ភាពយន្ដខ្មែរ
អ្នកស្រីសាំង ភស្តា ប្រាប់ថាសម្តែងមួយរឿងនេះធ្វើឲ្យគាត់ខ្សោះខ្សល់តែម្តង
ប្រិយមិត្តប្រហែលជាបានស្គាល់ច្បាស់ហើយជាមួយនឹងតួអង្គ អ្នកស្រីធីតានៅក្នុងរឿង“អប្សរចិត្តខ្មៅ”ដែលកំពុងតែចាក់បញ្ចាំងនៅក្នុងស្ថានីយ៍ប៉ុស្តិទូរទស្សន៍បាយ័ន។
ប្រិយមិត្តប្រហែលជាបានស្គាល់ច្បាស់ហើយជាមួយនឹងតួអង្គ អ្នកស្រីធីតានៅក្នុង រឿង «អប្សរចិត្តខ្មៅ» ដែលកំពុងតែចាក់បញ្ចាំងនៅក្នុងស្ថានីយ៍ប៉ុស្តិទូរទស្សន៍ បាយ័ន។
ស្រាប់តួអង្គនេះផងដែរ គឺជាតួអង្គមួយដែលមានអត្តចរិត កាចឆ្នាស់ គ្មានបន្ធូរដៃដល់អ្នកណាសូម្បីតែប្តីរបស់ខ្លួន។ អ្នកស្រីសាំង ភស្តា បានបង្ហើបប្រាប់ក្រុមការងារបាយ័នថា «ជាទូរទៅអ្នកស្រីតែងតែសម្តែងជាតួអង្គស្លូត ច្រើនជាងតួកាច។ តែចំពោះរឿងនេះវិញ គឺកាចខ្លាំងតែមែនទែន ត្រូវកាចក៏កាច ត្រូវយំក៏យំ ពេលខ្លះក្នុងថ្ងៃតែមួយប្តូរបីបួនអារម្មណ៍ ធ្វើឲ្យអ្នកស្រីខ្សោះខ្យល់តែម្តងមួយរឿងនេះ» ។


ប៉ុន្តែ ទោះបីជាបុគ្គលិកលក្ខណៈរបស់តួអង្គដែលបានទទួលមានភាពលំបាកយ៉ាងណាក៏ដោយ ក៏អ្នកស្រីបានសម្តែងចេញមកយ៉ាងល្អពិតជាសក្តិសមជាសិល្បការីជើងចាស់មែន។ គួររំលឹកផងដែរថាអ្នកស្រីសាំង ភស្តា មានឈ្មោះបោះសម្លេងយ៉ាងខ្លាំងតាំងពីរឿង «ខ្មោចដើមចេកជ្វា» មកម្លេះ។ បើទោះបីជារម្លង មកជាច្រើនឆ្នាំហើយក្តីតែស្នាដៃក្នុងការសម្តែងរបស់អ្នកស្រីនៅតែខ្លាំងដដែល រហូតមានសិល្បករ សិល្បការីជំនាន់ក្រោយជាច្រើនរូបចាត់ទុកអ្នកស្រីគឺជា Idol ថែមទៀតផង។


នៅក្នុងខ្សែភាពយន្តប្រិយមិត្តឃើញថាអ្នកស្រីធីតា កាចឆ្នាស់ ជេរមិនសំចៃមាត់ តែនៅខាងក្រៅវិញអ្នកស្រីគឺជាមនុស្សរួសរាយ រាក់ទាក់ នឹងងាយស្រួលធ្វើការជាមួយបំផុត។ ជាក់ស្តែងការថតរឿងអប្សរចិត្តខ្មៅនេះ ចំពោះអារម្មណ៍របស់អ្នកស្រីផ្ទាល់វិញ «គឺអ្នកស្រីពិតជាមានអារម្មណ៍សប្បាយរីករាយ នឹងមានអារម្មណ៍ថាក្រុមការងារទាំងអស់ពិតជាស្រុះស្រួលគ្នាបានល្អ ធ្វើឲ្យការសម្តែងមានភាពរលូននឹកស្មានមិនដល់» ។ អ្នកស្រីក៏បានបង្ហាញពីអារម្មណ៍រំភើបយ៉ាងខ្លាំងបន្ទាប់ពីខ្សែរភាពយន្តភាគខ្មែរមួយនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន។

ជាចុងក្រោយ អ្នកស្រីក៏បានផ្តាំផ្ញើផងដែរថា «ជាចុងក្រោយនាងខ្ញុំសូមអរគុណដល់ទស្សនិកជនដែលបានគាំទ្រវិស័យភាពយន្តខ្មែរឡើងវិញ ព្រោះថាទាំងវិស័យភាពយន្ត របាំ ឬ វិស័យផ្សេងៗទៀតអាចរីកចម្រើនបានដោយសារអ្នកគាំទ្រ។ នាងខ្ញុំសង្គេតឃើញថាសន្ទុះនៃការគាំទ្រវិស័យភាពយន្តខ្មែរកំពុងតែមានការកើនឡើងវិញហើយ នាងខ្ញុំក៏សង្ឃឹមថាទស្សនិកជននៅតែបន្តរការគាំទ្រវិស័យភាពយន្តខ្មែរ ដើម្បីជាកម្លាំងចិត្តដល់ផលិតករ និង សិល្បករ សិក្បការីមានកម្លាំងចិត្តគិតរកអ្វីដែលថ្មីមកជូនទស្សនិកជន» ៕
អត្ថបទដោយ៖ កូនទន្សាយតូច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦