាំ ក្រោមគម្រោងថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា...
ក្រុមបាល់ទាត់ Manchester City បានឈានឡើងវគ្គផ្តាច់ព្រ័ត្រពានកម្រិតទីបីអង់គ្លេស EFL Cup ជាលើកដំបូងតាំងពីឆ្នាំ ២០២១ ក្រោយយកឈ្នះ Newcastle ៣-១ ជើងទីពីរ និងសរុបទាំងពីរជើង ៥-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ តាមពីក្រោយពីរគ្រាប់ពីបរាជ័យជើងទីមួយទឹកដីខ្លួនឯក ២-០ Newcastle ត្រូវការប្រកួតអស្ចារ្យមួយនៅជើងទីពីរ នៅទឹកដី Etihad នេះ តែអ្វីៗកាន់តែអាក្រក់នៅពេល Omar Marmoush រកបានគ្រាប់នាំមុខឱ្យម្ចាស់ផ្ទះតាំងពីនាទីទី...
ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន ព្រមទាំងក្រុមលេខ៣ និងលេខ៤ ឆ្នាំចាស់ បឹងកេត និងវិសាខា បានដឹកដៃគ្នាឡើងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) ក្រោយទម្លាក់ក្រុមឡើងមកពីថ្នាក់ខេត្តរៀងៗខ្លួន ជាមួយការស៊ុតបញ្ចូលទីសរុបទាំង ២ជើងចំនួន ៤៥គ្រាប់។ សម្រាប់ភ្នំពេញក្រោន គឺបានបន្ដយកឈ្នះក្រុមសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ ដោយលទ្ធផល ១០-០ ក្នុងជំនួបជើងទី២ លើទឹកដីរបស់ខ្លួន កាលពីថ្ងៃពុធម្សិលមិញ។ ១០គ្រាប់របស់ក្រុមជើងឯកឆ្នាំចាស់នេះ...
ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ Lion City Sailors របស់ប្រទេសសិង្ហបុរី នាវេលាម៉ោង ៧៖៣០នាទីយប់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ នៅក្នុងពានរង្វាន់ជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ASEN Club Championship Shopee Cup 2025/26 ពូលB ដែលជាជំនួបដ៏សំខាន់ ដោយក្រុមតំណាងកម្ពុជា ត្រូវការជ័យជម្នះ ដើម្បីរក្សាក្ដីសង្ឃឹមប្រជែងកៅអីវគ្គបន្ដ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួត កាលពីល្ងាចថ្ងៃពុធកន្លងទៅ លោក Matthew Mcconkey គ្រូបង្វឹកក្រុមជើងឯកលីគកំពូលកម្ពុជា បានបង្ហាញការត្រៀមខ្លួនរួចរាល់ ក្នុងការតតាំងជាមួយក្រុមខ្លាំងសិង្ហបុរី...
ក្រសួងអប់រំ យុវជន និងកីឡាបណ្តុះបណ្តាលដំឡើងគុណវុឌ្ឍដល់គ្រូអប់រំកាយ-កីឡាពីកម្រិតមូលដ្ឋានទៅជាបរិញ្ញាបត្រជូនដល់គ្រូចំនួន ១០៧នាក់ ដើម្បីអភិវឌ្ឍវិស័យ អប់រំកាយ និងកីឡា ចូលរួមកសាងធនធានមនុស្ស ពិសេសក្នុងសង្គមកម្ពុជាដែលកំពុងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ និងការប្រកួតប្រជែងលើថ្នាក់អន្តរជាតិ។ ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡាបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបុគ្គលិកអប់រំនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាទាំងអស់បានចូលរួមសហការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ចំណាយពេលវេលាភាពទទួលខុសត្រូវខ្ពស់ ក្នុងការជួយរៀបចំកម្មវិធីសិក្សាក្នុងការដំណើរការបណ្តុះបណ្តាលនេះ។ ដោយប្រទេសកម្ពុជាមានការអភិវឌ្ឍមានការរីកចម្រើលើគ្រប់វិស័យ ហើយវិស័យអប់រំកាយ និងកីឡា ក៏មានភាពរីកចម្រើនយ៉ាងឆាប់រហ័ស និងបានក្លាយជាផ្នែកមួយដ៏សំខាន់...
ការប្រកួតកីឡាវាយកូនបាល់អន្តរជាតិអាស៊ី វគ្គជម្រុះប្រចាំតបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងកើតអាយុក្រោម១៤ឆ្នាំ (ITF ASIA 14 & UNDER DEVELOPMENT CHAMOPIONSHIPS 2026-Regional Qualifying Event South, Southeast, & East Asia) ចាប់ផ្តើមដំណើរការប្រកួតជម្រុះហើយ ចាប់ពីថ្ងៃទី០៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីលានវាយកូនបាល់នៃពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ដោយមាន១២ប្រទេសចូលរួម ខណៈម្ចាស់ផ្ទះកម្ពុជាមានកីឡាករ...
ព្រឹត្តិការណ៍ភ្នំពេញអន្តរជាតិអាគ័រត្លុង និងអាគ័រត្លុងជើងឯកប្រចាំសាលា ឆ្នាំ២០២៦ ទាក់ទាញបានកីឡាករ កីឡាការិនីខ្មែរ-បរទេសចូលរួមប្រកួតប្រជែងជាង៤០០នាក់ លើ១៣វិញ្ញាសា នេះគឺបង្ហាញថា គុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីចូលរួមប្រកួតកាន់តែកើនឡើងគួរឱ្យកត់សម្គាល់ ជារៀងរាល់ឆ្នាំ។ នេះជាការបញ្ជាក់ពី លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា កាលពីចុងសប្តាហ៍កន្លងទៅ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ លោក ងិន សុខបញ្ញា បានសង្កត់ធ្ងន់ថា ជាការពិត ការប្រកួតពីមួយឆ្នាំទៅមួយឆ្នាំទទួលបានការចូលរួមពីកីឡាករ កីឡារិនីកាន់តែច្រើន ជាក់ស្តែងនៅឆ្នាំ២០២៦ នេះមានការកើនឡើងដែរ...