ភាពយន្ដខ្មែរ
វ៉ៅវ! រឿងចប់មិនប៉ុន្មានម៉ោង ហ្វេនៗមិនអស់ចិត្តសុំផលិតវគ្គ ២បន្ត 
ដូចដែលបានដឹងហើយថា ស្ថានីទូរទស្សន៍ បាយ័ន តែងតែនាំមកនូវរឿងភាគខ្មែរល្អជាច្រើនបន្តបន្ទាប់ ដើម្បីបំរើអារម្មណ៍ដល់ទស្សនិកជនរៀងរាល់សប្តាហ៍។
ដូចដែលបានដឹងហើយថា ស្ថានីទូរទស្សន៍ បាយ័ន តែងតែនាំមកនូវរឿងភាគខ្មែរល្អជាច្រើនបន្តបន្ទាប់ ដើម្បីបំរើអារម្មណ៍ដល់ទស្សនិកជនរៀងរាល់សប្តាហ៍។
ជាក់ស្តែង នៅបច្ចុប្បន្ននេះរឿងភាគខ្មែរដែលកំពុងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ បាយ័ន មានដូចជា រឿង «សង្គ្រាមបងប្អូន», រឿង «នាងជីវី», រឿង «ម្នាក់ក្នុងចំណោមមួយលាន» និងរឿង «ផ្ទះស៊ីជម្ពូ» ដែលទើបនឹងឃ្លាតឆ្ងាយពីចក្ខុ ពុកម៉ែ បងប្អូនមិនប៉ុនា្មនម៉ោងនេះ។


ក្នុងនោះយើងសង្កេតឃើញថា មានបងប្អូនទស្សនិកជនយ៉ាងច្រើនហាក់មិនទាន់អស់ចិត្ត ជាមួយសាច់រឿងផ្ទះស៊ីជម្ពូបើទោះបីវាចប់ដោយបរិបូរណ៍ហើយក្តី។ ហ្វេនៗក្នុងរឿងនេះ បាននាំគ្នាបញ្ចេញមតិស្នើឱ្យមានការផលិតវគ្គ២ជាបន្ត និងមិនចង់ឱ្យរឿងភាគខ្មែរនេះចប់ទាល់តែសោះ។


គួររម្លឹកផងដែលថារឿង ផ្ទះស៊ីជម្ពូ ស្ថិតក្រោមការផលិតពីផលិតកម្ម Sastra Film និងនិពន្ធសាច់រឿងដោយកញ្ញា ឈុន ដានីន ដឹកនាំសម្តែងដោយលោក ប៊ុន ចាន់ពេជ្រ។ ក្នុងនោះមានការចូលរួមពីតួអង្គសម្តែងសំខាន់ៗដូចជា កញ្ញា រចនា រាវ៉ាឌី កញ្ញា ឈុំ ចាន់ដរ៉ា លោក ខេ ស៊ីញ លោក លី ប៊ៀ និងសិល្បៈករជាច្រើនរូបទៀត។
ទោះបីរឿង ផ្ទះស៊ីជម្ពូ បានបញ្ចប់ហើយក្តី ខាងទូរទស្សន៍បាយ័នបានត្រៀមរឿង «សុំស្រលាញ់អតីតភរិយា» ដើម្បីចូលមកបំរើចក្ខុបងប្អូនទស្សនិកជនជាបន្តទៀត។ កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នាណា៕




អត្ថបទដោយ៖ Ha Ti
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦