កីឡា
សហព័ន្ធកីឡាហែលទឹកពិភពលោកសម្រេចលុបចោលការប្រកួតលោតទឹកនៅប្រទេសម៉ិកស៊ិក
World Aquatics ដែលជាស្ថាប័នគ្រប់គ្រងអន្តរជាតិសម្រាប់កីឡាក្នុងទឹក បានឱ្យដឹងនាពេលថ្មីៗនេះ ថាការប្រកួតកីឡាហែលទឹកពិភពលោកដែលគ្រោងធ្វើនៅដើមខែមីនានៅប្រទេសម៉ិកស៊ិកត្រូវបានលុបចោល។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីអំពើហិង្សាបានផ្ទុះឡើង ក្រោយការចាប់ខ្លួននិងការស្លាប់របស់មេក្រុមជួញដូរគ្រឿងញៀនធំបំផុតរបស់ម៉ិកស៊ិក ជាពិសេសក្នុងរដ្ឋ Jalisco។
អង្គភាពកីឡាហែលទឹករបស់ពិភពលោកមួយនេះបានបន្តថា “World Aquatics នៅក្នុងការពិគ្រោះយោបល់ជាមួយ Aquatics Mexico សហព័ន្ធម៉ិកស៊ិកនៃប្រភេទកីឡាហែលទឹក និងលោតទឹក បានសម្រេចចិត្តលុបចោលការប្រកួត World Aquatics Diving World Cup នៅ Zapopan ប្រទេសម៉ិកស៊ិក” ។ “សុវត្ថិភាព និងការចូលរួមរបស់អត្តពលិកទាំងអស់នៅតែជាអាទិភាពជាមូលដ្ឋានសម្រាប់ World Aquatics”។
ការចាប់ខ្លួន និងការស្លាប់របស់ Nemesio Oseguera ដែលត្រូវបានគេស្គាល់ថាជា “El Mencho” ដែលជាស្តេចគ្រឿងញៀនរបស់ប្រទេសនេះ បានបង្កឱ្យមានឧប្បត្តិហេតុហឹង្សាជាបន្តបន្ទាប់ ភាគច្រើននៅក្នុងទីក្រុង Guadalajara រដ្ឋធានីនៃរដ្ឋ Jalisco ដែលជាកន្លែងគ្រោងរៀបចំការកីឡាហែលទឹកជើងពិភពលោក។
ការប្រកួតកីឡាហែលទឹកពិភពលោកត្រូវបានកំណត់ពេលប្រកួតពីថ្ងៃទី ៥-៨ ខែមីនា ហើយត្រូវបានគេមើលឃើញថាជាផ្នែកសំខាន់នៃការត្រៀមលក្ខណៈរបស់អត្តពលិកហែលទឹក និងលោតទឹកម៉ិកស៊ិកត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២៨ ដែលរៀបចំនៅទីក្រុង Los Angeles សហរដ្ឋអាមេរិក៕ អត្ថបទ៖នាង សុភាវុធ




-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា6 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង