Uncategorized
ពុទ្ធបរិស័ទទៅធ្វើបុណ្យនាថ្ងៃបិណ្ឌ២ ឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធវីរៈកងទ័ពពលីការពារទឹកដី
ប្រជាពុទ្ធបរិស័ទ បានបន្តនាំគ្នាយកចង្ហាន់ និងទេយ្យទាននានា ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យទៅដល់បុព្វការីជន ក្នុងឱកាសបុណ្យកាន់បិណ្ឌថ្ងៃទី២ នេះ ជាពិសេសមិនភ្លេចក្នុងការឧទ្ទិសកុសលផងដែរដល់ដួងវិញ្ញាណក្ខន្ធវីរៈកងទ័ពខ្មែរដែលបានលះបង់អាយុជីវិតដើម្បីការពារជាតិមាតុភូមិ។
ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ដែលជាថ្ងៃកាន់បិណ្ឌទី២ ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ បាននាំគ្នាអញ្ជើញទៅតាមទីវត្តអារាមនានា ដើម្បីធ្វើបុណ្យឧទ្ធិសកុសលដល់ញាតិការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ តាមសន្ធាបុណ្យ និងលទ្ធភាពរៀងៗខ្លួន។
នៅព្រឹកថ្ងៃនេះ ពុទ្ធបរិស័ទច្រើនបានមូលមីនាំគ្នាទៅធ្វើបុណ្យដាក់ទាន និងឧទ្ទិសកុសលជូនដូនតា នៅវត្តមង្គលវ័ន្ត ហៅវត្តថ្វាយដង្គុំ ដែលជាវត្តមួយចំណោមវត្តចំណោម៣ ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ប្រជាពុទ្ធបរិស័ទ សម្តែងក្តីជ្រះថ្លា ក្រោយការធ្វើបុណ្យទានរួច ព្រោះពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាថេរវេលាដែលក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនា ត្រូវនាំគ្នាធ្វើបុណ្យជូនដូនតាបុព្វការីជន។ ក៏ប៉ុន្តែក្នុងនាមជាប្រជាជាតិខ្មែរ ក៏ពុំភ្លេចឡើយ ចំពោះការឧទ្ទិសបុណ្យទៅដល់ដួងវិញ្ញាណក្ខន្ធរបស់វីរៈកងទ័ពកម្ពុជា ដែលបានពលីក្នុងសមរភូមិការពារទឹកដីកម្ពុជាពីការឈ្លានពានពីសំណាក់រដ្ឋបរទេស កាលពីឆ្នាំ២០២៥កន្លងទៅ។
ពុទ្ធបរិស័ទ អំពាវនាវឱ្យពលរដ្ឋទូទាំងប្រទេសបន្តរួបរួមគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសជួយជាកម្លាំងចិត្ត ឬលទ្ធភាពនានា ដើម្បីគាំទ្រដល់វីរៈកងទ័ពនៅជួរមុខ ដែលកំពុងបំពេញភារកិច្ចដ៏ឧត្តុងឧត្តមក្នុងការការពារបូរណភាពទឹកដីរបស់ប្រទេសជាតិ។
ពួកគេបន្តថា វីរភាពលះបង់ដ៏អង់អាចហានក្លារបស់វីរកងទ័ព វីរកងនគរបាលជាតិទាំងអស់ ទាំងអ្នកដែលបានពលីក្នុងសមរភូមិប្រយុទ្ធ និងអ្នកដែលកំពុងប្តូរផ្តាច់ឈរជើងយ៉ាងរឹងមាំនៅខ្សែបន្ទាត់ព្រំដែន គឺឋិតក្នុងដួងចិត្ត និងការចងចាំជានិច្ចរបស់ប្រជាជនខ្មែរគ្រប់ៗគ្នា ដោយមិនអាចមិនភ្លេចបានឡើយ ពិសេសរាល់ពេលធ្វើបុណ្យឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធវីរកងទ័ពម្តងណា គឺតែងតែមានអារម្មណ៍ក្តុកក្តួល ទប់ទឹកភ្នែកពុំចង់ជាប់នោះឡើយ ។
សូមបញ្ជាក់ថា នៅតាមបណ្តាទីវត្តអារាមទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏ត្រូវបានយកចិត្តទុកដាក់ក្នុងការការពារសន្តិសុខសុវត្ថិភាព និងរបៀបរៀបរយសាធារណៈឲ្យបានល្អប្រសើរ ពីសំណាក់កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ជូនប្រជាពុទ្ធបរិស័ទ ដែលបានអញ្ជើញនាំគ្នាទៅធ្វើបុណ្យប្រកបដោយភាពសុខសាន្ត៕










-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧