Uncategorized
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំគូលែនត្បូង ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នាឱកាសបុណ្យភ្ជុំបិណ្ឌ!
ក្នុងបរិយាកាសស្និទ្ធស្នាលប្រកបដោយទឹកចិត្តមនុស្សធម៌ នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ លោកស្រី ហែម សុគុណពិសី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ រួមជាមួយ លោកស្រី គាត កិច្ច អនុប្រធានមន្ទីរពេទ្យបង្អែក ១៦មករាខេត្ត និងលោកស៊ុន កុសល មេឃុំគូលែនត្បូង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាមួយចំនួន ទៅចែកជូនដល់លោកតា លោកយាយចាស់ជរា ក្នុងមូលដ្ឋានឃុំគូលែនត្បូង។
ក្នុងឱកាសនោះ លោកស្រី ហែម សុគុណពិសី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល អជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបានសម្តែងនូវភាពស្និតស្នាលដោយក្តីស្រឡាញ់ យកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសចាស់ជរានៅក្នុងមូលដ្ឋាន។
ទន្ទឹមនឹងនេះ លោកស្រី គាត កិច្ច អនុប្រធានមន្ទីរពេទ្យបង្អែក១៦មករាខេត្ត ក៏បានផ្តាំផ្ញើឱ្យលោកយាយ លោកតា ឱ្យយកចិត្តទុកដាក់លើសុខភាព ដោយអនុវត្តការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ព្រមទាំងថែរក្សាសុខភាពឱ្យបានល្អប្រសើរ ។
គួរជម្រាបថា អំណោយដែលបានចែកជូននាពេលនេះ រួមមានគ្រឿងឧបភោគ បរិភោគចាំបាច់ប្រចាំថ្ងៃ និងថវិកាមួយចំនួន ដែលជាការចូលរួមចំណែកក្នុងការជួយសម្រាលទុក្ខលំបាក និងនាំមកនូវភាពកក់ក្ដៅជូនដល់លោកយាយ លោកតា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
លោកយាយ លោកតា ដែលទទួលបានអំណោយ បានសម្តែងនូវក្តីរំភើបរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី ហែម សុគុណពិសី លោកស្រី គាត កិច្ច ព្រមទាំងក្រុមការងារទាំងអស់ ដែលតែងតែគិតគូរ និងមិនបោះបង់ចោលប្រជាពលរដ្ឋឡើយ ព្រមទាំងបានជូនពរឱ្យក្រុមការងារជួបតែសេចក្តីសុខ និងជោគជ័យគ្រប់ភារកិច្ច។














-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦