ព័ត៌មាន
បុត្រីរបស់កបិលមហាព្រហ្មនៅឆ្នាំនេះនឹងត្រូវជ្រើសរើសដោយការប្រកួត ធីតាឯកសង្ក្រាន
កម្មវិធីប្រកួតជ្រើសរើស ធីតាឯកសង្ក្រាន លើកដំបូងនៅកម្ពុជានេះ បានផ្ដល់…
ភ្នំពេញ ៖ ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះនឹងដោយមានការចូករួមគាំទ្រពីសួងវប្បធម៌និងវិចិត្រសិល្បៈព្រមទាំងក្រសួងព័ត៌មានគឺ មានការរៀបចំការប្រកួតជ្រើសរើស ធីតាឯកសង្ក្រាន្ត លើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា។
កម្មវិធីប្រកួតជ្រើសរើស ធីតាឯកសង្ក្រាន លើកដំបូងនៅកម្ពុជានេះ បានផ្ដល់ឱកាសពិសេសសម្រាប់សុភាពនារីដែលចង់ក្លាយជាធីតាឯកក្នុងសង្ក្រាន្តឆ្នាំថ្មីនេះខណៈ បេក្ខនារីឈ្នះជ័យភីលេខ១ទទួលបានថវិកា៣ពាន់ដុល្លារ និងឱកាសសម្ដែងក្នុងវីដេអូឆ្នាំថ្មីរបស់ទូរទស្សន៍ជាតិកម្ពុជា បេក្ខនារីជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ ២ពាន់ដុល្លារនិងបេក្ខនារីជ័យលាភីលេខ៣ ទទួលបានទឹកប្រាក់១៥០០ដុល្លារ អមជាមួយនឹងវិញ្ញាបនបត្រផងដែរ។
ចំពោះបេក្ខនារីដែលមានបំណងឬចំណាប់អារម្មណ៍ចូលរួមប្រកួត អាចដាក់ពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែមិនាឆ្នាំ២០២០ ចំណែកឯកព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖០៩៩ ៥៥៩ ០៩៩,០៨៧ ៥៥៩ ០០៩ឬផេកផ្លូវការរបស់ FUN Entertainment។ សម្រាប់លក្ខខណ្ឌនៃការជ្រើសរើសគឺបេក្ខនារីត្រូវមានសញ្ជាតិខ្មែរ អាយុចាប់ពី១៨ឆ្នាំដល់២៥ឆ្នាំ កម្ពស់ចាប់ពី១៦៣ស.មឡើងទៅ។
សូមបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងនឹងធ្វើឡើងនាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះនៅផ្សារទំនើបអ៊ីអន២សែនសុខ។ សម្រាប់បេក្ខនារីដែលទទួលបានជយលាភីពីលេខ៤ដល់លេខ៧ ក៏ទទួលបានរង្វាន់លើកទឹកចិត្តអមជាមួយនឹងវិញ្ញាបនបត្រ ហើយអ្វីដែលពិសេស បេក្ខនារីជយលាភីទាំង៧រូបសុទ្ធតែមានឱកាសសម្តែងក្នុងវីដេអូទេវតាឆ្នាំថ្មី របស់ទូរទស្សន៍ជាតិកម្ពុជាផងដែរ៕

-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន7 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន7 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន7 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន2 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
