ព័ត៌មាន
ខេត្តសៀមរាប នឹងរៀបចំសៀមរាបសង្ក្រាន្តរយៈពេលបីថ្ងៃ នៅតំបន់រមណីយដ្ឋានអង្គរ និងតំបន់មួយចំនួនក្នុងក្រុងសៀមរាប
យោងតាមកិច្ចប្រជុំ កាលពីរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ នៅសាលាខេត្តសៀមរាប…
សៀមរាប ៖ អាជ្ញាធរខេត្តរៀបចំធ្វើសៀមរាបសង្ក្រាន្ត នៅរមណីយដ្ឋានអង្គរ ក្នុងគោលបំណងផ្តល់ឱកាសឲ្យយុវជន និង សាធារណជនខ្មែរទូទៅបានចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងនាមមហាគ្រួសារខ្មែរតែមួយ ក្រោមស្មារតីសុខដុម សប្បាយរីករាយ ស្មារតីខ្មែរតែមួយអនាគតតែមួយ និង ដើម្បីផ្តល់ឱកាសឲ្យយុវជនខ្មែរជំនាន់ក្រោយ បានស្វែងយល់នូវភាពរុងរឿង ល្បីល្បាញ នៃព្រះរាជាណាចក្រកម្ពុជា តាំងពីសម័យមហានគររហូតមកដល់បច្ចុប្បន្ន និង ឈានទៅបន្តថែរក្សាកេរ្តិ៍មរតកនេះឲ្យបានគង់វង្សទៅអនាគត។
ម្យ៉ាងទៀត ក៏ជាការទាក់ទាញដល់ភ្ញៀវជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត នៅតំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ដែលសម្បូរទៅដោយប្រាង្គប្រាសាទ។ នេះបើយោងតាមកិច្ចប្រជុំ កាលពីរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ នៅសាលាខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំគណៈកម្មការរៀបចំសៀមរាបសង្ក្រាន្ត ក្រោមកិច្ចដឹកនាំរបស់ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និង លោក ប្រាក់ សោភណ្ឌ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រួមទាំង លោក លោកជំទាវ ជាគណៈអភិបាលខេត្ត ស្នងការ អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព និង សមាជិកសភាពសហព័ន្ធយុវជនកម្ពុជាខេត្តចូលរួមផងដែរ។
សៀមរាប-សង្ក្រាន្ត ត្រូវបានរៀបចំឡើងដោយអាជ្ញាធរខេត្តសៀមរាប ក្រោមកិច្ចជាមួយសាខាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និង បណ្តាអង្គភាពពាក់ព័ន្ធ និង ការចូលរួមពីវិស័យឯកជន សំខាន់នោះ គឺកម្លាំងសមត្ថកិច្ច ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ដែលក្នុងនោះក៏មានការចូលរួមដោយកងកម្លាំងស្ម័គ្រចិត្តប្រជាការពារភូមិផងដែរ។
ព្រឹត្តិការណ៍សៀមរាប-សង្ក្រាន្ត ឆ្នាំ២០២០នេះ ត្រូវបានរៀបចំកណ្ដាលបេះដូង នៃក្រុងសៀមរាប សម្រាប់ពេលរាត្រី នៅសួនច្បារព្រះរាជដំណាក់ និង នៅមុខអង្គរវត្ត ដោយមានកម្មវិធី ល្បែងប្រជាប្រិយជាច្រើន សម្រាប់ឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលលេងកម្សាន្ត៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន22 hours agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា7 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន2 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន5 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន5 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ

